/ 1ខែកន្លងផុត /
1ខែជាងមកនេះយ៉ុនហេខាតបង់មិនស្ទើនោះទេក៏ព្រោះតែត្រូវប្រើលុយដើម្បីជុសជុលកន្លែងរកស៊ីនៅប៊ូសានសារជាថ្មីប៉ុន្ដែក៏មិនមែនជាបញ្ហារបស់គេដែរគ្រាន់រឿងប៉ុន្នឹងព្រោះលុយគេមានមិនខ្វះគ្រាន់តែវាត្រូវចំណាយមុននឹងមានចំណូល
ចំពោះជុងហ្គុកវិញគេក៏បានផ្ដល់លុយជាច្រើនទៅកាន់គីមដើម្បីជាជំនួយផងដែរមិនត្រឹមតែជុងហ្គុកទេនៅមានអ្នកមានច្រើនទៀតជាហេតុធ្វើអោយយ៉ុនហេទទួលលុយទាំងចិត្តមិនចង់ក៏ព្រោះតែគេក៏មានសម្ថភាពក្នុងការជុសជុលកន្លែងរបស់គេដែរមិនត្រូវការជំជួយទេតែបើមិនទទួលពួកអ្នកមានទាំងនោះនិយាយថាគេគ្មានចិត្តនឹងបំផ្លាញទឹកចិត្តរបស់គេ
( អាមនុស្សបំផ្លាញគេហើយអោយលុយគេទៀត )សំណង់ត្រូវបានសាងសង់ឡើងថ្មីដោយដំណើរការយ៉ាងរលូនដោយមិនចាំបាច់ខ្វល់ខ្វាយច្រើនគ្រាន់តែចាត់កូនចៅអោយទៅមើលពីរបីអ្នកក៏រួចរាល់បាត់ទៅហើយ។ ប៉ុន្តែយ៉ុនហេក៏មិនទំនេរដែរ គេត្រូវរៀបចំឯកសារជាច្រើនជាហេតុធ្វើអោយគេខកខានក្នុងការចូលរួមកម្មវិធីជប់លៀងរបស់លោកឧកញ៉ាម្នាក់ដែរបានអញ្ជើញគេប៉ុន្តែគេបែរជាអោយជីមីនទៅជំនួស ។ លើកនេះយ៉ុនហេហ៊ានបណ្ដោយជីមីនអោយចេញក្រៅហើយព្រោះជីមីនងប់ងល់នឹងគេខ្លាំងណាស់
/ កម្មវិធីជប់លៀង /
ក្នុងកម្មវិធីជប់លៀងយ៉ាងអ៊ូអរមានភ្ញៀវចូលរួមច្រើនថែមទាំងមានជុងហ្គុកនឹងលីហ្វាងនឹងហារាចូលរួមផងដែរ។ ប្លែកតែជីមីនដែរមកម្នាក់ឯងដោយតំណាងអោយគីម យ៉ុនហេ...
< លោកគីមតើសំណង់សាងសង់ថ្មីយ៉ាងម៉េចទៅហើយ ឮថារលូនល្អណាស់មែនទេ > លោកឧកញ៉ាចោទជាសំណួរទៅជីមីនដែរអង្គុយរួមតុជាមួយគាត់ធ្វើអោយគ្រប់គ្នាងាកមើលមុខជីមីនគ្រប់គ្នាលើកលែងតែជុងហ្គុក
< បាទមិនមានអ្វីខុសប្រក្រតីទៀតទេលោកឧកញ៉ា មានកិត្តិយសណាស់ដែរបានលោកបារម្ភ > ជីមីនញញឹមតបទៅលោកឧកញ៉ាវិញ
< សង្ឃឹមថាលើកនេះលែងមានបញ្ហាកើតឡើងទៀតទៅចុះ ព្រោះបានឮមកថាជាការខុសបច្ចេកទេសខ្លះៗមែនទេ > លោកឧកញ៉ា
YOU ARE READING
ជម្រៅស្នេហ៍បុរសបេះដូងដែក (ចប់)
ChickLitបែបម៉េចហៅថាស្នេហ៍? មនុស្សឈាមត្រជាក់ដូចយើងមិនយល់ពីវាទេហើយក៏មិនចង់ដឹងមិនចង់ឬ ឈប់និយាយ យើងមិនចង់ស្ដាប់ ហើយឆាប់ចេញពីមុខយើងប្រយ័ត្នយើងបាញ់បំបែកក្បាលឯង ចេញ !! " លោកនឹងដឹងថាអ្វីទៅការឈឺចាប់ "