នៅក្នុងក្រុមហ៊ុនលំដាប់ប្រទេសដែរឈរឈ្មោះនៅលើទីផ្សារព្រមទាំងលាតសន្ធឹងពេញផ្ទៃទីក្រុងនៃប្រទេសកូរ៉េខាងត្បូង នរណាៗក៏ដឹងថាម្ចាស់ជំនួញម្នាក់នោះជាអ្នកណា។ បុរសផ្ដាច់ការមុខមាត់សង្ហាដែរជាទីចាប់អារម្មណ៍របស់ស្រីៗអោយរំជួលចិត្តចង់បានគេគ្រប់ៗគ្នាតែមើលទៅគ្មានសំណាងក្នុងការស្រវាចាប់បុរសម្នាក់នេះទេ...
បុរសម្នាក់នោះមិនមែនជាអ្នកណាទៀតទេ គេគឺចន ជុងហ្គុកម្ចាស់ជំនួញធំៗអ្នកណាក៏ស្គាល់អ្នកណាក៏ដឹងពីភាពល្បីល្បាញរបស់គេតែមើលទៅបុរសម្នាក់នេះប្រហែលជានៅម្នាក់ឯងជារាងរហូតហើយព្រោះតែគេមិនទាន់បានជួបភាពច្បាស់លាស់ជាមួយដៃគូជីវិតម្នាក់ណានោះទេ...។
តែ...ឈប់សិន ! មិនត្រូវទេ គួរនិយាយថាមនុស្សដែរជាចាប់អារម្មណ៍គឺធ្វើបាបចិត្តគេ ធ្វើជាមិនស្គាល់គេ បំភ្លេចរូបគេចោល បើទោះបីជាជុងហ្គុកជួបរាងតូចបានតែម្តងទេធ្វើអោយជុងហ្គុកមានអារម្មណ៍រំភើបនឹងខ្លាចបាត់បង់គេ តែអីឡូវក្មេងនោះទៅចោលគេមែនមិនត្រឹមតែចាកចេញទេថែមទាំងស្អប់គេដល់ឆ្អឹងទៀត...
< ចៅហ្វាយអ្នកប្រុសជីមីនមកសុំជួប > ជីងបើកទ្វារចូលមកក្នុងofficeរបស់ជុងហ្គុកមុននឹងរៀបរាប់ប្រាប់ចៅហ្វាយតាមដំណើររឿងទាំងព្រឹកព្រលឹម
< យើងមិនចង់ជួបគេទេ ប្រាប់គេឲ្យទៅវិញទៅ > ជុងហ្គុកមិនខ្វល់នឹងវត្តមានរបស់ជីមីនទៀតទេនៅពេលនេះមានតែដេញគេទៅវិញថែមទៀត
< ចៅហ្វាយតែខ្ញុំមើលទៅទឹកមុខរបស់ជីមីនមិនល្អទាល់តែសោះចៅហ្វាយ > ជីងមិនព្រមចេញទៅធ្វើតាមបញ្ជានោះទេថែមទាំងនៅរឹងក្បាលឈររៀបរាប់ទៀត
< ពាក់ព័ន្ធអីជាមួយយើង?យើងមិនមែនចេះតែចង់ជួបក៏ជួបបានងាយៗនោះទេចេះគោរពនឹងផ្ដល់តម្លៃយើងផង ប្រាប់ក្មេងនោះវិញទៅថាមិនបាច់មករកយើងទៀតទេចាប់ពីពេលនេះយើងមិនស្គាល់ក្មេងឈ្មោះជីមីនឡើយ > ជុងហ្គុកស្រដីឡើងស្របពេលមានសរសៃរកកើនឡើងព្រោះតែព្យាយាមទប់អារម្មណ៍កុំអោយខឹងច្រឡោតទាន់រួមទាំងកែវភ្នែកគេពេលនេះឡើងក្រហមចង់បែកគ្រាប់ភ្នែកចេញមក
YOU ARE READING
ជម្រៅស្នេហ៍បុរសបេះដូងដែក (ចប់)
ChickLitបែបម៉េចហៅថាស្នេហ៍? មនុស្សឈាមត្រជាក់ដូចយើងមិនយល់ពីវាទេហើយក៏មិនចង់ដឹងមិនចង់ឬ ឈប់និយាយ យើងមិនចង់ស្ដាប់ ហើយឆាប់ចេញពីមុខយើងប្រយ័ត្នយើងបាញ់បំបែកក្បាលឯង ចេញ !! " លោកនឹងដឹងថាអ្វីទៅការឈឺចាប់ "