" បាទចៅហ្វាយ ខ្ញុំបានជួបជីមីន " ជីងត្រហេបត្រហបនិយាយមិនចង់ត្រូវក៏ព្រោះតែហត់ខ្លាំងពេក គិតមើលទៅផ្ទះរបស់ជុងហ្គុកធំប៉ុណ្ណាទម្រាំតែរត់មកដល់បន្ទប់ផ្ទាល់ខ្លួននោះគឺសឹងតែធ្លាក់អណ្ដាតតាមកាំជណ្ដើរ
" ជួបជីមីន? ឯងឆ្កួតសតិឬយ៉ាងម៉េច? យើងឃើញគេស្លាប់ផ្ទាល់ភ្នែករបស់យើង បើមិនជឿសួរយ៉ូហានទៅឯងកុំមកចេះតែនិយាយ " ជុងហ្គុកមិនបានជឿសម្ដីរបស់នាយជីងឡើយមានតែស្ដីអោយថែមទៀតព្រោះគេឃើញជីមីនស្លាប់ផ្ទាល់ភ្នែកទាំងគូរទៅហើយនៅមកនិយាយថាជួបជីមីនទៀត
" ចៅហ្វាយខ្ញុំនិយាយជាការពិត សូមជឿខ្ញុំទៅខ្ញុំពិតជាឃើញជីមីននៅហាងកាហ្វេពិតមែនក្រោយមកខ្ញុំតាមគេរហូតទៅដល់ផ្ទះត្រកូលគីម " នាយជីងព្យាយាមបកស្រាយទៅកាន់ចៅហ្វាយថាគេមិនបានឆ្កួតគឺគេឃើញជីមីនពិតមែន
" ឯងជាអ្នកកប់សាកសពជីមីនផ្ទាល់ដៃហេតុអីនិយាយថាជីមីននៅជាមួយគ្រួសារគីម? ក្រែងឯងក៏ដឹងថាវារកប្អូនប្រុសវាឃើញវាមិនអាចជាជីមីនទេគ្រាន់តែមានមុខមាត់ដូចគ្នាប៉ុណ្ណោះ " ជុងហ្គុកមិនជឿសម្ដីកូនចៅខ្លួននិយាយនោះទេថែមទាំងមិនចង់ស្ដាប់ទៀតផង ក៏ព្រោះតែ2ឆ្នាំមកនេះគេពិបាកណាស់ទៅហើយទម្រាំបំភ្លេចជីមីនបាន
" ចៅហ្វាយគឺខ្ញុំនិយាយ...!? " ជីងនិយាយមិនទាន់ចប់ផងក៏ត្រូវជុងហ្គុកកាត់ផ្តាច់សម្ដី
" បានហើយឈប់និយាយទៅ ទៅរៀបចំឯកសារអោយយើងបន្តិចទៀតយើងទៅក្រុមហ៊ុន " ជុងហ្គុកមិនស្ដាប់ហេតុផលច្រើនក៏ដេញជីងអោយទៅធ្វើការវិញ
ជីងដឹងថាបើខ្លួនកាន់តែនិយាយជុងហ្គុកកាន់តែមិនជឿទើបមិនប្រកែកបន្តអ្វីទៀតបានត្រឹមតែដើរចេញទៅវិញបាត់...
" អេ..!? ទូរស័ព្ទ? មែនហើយទូរស័ព្ទរូបថតនៅក្នុងទូរស័ព្ទនេះ ហ្អើយ...ម៉េចក៏នឹកមិនឃើញ " ជីងចេញមកដល់ពាក់កណ្ដាលជណ្ដើរក៏បកទៅវិញព្រោះនឹកឃើញដល់រូបភាពក្នុងទូរស័ព្ទដៃខ្លួន
" ចៅហ្វាយ..." ជីង
" ហើយយ៉ាងម៉េចទៀតហើយ យើងត្រូវការស្លៀកពាក់ ចេញទៅ " ជីងពេលឮជុងហ្គុកស្ដីអោយបែបនេះក៏ប្រញាប់ចេញទៅវិញម្តងទៀតរួមទាំងដកដង្ហើមធំ
YOU ARE READING
ជម្រៅស្នេហ៍បុរសបេះដូងដែក (ចប់)
ChickLitបែបម៉េចហៅថាស្នេហ៍? មនុស្សឈាមត្រជាក់ដូចយើងមិនយល់ពីវាទេហើយក៏មិនចង់ដឹងមិនចង់ឬ ឈប់និយាយ យើងមិនចង់ស្ដាប់ ហើយឆាប់ចេញពីមុខយើងប្រយ័ត្នយើងបាញ់បំបែកក្បាលឯង ចេញ !! " លោកនឹងដឹងថាអ្វីទៅការឈឺចាប់ "