កន្លងផុតទៅ4-5ថ្ងៃទំនាក់ទំនងរបស់ជីមីននឹងជុងហ្គុកក៏រៀងស្និទ្ធស្នាលជាងពេលមុនៗក៏ព្រោះតែជុងហ្គុកព្យាយាមបង្ហាញអារម្មណ៍ពិសេសៗទៅកាន់ជីមីនប៉ុន្ដែជីមីននៅមិនទាន់ច្បាស់មួយនោះទេថាជុងហ្គុកធ្វើវាចេញពីចិត្តឬក៏គ្រាន់តែលេងសើច...។
< លោកមានការអ្វី? > គីមមិនខ្វល់ពីសន្ដិសុខយាមនៅខាងមុខផ្ទះឃាត់គេយ៉ាងណាក៏មិនស្ដាប់រួចនាយក៏ចូលមកដល់ក្នុងផ្ទះជុងហ្គុកដោយគ្មានការអនុញ្ញាតពីម្ចាស់ផ្ទះព្រោះតែចង់ជួបរាងតូចដើម្បីនិយាយរឿងការងារបន្ត
< លោកមករកអ្នកណា? > លីសាចេញមកទទួលព្រមទាំងសួរបញ្ជាក់
< ជីមីននៅដែរទេ? > គីម
< ជីមីន?លោកមានការអីជាមួយគេ គេមិននៅទេ > លីសាបដិសេធ
< ឡានមិនទាន់ចេញទៅណាទេ ហេតុអ្វីថាមិននៅ?ក្រែងគេជាអ្នកបម្រើនៅទីនេះមិនអញ្ចឹង ? ចេញទៅខ្ញុំទៅរកជីមីន > គីមក៏ដើរចូលខាងក្នុងដោយមិនស្ដាប់លីសាអ្វីបន្តិច
< ពិតជាអ្នកមានលាក់មុខពិតមែន! ជីមីន ជីមីននៅដែរទេ > គីមចូលមកដល់ក្នុងផ្ទះក៏ញញឹមបែបចម្អកនិយាយសរសើរទៅលើផ្ទះរបស់ជុងហ្គុកដែរបានរៀបចំយ៉ាងល្អប្រណិត។ នៅខាងក្រៅមើលមកគ្មានអីអស្ចារ្យទេតែពេលចូលក្នុងទើបដឹងថាអ្នកមានលាក់មុខ
< ខ្ញុំប្រាប់ថាគេមិននៅទេ លោកចេញទៅវិញទៅ > លីសាឃាត់ដល់គីមទាំងក្រវីក្បាល
< ជីមីនខ្ញុំមករកឯងហើយ ជីមីននៅដែរទេ? > គីមស្រែករករាងតូចមិនឈប់
នៅខាងក្នុងបន្ទប់របស់ជុងហ្គុកវិញជីមីនកំពុងតែអង្គុយទល់មុខជុងហ្គុកដើម្បីរៀបចំឯកសារជាមួយជុងហ្គុកយ៉ាងញាប់ដៃញាប់ជើង ក្រោយមកក៏ឮសម្លេងហៅរបស់គីម...
ជុងហ្គុកហាមមិនអោយជីមីនចុះទៅខាងក្រោមដាច់ខាតព្រោះមិនចង់អោយជីមីនពាក់ព័ន្ធនឹងគីមហើយខ្លួនសុខចិត្តចុះទៅខ្លួនឯង...
< ឯងមករកអ្នកណា? មានការអនុញ្ញាតពីយើងដែរទេ? > ជុងហ្គុកដើរចេញពីជណ្ដើរយន្តទាំងមានអាវឃ្លុំជាប់ខ្លួនហើយចោទសួរទៅគីមទាំងទឹកមុខមាំ
YOU ARE READING
ជម្រៅស្នេហ៍បុរសបេះដូងដែក (ចប់)
ChickLitបែបម៉េចហៅថាស្នេហ៍? មនុស្សឈាមត្រជាក់ដូចយើងមិនយល់ពីវាទេហើយក៏មិនចង់ដឹងមិនចង់ឬ ឈប់និយាយ យើងមិនចង់ស្ដាប់ ហើយឆាប់ចេញពីមុខយើងប្រយ័ត្នយើងបាញ់បំបែកក្បាលឯង ចេញ !! " លោកនឹងដឹងថាអ្វីទៅការឈឺចាប់ "