ភាគទី35: បងស្រលាញ់ជីមីន

339 31 1
                                    

< នៅទីនេះហើយចាំយើងទៅមើល > ជុងហ្គុកដាក់អោយរាងតូចអង្គុយលើពូកមុននឹងខ្លួនដើរចេញទៅ...

ជុងហ្គុកបើកទ្វារចេញមកក្រៅថ្នមៗយឺតៗដើរចូលក្នុងជណ្ដើរយន្ដទាំងគិតម្នាក់ឯងនៅក្នុងចិត្តថាតើមានអ្នកណាហ៊ានចូលផ្ទះគេស្នើនេះ? ហើយផ្ទះក៏មានអ្នកយាមកាមតឹងរឹងទៀតចុះតើអ្នកណាថ្លើមធំហ៊ានចូលមក ? ឬមួយក៏ជីមីនយកលេសដើម្បីបាននៅជិតខ្លួន?

ជុងហ្គុកលើកដៃចូលក្នុងហោប៉ៅទាំងសងខាងធ្វើមុខមាំដើរទៅរកប្រភពមូលហេតុចង់ដឹងថាមានរឿងអីកើតឡើងបានជារៀងតូចខ្លាចដូចខ្មោចលងអញ្ចឹង

< ចេញមក !! > សម្ដីរឹងកំព្រឹសរបស់ជុងហ្គុកហាស្ដីទៅអ្នកដែរពួននៅម្ខាងនៃទ្វារអោយចេញមក

< ចៅ-ចៅហ្វាយ !? ខ្ញុំធ្វើលេងទេចៅហ្វាយ ! > យ៉ូហានចេញមកប្រឈមមុខនឹងរាងសង្ហាទាំងនៅលើផ្ទៃមុខមានលាក់ពណ៌ក្រហមប្រៀបបានដូចឈាមនឹងមានមុខមាត់គួរអោយខ្លាច

< ឯងមកលេងស្អីស្មើនេះ ហើយតែងខ្លួនខ្មោចបែបនេះចង់ក្លាយជាខ្មោចណាស់មែនទេ!? បើអញ្ចឹងចាំយើងជួយបំពេញបំណងឯងអីឡូវនេះ > ជុងហ្គុកស្ដីបន្ទោសកូនចៅរបស់ខ្លួនដែរមកលេងអីឆ្គួតៗទាំងយប់មិនទាន់បាន15នាទីផងក៏មានម្នាក់ទៀតចេញមក

< ចៅហ្វាយ~~~ ! > ជីងចូលមករកជុងហ្គុកយឺតៗលើកដៃចង់ច្របាច់កជុងហ្គុកហើយធ្វើសន្លេងខ្មោចដាក់ក្នុងបំណងអោយជុងហ្គុកខ្លាចតែមិនមែនបែបនឹងទេ

<........> ជុងហ្គុកមិនមាត់តែភ្នែកសម្លឹងមុខជីងមិនដាក់ភ្នែក

< ពួកឯងលេងស្អី !!! > ជុងហ្គុកស្រែកមួយទំហឹងលាន់ឮពេញផ្ទះទាំងមួម៉ៅចិត្តនឹងកូនចៅគេពីអ្នកនេះលេងស្អីបែបនេះមិនដឹងស្អីសោះ

< ចៅហ្វាយកុំខឹង ថ្ងៃនេះជាថ្ងៃបុណ្យHalloween ខ្ញុំគ្រាន់តែចង់លេងសើចជាមួយជីមីនប៉ុណ្ណោះចៅហ្វាយ > ជីងប្រញាប់កែខ្លួនព្រោះទឹកមុខចៅហ្វាយមិនល្អ

< Halloween?? ហេតុអ្វីយើងមិនដឹង? > ជុងហ្គុកភ្ញាក់ផ្អើលបន្តិចក្រោយឮកូនចៅនិយាយពីបុណ្យHalloweenប៉ុន្ដែគេបែរជាមិនដឹងថាថ្ងៃនេះជាថ្ងៃបុណ្យនឹងសោះ !!

ជម្រៅស្នេហ៍បុរសបេះដូងដែក (ចប់)Where stories live. Discover now