ភាគទី29: វាអោយឯងប៉ុន្មាន?

312 33 1
                                    

+ ក្រុមហ៊ុនចន

ជុងហ្គុកឈានជើងចុះពីឡានដើរចូលក្រុមហ៊ុនយ៉ាងអង្គអាចគួរជាទីគោរពកោតខ្លាចពីសំណាក់បុគ្គលិកនៅក្នុងក្រុមហ៊ុនរបស់ខ្លួនក៏ព្រោះបុរសម្នាក់នេះខុសគេដូចដែរបាននិយាយ ធ្វើខុសដកចេញដូចស្ពៃមួយម៉ាត់ៗចេញមកចុកដល់ជាតិក្រោយ....

មិនចាំយូរជុងហ្គុកងាកមកមើលរាងតូចដែរនៅពីក្រោយបន្តិចចង់ដឹងថាតើគេព្រមមកតាមខ្លួនឬអត់ព្រោះខ្លាចនៅសង្ងំក្នុងឡានមិនព្រមចេញ។ ជុងហ្គុកបោះជំហានដើរចូលក្នុងក្រុមហ៊ុនមួយៗអមដោយអំណាចចំណែកជីមីនក៏ដើរតាមពីក្រោយជាប់....

< កាលពីនៅជាគីមឯងចេះធ្វើអីខ្លះ? > ជុងហ្គុកមកដល់Office ដាក់ខ្លួនអង្គុយហើយសួរទៅកាន់ជីមីនទាំងទឹកមុខត្រជាក់

< មិនបានធ្វើអីទេ? គ្រាន់តែអោយខ្ញុំមកលួចយកឯកសារពីលោកប៉ុន្នឹង > ជីមីនឈរក្បែរជុងហ្គុកស្របពេលពាក្យពេចន៍ទាំងនោះលេចឡើងមកធ្វើអោយជុងហ្គុកងាកមើលមុខជីមីន

< ឯកសា? វាយកធ្វើអី?ឬចង់ធ្វើអោយយើងដួលមែនទេ?ហើយឯងក៏ល្ងង់ធ្វើតាមគេ > ជុងហ្គុក

< ចុះពេលនេះគេជាប់គុកហើយតើលោកមិនពេញចិត្តទៀតមែនទេលោកចន > ជីមីនងាកមកមើលមុខជុងហ្គុកទាំងជ្រួញជញ្ចើមចូលគ្នា

< ឯងនេះល្ងង់ផុតលេខហើយមិនដឹងថាគេបោកប្រាស់ឬយ៉ាងណាក៏ចេះតែធ្វើតាមបញ្ជាគេទាំងដែរខ្លួនឯងគ្មានល្បិចច្បាស់លាស់ ! សួរតាមត្រង់ជោគជ័យដែរទេ? > ជុងហ្គុកនិយាយបណ្ដើរទាញជីមីនមកអង្គុយលើភ្លៅលើកដៃឱបចង្កេះហើយសួរ

< លោកចនលែងខ្ញុំសិនបានទេទីនេះជាកន្លែងធ្វើការខ្ញុំមិនចង់អោយគេឃើញព្រោះវាមិនល្អ > ជីមីនរើចេញតែ....

< កន្លែងរបស់យើងបើគ្មានការអនុញ្ញាតទេគ្មានអ្នកណាហ៊ានទេ នៅអោយស្ងៀមទៅ > ជុងហ្គុកចាប់រាងតូចជាប់មិនអោយរើចេញបានមុននឹងបង្វែររាងតូចទៅមុខប្រើដៃបន្ថែមកម្លាំងឱប

< លោកចនលែងខ្ញុំ ! វាមិនសមទេ > ជីមីននៅតែរឹងទទឹងមិនព្រមស្ដាប់តាមជុងហ្គុកដដែលទើបធ្វើអោយជុងហ្គុកចាប់ផ្ដើមក្រពុលមុខ

ជម្រៅស្នេហ៍បុរសបេះដូងដែក (ចប់)Where stories live. Discover now