ត
" ខ្ញុំនឹងអភ័យទោសឱ្យលោក " និយាយចប់ជីមីនក៏ដើរបំបុកស្មាជុងហ្គុកមុននឹងចេញទៅបាត់ទុកអោយជុងហ្គុកឈរភ្លឹកម្នាក់ឯង បុរសដែលធ្លាប់តែឃោរឃៅកំណាច កោងកាច ធ្វើអោយអ្នកដទៃតាមអង្វរខ្លួនតែពេលនេះគេត្រូវមកអង្វរក្មេងនេះវិញម្តង។
ជុងហ្គុកឈឺចិត្តបំផុតក្រោយបានឃើញទង្វើរាងតូចធ្វើដាក់ខ្លួនដូចជាមនុស្សពីផ្សេងគ្នា ជីមីនពីមុនជាមនុដ្សចេះជួយយកអាសាអ្នកដទៃទន់ភ្លន់ណាស់តែអីឡូវជីមីនដូចជាមិនមែនគេយ៉ាងអញ្ចឹង។ ជុងហ្គុកបើកឡានចេញពីក្លិបទាំងអារម្មណ៍ឈឺចាប់នឹងអន់ចិត្តបំផុតក៏ព្រោះតែមនុស្សដូចគេមិនងាយចិត្តទន់ដាក់អ្នកណាទេ តែចំពោះជីមីនមួយគឺគេបង្ខំចិត្តធ្វើខ្លាំងមិនបាន
សម្លេងឡានបើកយ៉ាងសន្ធោសន្ធៅសម្ដៅទៅភូមិគ្រឹះរបស់ខ្លួនយ៉ាងលឿនតាមដែរអាចធ្វើទៅបាន នាយសង្ហាខ្ញាំចង្កូតឡានជាប់ចំណែកជើងវិញគិតតែពីជាន់ហ្គាសលឿនទៅៗ...
< ចៅហ្វាយ ?....> មកដល់ផ្ទះមិនទាន់បានប៉ុន្មានផងជុងហ្គុកធាក់ទ្វារមួយជើងពេញទំហឹងធ្វើអោយអ្នកនៅក្នុងផ្ទះភ្ញាក់ក្រោយឃើញអាការៈម្ចាស់របស់ខ្លួនខុសប្លែក នាយជីងព្យាយាមសួរនាំតែត្រូវចៅហ្វាយសម្លុតវិញ
< បិទមាត់ទៅ ! ប្រាប់យើងថាជីមីនកើតអី ? > ជុងហ្គុកស្ទុះទៅចាប់ក្របួចកអាវរបស់ជីងឡើងលើពេញទំហឹងមុននឹងសម្លក់សួរ
< ខ្ញុំ-ខ្ញុំមិនដឹងទេចៅហ្វាយ ខ្ញុំគ្រាន់តែដឹងថាជីមីននៅជាមួយនឹងត្រកូលគីម ខ្ញុំព្យាយាមប្រាប់ចៅហ្វាយថ្ងៃមុនដែរតែចៅហ្វាយមិនស្ដាប់ខ្ញុំ > ជីងបកស្រាយទាំងរដាក់រដុបព្រោះស្លុតចិត្តពេកក្រោយឃើញចៅហ្វាយខ្លួនកម្រោលចូលបែបនេះ គេស្ទើរតែគាំងដូចខ្មោចងាប់បាត់ទៅហើយ
< អាយ៉ូហាន !....> ជុងហ្គុកប្រលែងខ្លួនជីងចេញមុននឹងស្រែកដូចមនុស្សឆ្គួតស្វែងរកកូនចៅឈ្មោះយ៉ូហានខ្លាំងៗ
< បាទចៅហ្វាយ ! អូស៎...កើតអីជីង ជីងកើតអី > យ៉ូហានរត់មករកចៅហ្វាយនៅក្នុងបន្ទប់ទទួលភ្ញៀវប៉ុន្តែងាកឃើញជីងអង្គុយលើសាឡុងអាការៈដូចជាភ័យខ្លាចដូចទើបត្រូវខ្មោចលងក៏ប្រញាប់សួរតែ...
YOU ARE READING
ជម្រៅស្នេហ៍បុរសបេះដូងដែក (ចប់)
ChickLitបែបម៉េចហៅថាស្នេហ៍? មនុស្សឈាមត្រជាក់ដូចយើងមិនយល់ពីវាទេហើយក៏មិនចង់ដឹងមិនចង់ឬ ឈប់និយាយ យើងមិនចង់ស្ដាប់ ហើយឆាប់ចេញពីមុខយើងប្រយ័ត្នយើងបាញ់បំបែកក្បាលឯង ចេញ !! " លោកនឹងដឹងថាអ្វីទៅការឈឺចាប់ "