ភាគទី28 : កុំអោយជាប់ក្លិនថោកទាប

319 29 1
                                    

< លោកគ្មានហេតុផល ! > ជីមីនលើកដៃរុញទ្រូងគេចេញតែមិនឃ្លាតសូម្បីតែបន្តិចក៏ព្រោះកម្លាំងដៃខុសគ្នាបូករួមជាមួយកំហឹងដែរឆេះក្នុងខ្លួនរបស់ជុងហ្គុកផងនោះធ្វើអោយរាងតូចរើមិនរួច

< ហេតុផលរបស់យើងនោះគឺឯង ! ឯងតែងតែព្យាយាមធ្វើអោយយើងកាចសាហាវ បើឯងមិនផ្គើនយើងតើយើងទៅធ្វើស្អីឯងដែរទេ? តែក្បាលឯងនេះវាស្ពឹកគ្មានសរសៃរស់ ចូលចិត្តតែអំពើហិង្សា > ជុងហ្គុកខ្ញាំចង្កេះតូចដោយភាពខ្នក់ខ្នាញ់មិនខ្លាចម្ចាស់ខ្លួនគេឈឺអីបន្តិចតាមតែចិត្តខឹងកើនឡើងពេលនេះ។អោយតែនិយាយពេលណាចិត្តចង់តែសម្លាប់ចោលប៉ុន្តែធ្វើមិនបានបានត្រឹមតែខឹងនឹងចង់ធ្វើបាបរាងតូចប៉ុន្នឹងអស់ចិត្តហើយ...

< ពាក់ព័ន្ធអ្វីនឹងលោក ?! ខ្ញុំពាក់ព័ន្ធអីនឹងលោក ខ្ញុំជាអ្នកបម្រើ ហេតុអីត្រូវមកខ្វល់ខ្វាយពីអ្នកបម្រើដូចខ្ញុំ? ខ្ញុំចង់ទៅណាក៏ស្រេចតែខ្ញុំ > ជីមីនទោះឈឺក៏មិនហ៊ានស្រែកបានត្រឹមតែលូកមាត់តវ៉ាមិនចុះញ៉មជាមួយជុងហ្គុកឡើងលុះត្រាតែទទួលបានចម្លើយសិន

<...........> ជុងហ្គុកក្រោយឮសម្ដីរាងតូចរួចមកគេក៏ស្ងាត់មាត់មិននិយាយព្រោះតែកំពុងតែគិតពីសម្ដីរាងតូចនិយាយ បើមិនត្រូវជាអ្វីនឹងគ្នាចុះហេតុអីគេត្រូវខឹងនឹងជីមីន? ខ្លួនឯងជាអ្នកនិយាយមិនអញ្ចឹងថាមិនបានមានអារម្មណ៍លើរាងតូច !

< ស្ងាត់ធ្វើអី? ខ្ញុំនិយាយត្រូវមែនទេ? លោកមិនចេះខ្មាស់អ្នកបម្រើក្នុងផ្ទះទេឬ? យ៉ាងណាក៏គួរតែគិតខ្លះថាបើមិនពាក់ព័ន្ធគ្នាកុំមកឈឺឆ្អាលជាមួយនឹងគ្នាអី កុំអោយខ្ញុំមានអារម្មណ៍ថាខុសជាលើកទីពីរ > ជីមីននិយាយបណ្ដើររើខ្លួនចេញបណ្តើរក៏ប៉ុន្តែជុងហ្គុកមិនព្រមលែងសោះ

< ហេតុអីមិនអោយយើងឈឺឆ្អាល !?? > ជុងហ្គុកភ្ញាក់ដឹងសតិឡើងវិញមុននឹងស្រែកដាក់រាងតូចបែបដាក់កម្រិតហើយបន្ថែមកម្លាំង

< ចុះយ៉ាងម៉េច? អ៊ឹម.....លែង! > ជីមីនស្ទើរដាច់ខ្យល់ក្រោយជុងហ្គុកស្ទុះមកលេបយកបបូរមាត់តូចស្ដើងស្រស់ៗនៅចំពោះមុខអ្នកបម្រើទាំងអស់ មិនត្រឹមតែប្រថាប់លើទេនៅឈ្លៀតបឺតជញ្ជក់ខ្លាំងៗដូចចង់ស្រូបវិញ្ញាណរាងតូចចូលតែម្តង....

ជម្រៅស្នេហ៍បុរសបេះដូងដែក (ចប់)Where stories live. Discover now