ភាគទី37: កាដូ Christmas

330 26 1
                                    

< ឈប់សិនជុងហ្គុក ! បងកុំទាន់អាលអីអូននៅមានរឿងចង់ប្រាប់បងបន្តទៀត > ជីមីនហាមឃាត់ដល់បុរសជាគូស្នេហ៍មិនអោយប្រតិបត្តិការលើខ្លួនប្រាណខ្លួនបន្តព្រោះគេមានរឿងត្រូវនិយាយ

< ឆាប់និយាយមក ! > សម្ដីក្រឡរចេញពីក្រអូមមាត់នាយក្រាស់ស្ដាប់មិនចង់បានព្រោះកំពុងតែជក់ចិត្តនឹងកញ្ចឹងកសខ្ចីរបស់នាយតូចដែលស្ថិតនៅក្រោមខ្លួន

< ថ្ងៃស្អែកជាថ្ងៃបុណ្យ Christmas  ហើយ បងមានបំណងប្រាថ្នាអ្វីដែរទេ? គឺអូនមានរឿងចង់សុំបងសង្ឃឹមថាបងនឹងមិនបដិសេធ... > ជីមីនលើកដៃអង្អែលស្បែកមុខរលោងរបស់ជុងហ្គុកស្របពេលវាចារួចរាល់ទាំងមានអារម្មណ៍ថាជុងហ្គុកច្បាស់ជាមិនអនុញ្ញាត

< អូនមានរឿងអីសំខាន់ដល់ថ្នាក់បញ្ឈប់បងមែនទេ? បានតើ អូននិយាយមកអូនមានរឿងអី? ហើយកុំសួរពីបំណងប្រាថ្នាបងអី ព្រោះព្រះអង្គមិនដែរបិទភ្នែកមិនជួយបងនោះទេ > ជុងហ្គុកក្រោកចេញបន្តិចមុននឹងលើកដៃអង្អែលសក់រាងតូចថ្នមៗចងើដឹងថារាងតូចមានរឿងអីនិយាយជាមួយខ្លួន

< អូនចង់ទៅប៊ូសាន បងជួយបំពេញបំណងប្រាថ្នាអូនទៅ ! ទីនោះជាទីកន្លែងកំណើតអូន ទោះបីជាអូនមិនដែលឃើញមុខរបស់ប៉ាម៉ាក់អូនក៏ដោយ តែអូនចាំបានថាគាត់នៅមានផ្ទះមួយកន្លែងនៅក្បែរមាត់សមុទ្រ អញ្ចឹងបងជួយបំពេញបំណងប្រាថ្នាអូនទៅ > ជីមីន

< ហ៊ឹម.....!? មិនមែនអូនចង់ទៅភូមិគ្រឹះគីមទេមែនទេ? > ជុងហ្គុកពីចិត្តជីមីនប៉ុន្តែគេគ្រាន់តែចង់ញ៉ោះរាងតូចលេងប៉ុណ្ណោះ

< បង !??? ហេតុអីគិតមកលើអូនបែបនេះ?បងនៅមិនទុកចិត្តអូនមែនទេបានជាបងនិយាយបែបនេះចំពោះអូននោះជុងហ្គុក > ជីមីនសម្លឹងមុខជុងហ្គុកទាំងរលីងរលោងទឹកភ្នែកព្រោះអន់ចិត្តពេលឮជុងហ្គុកនិយាយដូច្នោះ

< បងនិយាយលេងទេ បាន បាន បងនឹងនាំអូនទៅតែបន្ទាប់ពី Christmas នៅផ្ទះនេះរួចរាល់ យល់ព្រមទេ? > ជុងហ្គុក

< អូនយល់ព្រម > ជីមីនក៏ញញឹមឡើងទាំងសប្បាយចិត្តជាខ្លាំង

< បងអាចទទួលកាដូពីអូនបានឬនៅ? > ជុងហ្គុកក៏ខិតទៅរករាងតូចម្តងទៀតមុននឹងចាប់ថើបបំបិទមាត់តូចក្រោយស្ដាប់ចម្លើយរួច

ជម្រៅស្នេហ៍បុរសបេះដូងដែក (ចប់)Where stories live. Discover now