" ឆាប់ត្រៀមឡានទៅ ត្រូវជូនគេទៅមន្ទីរពេទ្យ ឆាប់អោយលឿនឡើង " Jungkookស្រែកប្រាប់កូនចៅមុននឹងលើកបីត្រកងរាងតូចឡើងឡានសម្ដៅទៅមន្ទើរពេទ្យយ៉ាងលឿនតាមដែរអាចធ្វើបានព្រោះរាងតូចហូរឈាមច្រើនណាស់ហូរឈាមមិនឈប់នោះទេ
សភាពរបស់រាងតូចកាន់តែស្លេកទៅៗរហូតធ្វើអោយ
Jungkookមិនភ័យនឹងរាងតូចមិនបាន មិនដឹងថាគេមកពីណាមិនដឹងថាឪពុកម្ដាយគេនៅទីណាហើយព្រមទាំងលះបង់ជីវិតដើម្បីខ្លួនទៀតទាំងដែរមិនដែលស្គាល់គ្នាសូម្បីតែបន្តិច។ ដោយហេតុនេះធ្វើអោយJungkookមានអារម្មណ៍ថាការលះបង់របស់រាងតូចមួយនេះគឺធំធេងណាស់សម្រាប់គេហើយក៏ជាលើកទីមួយដែរធ្វើអោយមនុស្សចិត្តថ្មដូចជុងហ្គុកចេះភ័យខ្លាចចេះបារម្ភ" បើកឡានអោយលឿនជាងនេះទៀត ធ្វើយ៉ាងណាត្រូវតែការពារសុវត្ថិភាពរបស់ក្មេងនេះអោយបានឮដែរទេ? " Jungkookស្រែកបញ្ជាកូនចៅខ្លួនអោយបន្ថែមល្បឿនអោយលឿនជាងនេះនឹងឆាប់បានដល់មន្ទីរពេទ្យអោយបានឆាប់ព្រោះJiminដូចជាយ៉ាប់យ៉ើនដល់ហើយ
" បាទចៅហ្វាយ សូមចៅហ្វាយធ្វើត្រជាក់ចិត្តសិនទៅគង់តែទៅដល់ទេទាន ខ្ញុំព្យាយាមហើយ " Yuhanប្រាប់ទៅចៅហ្វាយអោយធ្វើចិត្តអោយត្រជាក់ព្រោះនេះកំពុងតែទៅរកមន្ទីរពេទ្យហើយតែអ្វីដែរប្លែកគឺJungkookដូចជាភ័យខ្លាំងណាស់ចំពោះក្មេងម្នាក់នេះទាំងដែរពីមុនមកបាច់សម្លាប់គេទាំងមិនញញើតដៃ
លុះមកដល់មន្ទីរពេទ្យហើយYuhanក៏ប្រញាប់រត់ទៅរកពេទ្យចំណែកJungkookកំពុងតែបីរាងតូចជាប់ដៃដែរមានសភាពស្លេកស្លាំងខ្លាំងទៅៗព្រោះតែឈាមហូរមិនឈប់។ លោកគ្រូពេទ្យ2-3អ្នកក៏ចេញមកព្រមទាំងមានរទេះរុញទៀតផងចូលមកលើករាងតូចដាក់លើរទេះហើយរុញចូលទៅក្នុងបាត់
Jungkookដោយមិនស្ងប់ចិត្តក៏ចូលទៅរងចាំមុខបន្ទប់សង្គ្រោះបន្ទាន់បន្ទាប់ពីក្រុមគ្រូពេទ្យបានរុញរាងតូចចូលទៅ។ Yuhan ឈរពីក្រោយម្ចាស់របស់ខ្លួនហើយសម្លឹងមើលទៅចៅហ្វាយទាំងមានអារម្មណ៍ថាចៅហ្វាយខ្លួនខុសប្លែកជាងពេលមុនៗក្រោយបានជួបនៅវត្តមារបស់Jiminកន្លងមកJungkookសម្លាប់មនុស្សមិនញញើតដៃហើយក៏គ្មានចិត្តអាណិតដល់អ្នកណាម្នាក់នោះទេ តែចំណែករាងតូចដែលជាក្មេងមិនដឹងអីនេះវិញJungkookបែរជាភ័យខ្លាចបាត់បង់រាងតូចម្នាក់នេះណាស់
YOU ARE READING
ជម្រៅស្នេហ៍បុរសបេះដូងដែក (ចប់)
ChickLitបែបម៉េចហៅថាស្នេហ៍? មនុស្សឈាមត្រជាក់ដូចយើងមិនយល់ពីវាទេហើយក៏មិនចង់ដឹងមិនចង់ឬ ឈប់និយាយ យើងមិនចង់ស្ដាប់ ហើយឆាប់ចេញពីមុខយើងប្រយ័ត្នយើងបាញ់បំបែកក្បាលឯង ចេញ !! " លោកនឹងដឹងថាអ្វីទៅការឈឺចាប់ "