ភាគទី24: លោកឈប់ធ្វើបាបខ្ញុំបានទេ

314 29 1
                                    

ក្រោយចាកចេញពីបន្ទប់របស់ជុងហ្គុករួចមកជីមីនក៏ដើរទៅកាន់កន្លែងស្ងាត់មួយរួចក៏ទាញទូរស័ព្ទមកចុចលេខនៅលើនាមប័ណ្ណរបស់គីមរួចក៏សម្រេចចិត្តខលទៅ

< ហេឡូ ! សួរស្តីខ្ញុំគឺជីមីន ពួកយើងអាចជួបគ្នាបានទេនៅថ្ងៃស្អែក? បាទបើអញ្ចឹងខ្ញុំនឹងតាមទៅ លាហើយ > ជីមីនដាក់ទូរស័ព្ទចុះស្របពេលកំពុងតែមានការតានតឹងក្នុងចិត្តចំពោះអ្វីដែរបានកើតឡើងមកលើខ្លួន ភាពច្របូកច្របល់ ស្មុកស្មាញ មិនគួរណាមកកើតលើគេសោះ ជីមីនដកដង្ហើមធំបន្តិចរួចក៏ដើរចូលក្នុងផ្ទះ

< ជីមីនមិនបានគេងក្នុងបន្ទប់ជាមួយចៅហ្វាយទៀតទេហ្អេស? > លីសាឃើញជីមីនដើរចូលបន្ទប់អ្នកបម្រើក៏តាមទៅសួរ

< ទេ ! ខ្ញុំអត់មានអីពាក់ព័ន្ធនឹងគ្នាផង ត្រឹមតែជាចៅហ្វាយនឹងកូនចៅតើ > តែជីមីនភ្ញាក់ព្រឺតប្រញាប់ងាកមើលមុខលីសា

< បងដឹងរឿងអ្វីមកមែនទេ? > ជីមីនបើកភ្នែកធំៗសួរ

< បងត្រូវតែនិយាយចំៗមែនទេ? រវាងឯងនឹងចៅហ្វាយនោះ > លីសា

< គេអត់បានស្រឡាញ់ខ្ញុំទេ គេទុកខ្ញុំត្រឹមតែជាអ្នកបម្រើហើយខ្ញុំក៏ដឹងពីខ្លួនឯងច្បាស់ រូបរាងខ្ញុំបែបនេះគ្មានអ្នកចង់បានទេ តើខ្ញុំគួរតែរកសេចក្តីសុខតាមបែបមនុស្សប្រុសដែរទេ? > ជីមីនដកដង្ហើមធំអង្គុយលើពូកទាំងសម្លឹងមើលលីសា

< ឯងចង់រកនារីមកធ្វើជាប្រពន្ធមែនទេ? រូបរាងបែបនេះអ្នកណាហ៊ានលើកកូនស្រីអោយទៅ > លីសានិយាយផងសើចផងមិនខ្វល់ពីអារម្មណ៍ជីមីន

< មើលទៅបងដូចជាសប្បាយនឹងទុក្ខលំបាកខ្ញុំណាស់ > ជីមីន

< មិនមែនចឹងទេ បងគ្រាន់តែឆ្ងល់តើ បើអញ្ចឹងតាមនឹងទៅព្រោះបងមិនហ៊ានជំទាស់ចិត្តអ្នកណាទេអោយតែឯងសប្បាយចិត្ត > លីសា

< បាទ >

+ ថ្ងៃថ្មី

ម៉ោង9ព្រឹកក្រោយរួចការងារនៅក្នុងផ្ទះហើយជីមីនក៏បានមកកាន់ហាងកាហ្វេមួយកន្លែងដែលខ្លួនធ្លាប់មកកាលនៅជាមួយយ៉ុនហេ...

ជីមីនទាញទូរស័ព្ទខលទៅដៃគូរណាត់ជួបដើម្បីប្រាប់អំពីទីតាំងដែលខ្លួនកំពុងនៅ

ជម្រៅស្នេហ៍បុរសបេះដូងដែក (ចប់)Where stories live. Discover now