ត
< ខ្ញុំមិនស្រវឹង ខ្ញុំនិយាយជាការពិត ខ្ញុំមានអារម្មណ៍លើឯងហើយមានច្រើនថែមទៀត > ជុងហ្គុកបន្ថែមកម្លាំងដៃរិតចង្កេះរាងតូចណែនដូចជាខ្លាចជីមីនរត់ថែមទាំងនិយាយអីប្លែកៗថែមទៀត
< លោកចនលែងខ្ញុំ ខ្ញុំជាអ្នកបម្រើ ខ្ញុំទទួលអារម្មណ៍លោកមិនបានទេ > ជីមីនតាំងចិត្តបដិសេធសំណើរបស់ជុងហ្គុកពីព្រោះកុំអោយខុសខ្លួនព្រោះពេលនេះជុងហ្គុកកំពុងតែស្រវឹងវាអាចមកពីជាតិស្រាធ្វើអោយជុងហ្គុកវង្វេងស្មារតី
< ឈប់និយាយទៅ ហេតុអីបដិសេធសំណើរបស់យើងរហូតបែបនេះជីមីន ឯងដឹងហើយថាយើងមានចិត្តលើឯង > ជុងហ្គុកខិតចូលទៅជិតផ្ទៃមុខរបស់រាងតូចបន្តិចព្យាយាមសម្លឹងមើលកែវភ្នែករបស់រាងតូចចំៗព្រមទាំងក្នុងចិត្តស្ទើតែស្ទះឈាមពេលឮជីមីនបដិសេធសំណើរបស់គេជាលើកទី2
< អត់ទេលោកចន ខ្ញុំមិនសមនឹងលោកទេ ខ្ញុំគ្មានអ្វីដែរធ្វើអោយលោកចាប់អារម្មណ៍ទេ បើលោកស្រឡាញ់ខ្ញុំលោកត្រូវរកក្ដីសុខពិតប្រាកដរបស់លោកអោយបាន ដូច្នេះខ្ញុំសប្បាយចិត្តហើយ > ជីមីនងាកមុខចេញមិនចង់សម្លឹងមើលមុខរបស់ជុងហ្គុកខ្លាចថានឹងត្រូវទន់ចិត្តជាមួយនឹងជុងហ្គុកព្រោះជីមីនមិនចង់បានបែបនេះទេ
< ហេតុអីចេះតែបដិសេធខ្ញុំ !? > ជុងហ្គុកស្រែកមួយដង្ហើមមុននឹងទម្លាក់បបូរមាត់ធំក្រាស់លើបបូរមាត់ស្ដើងតូចក្រេមយករសជាតិចេញពីបបូរមាត់តូចដែរមានក្លិនក្រអូបឆ្ងុយ
ជីមីនទ្រាំទទួលយកស្នាមថើបដោយមិនប្រកែកមិនរើមានតែបណ្ដោយតាមដំណើរ មិនរើមិនមែនបើកដៃអោយគេវាយលុកតែបើសិនជាប្រឆាំងច្បាស់ជាឆ្មាព្រៃម្នាក់នេះប្រែក្លាយជាតោមិនខានទេ។ រាងតូចបិទភ្នែកស្របពេលទឹកភ្នែកស្រក់ចុះមកដូចគ្នាព្រោះតែគេតូចចិត្តខ្លាំងតូចចិត្តចំពោះខ្លួនឯងដែរមិនអាចផ្ដល់ក្ដីសង្ឃឹមថ្មីអោយជុងហ្គុកបាន
< សុំអង្វរទទួលសំណើយើងម្តងបានទេ > ជុងហ្គុកដកមាត់ចេញយកថ្ងាសទល់លើថ្ងាសជីមីនលើកដៃម្ខាងក្រសោបថ្ពាលជីមីនចំណែកម្ខាងទៀតដាក់លើចង្កេះរាងតូច
YOU ARE READING
ជម្រៅស្នេហ៍បុរសបេះដូងដែក (ចប់)
ChickLitបែបម៉េចហៅថាស្នេហ៍? មនុស្សឈាមត្រជាក់ដូចយើងមិនយល់ពីវាទេហើយក៏មិនចង់ដឹងមិនចង់ឬ ឈប់និយាយ យើងមិនចង់ស្ដាប់ ហើយឆាប់ចេញពីមុខយើងប្រយ័ត្នយើងបាញ់បំបែកក្បាលឯង ចេញ !! " លោកនឹងដឹងថាអ្វីទៅការឈឺចាប់ "