ថ្ងៃថ្មីឈានចូលមកដល់ រាងតូចជីមីនកំពុងតែអង្គុយញ៉ាំអាហារពេលព្រឹកជាមួយនឹងបងប្រុសរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់។ ជីមីនមិនមាត់អ្វីទាំងអស់គិតតែអង្គុយឆ្ងូកមុខញ៉ាំអាហាររបស់ខ្លួនដែរនៅក្នុងចាន
" រៀបចំខ្លួនទៅជីមីន ថ្ងៃនេះបងបានរកគ្រូបង្រៀនតៃខ្វាន់ដូដល់ឯង បងចង់អោយឯងចេះការពារខ្លួនពេលបងមិននៅកុំដូចជាបងស្រីរបស់ឯង " យ៉ុនហេទាញកែវកាហ្វេទម្លាក់ចុះក្រោយក្រេបបានបន្តិចរួចក៏មសនប្រយោគខ្លីៗទៅកាន់ប្អូន
" បងស្រីយ៉ាងម៉េច? បងនៅមិនទាន់ប្រាប់ខ្ញុំពីរឿងបងស្រីទេ ហើយនៅមានទៀត..! " ជីមីននិយាយមិនទាន់ចប់ផងសម្លេងធំក៏កាត់ផ្ដាច់សំដីខ្លួន
" ធ្វើតាមអ្វីដែរបងប្រាប់ទៅ ឯងមិនចាំបាច់ចង់ដឹងរឿងនេះនោះទេ ចាំពេលការចងចាំឯងត្រឡប់មកប្រសើរឡើងវិញឯងនឹងដឹងដោយខ្លួនឯង ហើយឯងនឹងយល់ពីចិត្តរបស់បង " យ៉ុនហេឈប់និយាយក៏ងើបចេញទៅធ្វើការបាត់ទុកអោយជីមីនអង្គុយឆ្ងល់ម្នាក់ឯង
" មានរឿងអីអោយប្រាកដទៅ ? បងស្រីមានរឿងអីហេតុអីខ្ញុំចាំអីមិនបានមានរឿងអីពាក់ព័ន្ធជាមួយខ្ញុំមែនទេ? " ជីមីនគិតសឹងតែបែកខួរទៅហើយព្យាយាមរំលឹកអតីតកាលមកវិញ តែថាកាន់តែរំលឹកកាន់តែឈឺក្បាល
" អ្នកប្រុសមានរឿងអី? " អ្នកបម្រើស្រីវ័យប្រហែល56ឆ្នាំក្រោយឃើញអាការៈជីមីនមិនស្រួលក៏ចូលទៅសួរនាំ
" អ្នកម៉ាក់? អ្នកម៉ាក់ខ្ញុំកើតអីលោកប៉ាខ្ញុំកើតអីហេតុអ្វីខ្ញុំមិនចាំអីបន្តិចសោះអញ្ចឹងអ៊ំ? ឈ្មោះរបស់ខ្ញុំគឺជីមីនមែនទេ? ហើយចុះបងស្រីខ្ញុំ? ប្រាប់ខ្ញុំមក " ជីមីនអន្ទះសាចង់ដឹងជាខ្លាំងក៏ព្រោះតែសុខៗស្រាប់តែមានបងប្រុសហើយថែមទាំងព្យាយាមលាក់អត្តសញ្ញាណខ្លួនរួមទាំងនិយាយប្រាប់ថាគេជសបងប្រុសហើយសុខៗក៏ចាំអីមិនបាន ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែភ្លេច
ភ្លាំងច្រើន" អ្នកប្រុសស្ងប់អារម្មណ៍សិន ម៉ាក់ប៉ាអ្នកប្រុសស្លាប់ដោយសារជំងឺមហារីក កាលនោះអ្នកប្រុសបាត់ខ្លួនទើបមិនដឹងអី ហើយក៏មិនដឹងថាអ្នកម៉ាក់នឹងលោកប៉ាតាមរក អ្នកប្រុសបាត់ខ្លួននៅចំណតរថភ្លើង លោកស្រីហេអ៉ីននឹងលោកម្ចាស់គីមបានអោយអ្នកប្រុសតាមរកតែរកមិនឃើញជាង10ឆ្នាំមកនេះគ្មានដំណឹងអ្វីសោះពីអ្នកប្រុសទើបតែទេវតាបើកភ្នែកអោយអ្នកប្រុសធំរកអ្នកប្រុសឃើញតែក៏មានជនដៃដល់តាមសម្លាប់ក្នុងចេតនាសម្លាប់អោយផុតពូជធ្វើអោយគ្រួសារគីមវិនាស ចំណែកអ្នកនាងយ៉ូប៊ីនស្លាប់ដោយសារជំងឺដូចគ្នា " គាត់រៀបរាប់ប្រាប់ជីមីនពីមូលហេតុដែរជីមីនមិនចាំអ្វី ទាំងដែរការពិតមិនមែនដូចគាត់និយាយ ជីមីនក្រោយដឹងរឿងគ្រប់យ៉ាងហើយរាងតូចអង្គុយគិតបន្តិចមុននឹងសុំអោយអ្នកបម្រើនោះនាំខ្លួនទៅបន្ទប់របស់ម្ដាយឪពុកខ្លួន
YOU ARE READING
ជម្រៅស្នេហ៍បុរសបេះដូងដែក (ចប់)
ChickLitបែបម៉េចហៅថាស្នេហ៍? មនុស្សឈាមត្រជាក់ដូចយើងមិនយល់ពីវាទេហើយក៏មិនចង់ដឹងមិនចង់ឬ ឈប់និយាយ យើងមិនចង់ស្ដាប់ ហើយឆាប់ចេញពីមុខយើងប្រយ័ត្នយើងបាញ់បំបែកក្បាលឯង ចេញ !! " លោកនឹងដឹងថាអ្វីទៅការឈឺចាប់ "