ភាគទី23 : ខ្ញុំនឹងចាកចេញ

326 32 1
                                    

< ឈប់ញុំាទៅ ខ្ញុំសូមទោសដែរធ្វើរបស់មិនឆ្ងាញ់អោយលោកញ៉ាំ > ជីមីនរហ័សពោលទាំងឱនមុខចុះព្រោះខ្មាស់ខ្លួនឯងដែរហ៊ានធ្វើអាហារញ៉ាំមិនកើតអោយជុងហ្គុក

< លើកក្រោយមិនបាច់ធ្វើទេ អោយអ្នកបម្រើធ្វើទៅក្រែងយើងនិយាយព្រឹកមិញប្រាប់លីសាថាអោយគេជាអ្នករៀបចំតែអោយឯងយកមកអោយយើងមិនអញ្ចឹង? ហើយម៉េចបានជាឯងធ្វើ? > ជុងហ្គុកដកដង្ហើមធំបន្តិចមុននឹងវាចាតបទៅរាងតូចវិញទាំងគ្មានអារម្មណ៍នៅក្នុងខ្លួន

< ខ្ញុំសូមទោស ! ចាំខ្ញុំទៅទិញថ្មីអោយលោក > ជីមីនប្រញាប់ក្រោកចេញមុននឹងត្រៀមខ្លួនចេញពីOffice របស់ជុងហ្គុក

< មិនបាច់ទេ ទៅផ្ទះវិញទៅ យើងត្រូវការធ្វើការងារបន្ត ចាំយើងទៅញ៉ាំនៅខាងក្រៅ > ជុងហ្គុកដកដង្ហើមធំទាំងអារម្មណ៍តានតឹងមុននឹងត្រឡប់ទៅធ្វើការខ្លួនវិញទាំងមិនមើលមុខជីមីន

< លោកខឹងខ្ញុំមែនទេ? ជុងហ្គុកលោកខឹងខ្ញុំមែនទេ? ខ្ញុំសូមទោស > ជីមីនប្រញាប់ចូលខ្លួនស្នើពាក្យសូមទោសព្រោះបើមើលតាមទឹកមុខជុងហ្គុកដូចជាខឹងនឹងខ្លួន

< អត់ទេចេញទៅវិញទៅ យើងសូមទោសរឿងយប់មិញផងព្រោះយប់មិញយើងស្រវឹងរហូតគ្រប់គ្រងខ្លួនឯងមិនបាន > ជុងហ្គុកសុខៗក៏និយាយពាក្យទាំងនេះចេញមកធ្វើអោយជីមីនភាំងមិនស្ទើ

< លោកនិយាយអី? លោកមិនចាំមែនឬក៏លោកធ្វើភ្លេច? លោកបានធ្វើរឿងអីខ្លះលើខ្ញុំលោកដឹងទេ? លោកចាំបានអត់ > ជីមីនស្រែកសួរក្រោយស្ដាប់ប្រយោគដ៏ឈឺចាប់របស់ជុងហ្គុកដែរធ្វើជាភ្លេចរឿងរ៉ាវយប់មិញទាំងដែរគេជាអ្នកបង្កាត់ភ្លើងស្នេហ៍មុន

< យើងគ្រាន់តែគ្រប់គ្រងខ្លួនឯងមិនបានប៉ុណ្ណោះ យើងមិនបានមានអារម្មណ៍លើឯងទេ > ជុងហ្គុកឆ្លើយហីៗធម្មតាមិនខ្វល់ថារាងតូចចុកចាប់យ៉ាងម៉េច

< ខ្ញុំបានសួរលោកហើយថាលោកស្រវឹងមែនទេទើបបានជាលោកនិយាយបែបនេះ លោកក៏តបថាលោកមិនបានស្រវឹងលោកនិយាយការពិត តែថ្ងៃនេះលោកបែរជានិយាយថាលោកគ្រប់គ្រងខ្លួនឯងមិនបាន អញ្ចឹង ! លោកមិនបានមានចិត្តលើខ្ញុំទេមែនទេ? > ជីមីនមិនខ្ចីស្រក់ទឹកភ្នែកតែនៅតបសម្ដីជុងហ្គុកម៉ាំងៗ

ជម្រៅស្នេហ៍បុរសបេះដូងដែក (ចប់)Where stories live. Discover now