ភាគទី15: ជួយផង ជួយខ្ញុំផង

264 33 0
                                    

យ៉ុនហេដឹងថាខ្លួនជ្រុលដៃទះកំភ្លៀងជីមីនពិតមែនតែគេព្យាយាមសុំការអភ័យទោសនឹងបកស្រាយហើយតែជីមីនមិនបានស្ដាប់គេអ្វីសូម្បីតែបន្តិច។

យ៉ុនហេដកដង្ហើមធំបន្តិចលើកដៃវាស់សក់ខ្លួនចេញទាំងដកដង្ហើមធំដោយភាពតានតឹងចិត្តជាខ្លាំងព្រោះតែកំហឹងដែរគ្រប់គ្រងខ្លួនឯងមិនបាន។

ជីមីនរត់មកដល់ក្នុងបន្ទប់សង្ងំយំយកៗដោយភាពឈឺចាប់ក្នុងចិត្តខ្លាំងបំផុត មិនដឹងថាតើគេជាអ្នកណាអោយប្រាកដនោះទេទើបត្រូវមកជួបរឿងរញេរញៃបែបនេះហើយក៏កាន់តែចង់ដឹងថាតើយ៉ុនហេដែរជាបងប្រុសខ្លួនម្នាក់នេះប្រើប្រាស់ខ្លួនធ្វើអីបើគេហ៊ានអះអាងហើយថាជីមីនជាប្អូនប្រុសបង្កើតតែហេតុអីទាញផលប្រយោជន៍ពីគេទៅវិញ បើបែបនេះដដែរចិញ្ចឹមគេធ្វើអី។ ណាមួយឈឺចិត្តមិនស្ទើរពេលយ៉ុនហេហ៊ានទះកំភ្លៀងទៅកាន់ផ្ទៃមុខរបស់ខ្លួនពេញទំហឹង

< បងហ៊ានធ្វើចំពោះខ្ញុំដល់ថ្នាក់នេះផងមែនទេ? ទាំងដែរពីមុនបងមិនដែលហ៊ានសូម្បីតែលើកដៃវាយខ្ញុំ តែអីឡូវខ្ញុំយល់ហើយ ព្រោះខ្ញុំមិនមែនជាសាច់ឈាមបង្កើតរបស់បង អ៊ឹកៗ...> ជីមីនក្ដោបថ្ពាល់អង្គុយយំទាំងមានអារម្មណ៍ថាឈឺចិត្តជាខ្លាំងព្រោះតែបងប្អូនខ្លួន

< ខ្ញុំជាអ្នកណា? ខ្ញុំជាមនុស្សរបស់ចនមែនទេ ហេតុអីបងធ្វើបែបនេះដាក់ខ្ញុំអាយ៌.....! ខ្ញុំស្អប់បងណាស់អាយ៌....> ជីមីនឃាត់ខ្លួនឯងមិនបានបន្តទៀតក៏ស្រែកខ្លាំងៗព្រមទាំងវាស់របស់របរខ្ទិចខ្ទីពេញបន្ទប់រហូតដល់ថ្នាក់មានសម្លេងទៅដល់យ៉ុនហេ

< ជីមីនបើកទ្វារ ជីមីនសុំអង្វរបើកទ្វារអោយបងទៅជីមីន > យ៉ុនហេគោះទ្វារខ្លាំងៗគម្រោងចង់អោយជីមីនបើកទ្វារតែមិនមានចម្លើយតប

< ជីមីនឮបងនិយាយទេ ជីមីន ! >

/ office Jungkook /

ជុងហ្គុកអង្គុយក្នុងបន្ទប់ធ្វើការរបស់ខ្លួនគិតដល់រឿងរបស់រាងតូចដែលបានកើតឡើង2ឆ្នាំមុនទោះជុងហ្គុកខំបំភ្លេចបែបណាក៏វានៅតែរំលេចមកជារាងរហូតក្លាយជាមេរំខានសម្រាប់ជុងហ្គុកជាខ្លាំង

ជម្រៅស្នេហ៍បុរសបេះដូងដែក (ចប់)Where stories live. Discover now