/ ល្ងាច /
ជុងហ្គុកត្រឡប់មកដល់ផ្ទះវិញភ្នែកក៏ចាប់ផ្តើមសម្លឹងស្វែងរករាងតូចចង់ដឹងថាគេនៅឯណាហើយតើធ្វើអីស្មើនេះហើយមិនឃើញចេញមកទទួលគេតែមើលទៅជីមីនប្រាកដជាខឹងហើយព្រោះពីព្រឹកមិញនេះមើលទៅទឹកមុខរាងតូចដូចជាមានគំនុំយ៉ាងអញ្ចឹង។
មិនខ្វល់ច្រើនជុងហ្គុកក៏ដើរឡើងទៅលើផ្ទះសម្ដៅទៅបន្ទប់ផ្ទាល់ខ្លួនរបស់ខ្លួនព្រោះមានអារម្មណ៍ថារាងស្អិតខ្លួនចង់សម្អាតខ្លួនមុននឹងចាត់ការរាងតូចបន្តទៀត...
< សូម្បីតែបន្ទប់ក៏មានពណ៍ខ្មៅដែរ នេះស្មានតែម្ចាស់វាចិត្តខ្មៅហើយបន្ទប់វាអាចនឹងមានពណ៌ស៊ីជម្ពូខ្លះតែនេះអត់ > ជីមីនរៀបចំបន្ទប់របស់ជុងហ្គុកបណ្ដើររអ៊ូបណ្ដើរក្រោយឃើញស្ថានភាពបន្ទប់របស់ជុងហ្គុករួចមក
(Jungkook Room )
< ហើយចុះយ៉ាងម៉េចនឹង ម៉េចក៏វាំងនននេះបិទជិតយ៉ាងអញ្ចឹង > ជីមីនពេលរៀបចំលើគ្រែរួចរាល់គេក៏ដើរទៅឈោងដៃបើកវាំងននតែបើកមិនចេញសោះព្រោះគេចង់អោយមានពន្លឺខ្លះ ត្រឹមក្នុងបន្ទប់នេះខ្មៅទាំងអស់គេថប់ដង្ហើមណាស់ទៅហើយផាប់...ផាប់...ផាប់...
សម្លេងទះដៃបីដងពីខាងក្រោយខ្នងរបស់ជីមីនស្រាប់តែភ្លើងក្នុងបន្ទប់ក៏ភ្លឺឡើងធ្វើអោយជីមីនរហ័សងាកទៅមើលថាលើជាអ្នកណា
< មកសម្អាតមែនទេ? > ជុងហ្គុកឈរឱបដៃហើយសួរទៅដោយធម្មតាបំផុតចំណែកទឹកមុខមិនប្រែប្រួល
< ឃើញហើយតើត្រូវសួរទៀតមែនទេ!? > ជីមីនដកដង្ហើមធំមុននឹងតបតទៅមនុស្សឆ្គួតវិញ
< ឃើញអើតលើមនៅនឹងមុខវាំងនន កុំប្រាប់ថាចង់រកភស្តុតាងអ្វីទៅដោះលែងយ៉ុនហេអោយចេញពីគុកណា > ជុងហ្គុកនៅតែរក្សាទឹកមុខ
YOU ARE READING
ជម្រៅស្នេហ៍បុរសបេះដូងដែក (ចប់)
ChickLitបែបម៉េចហៅថាស្នេហ៍? មនុស្សឈាមត្រជាក់ដូចយើងមិនយល់ពីវាទេហើយក៏មិនចង់ដឹងមិនចង់ឬ ឈប់និយាយ យើងមិនចង់ស្ដាប់ ហើយឆាប់ចេញពីមុខយើងប្រយ័ត្នយើងបាញ់បំបែកក្បាលឯង ចេញ !! " លោកនឹងដឹងថាអ្វីទៅការឈឺចាប់ "