ភាគទី18: សម្លាប់ខ្ញុំទៅ

283 31 0
                                    

< រៀបការ? ចៅហ្វាយចង់រៀបការជាមួយអ្នកនាងលី? ចៅហ្វាយគិតច្បាស់ហើយមែនទេ? > ជីងស្ទើរតែដាច់ចង្កេះក្រោយឮជុងហ្គុកចង់រៀបការជាមួយអ្នកនាងលីដែរជាកូនស្រីតែមួយគ្រាប់របស់លោកឧកញ៉ា

< ត្រូវ ! មានតែធ្វើបែបនេះទេទើបជីមីនមិនមករវល់ជាមួយយើងតទៀត > ជុងហ្គុក

< ចៅហ្វាយមិនខ្លាចបាត់បង់គេម្តងទៀតទេឬយ៉ាងម៉េច? > សម្ដីរបស់ជីងនិយាយជុងហ្គុកគ្រាន់តែស្ដាប់តែមិនបានឆ្លើយតបវិញនោះទេ ទើបប្រញាប់ចេញទៅធ្វើការរបស់ខ្លួនតាមបញ្ជា

< លោកប្រធាន លោកលីនឹងភរិយាសុំចូលជួបឮថាមានការសំខាន់ >

< អោយពួកគេចូលមក > ជុងហ្គុកតបទៅបុគ្គលិកវិញមុននឹងរៀបចំខ្លួនអោយរាបរយ

< សួរស្តីលោកចន > លីហ្វាងរាក់ទាក់

< សួរស្តីលោកលី តើមានការអ្វីជាមួយខ្ញុំទើបបានជាមកដល់ក្រុមហ៊ុនខ្ញុំបែបនេះ > ជុងហ្គុក

< លោកចន តើជីមីនមកទីនេះមែនទេ? > ភ្លាមៗហារាក៏ចេញមកពីក្រោយខ្នងរបស់លីហ្វាងចោទសួរទៅជុងហ្គុក

< គេមកសុំជំនួយ > ជុងហ្គុកឆ្លើយតែប៉ុណ្ណេះក៏ឈប់ហាស្ដី

< ហេតុអី? លោកចង់អោយមិត្តរបស់ខ្ញុំស្លាប់ក្នុងមាត់ក្រពើមែនទេ? មានតែលោកទេដែរគេហ៊ានទុកចិត្ត ខ្ញុំស្គាល់ជីមីនច្បាស់ ហើយលោកក៏មិនបាច់សួរដែលថាខ្ញុំដឹងរឿងទាំងនេះមកពីណា > ហារា

< ជីងជាអ្នកនិយាយប្រាប់មែនទេ? > ជុងហ្គុក

< លោកចនគឺមិនត្រឹមតែជីងទេគឺមួយក្រុមហ៊ុនគឺគេសុទ្ធតែដឹង > លីហ្វាង

< ខ្ញុំមិនដឹងថាគេប្រើល្បិចឬគេគ្រាន់តែចង់ទាក់ទាញចំណាប់អារម្មណ៍ពីខ្ញុំនោះទេ តែខ្ញុំថាគេសម្ដែងច្រើនជាង > ជុងហ្គុកបែរជានិយាយពាក្យទាំងនេះចេញមកទាំងដែរខុសពីការពិតហើយចំពោះគេផ្ទាល់ក៏គេដឹងថាមិនមែនបែបនឹង

< ចៅហ្វាយ ! > ជីងទ្រាំមិនបានក៏ឧទានឡើងមុននឹងដើរចេញទៅ

< លោកចន ជីមីនមិនចេះសម្ដែងទេ លោកចង់គិតបែបណាលើមិត្តខ្ញុំក៏បាន តែរឿងទាក់ទាញចំណាប់អារម្មណ៍នេះខ្ញុំថាមិត្តខ្ញុំគេមិនចេះទេ ខ្ញុំដឹងថាពេលនេះជីមីនមានការចងចាំឡើងវិញហើយ > ហារាជ្រួញរួញចិញ្ចើមនៅពេលជុងហ្គុកចោទប្រកាន់ស្រស់ៗពេក

ជម្រៅស្នេហ៍បុរសបេះដូងដែក (ចប់)Where stories live. Discover now