អា៎........ក !!!!!
ជីមីនកាត់ផ្កាបណ្ដើរនិយាយបណ្ដើរទាំងមិនដឹងខ្លួនថាមានមនុស្សនៅពីក្រោយក្រៅពីលីសាទើបជីមីននិយាយរឿងក្នុងចិត្តប្រាប់តែសុខៗជីមីនស្រាប់តែទម្លាក់កន្រ្តៃកាត់ស្មៅចុះហើយស្ទុះរត់មកតោងកជុងហ្គុកទាំងមិនដឹងឡើយថាគេម្នាក់នោះជាជុងហ្គុក
< ពស់ - ពស់ ពស់នៅត្រង់នោះធំណាស់ ធំណាស់ពស់នៅត្រង់នោះ > ជីមីនតោងករាងក្រាស់ជាប់ព្រមទាំងបិទភ្នែកផ្អិបក្បាលនឹងទ្រូងធំហើយចង្អុលទៅកន្លែងដែរមានពស់
ពស់មួយក្បាលខ្មៅក្រិបធំប៉ិនកដៃរាងតូចកំពុងតែពួនសង្ងំលាក់ខ្លួនក្នុងគុម្ពផ្កាបើកពពារមកកាន់រាងតូចដូចកំពុងតែចង់លោតមកវាយប្រហាររាងតូចតែជីមីនរហ័សជាង...
< ជីង ! ជីងមកនេះអោយឆាប់ឡើង > ជុងហ្គុកអើតមើលក៏ឃើញថាមានពស់ត្រង់នោះមែនទើបប្រញាប់ស្រែកហៅជំនិតខ្លួនដែលកំពុងតែជូតសម្អាតឡាន...ជុងហ្គុកចាប់ឱបរាងតូចហើយនាំខ្លួនរាងតូចទៅអោយឆ្ងាយបន្តិចចេញពីកន្លែងគ្រោះថ្នាក់
< បាទចៅហ្វាយមានការអ្វីឬ? > ជីងរត់មកតាមបញ្ជា
< មានពស់នៅក្នុងគុម្ពផ្កានោះ វាធំណាស់ឯងជួយដេញវាចេញផង ឆាប់ឡើង > ជុងហ្គុកប្រាប់ទៅកាន់កូនចៅខ្លួនព្រោះថាគេឃើញពស់នោះហើយគេក៏ញញើតណាស់ដែរព្រោះវាធំពេក។ ជីងក៏អើតមើលតាមបញ្ជារបស់ជុងហ្គុកក៏ឃើញដូចអ្វីដែលចៅហ្វាយប្រាប់មែនទើបប្រញាប់រត់ទៅហៅយ៉ូហានអោយមកធ្វើជាជំនួយ
យ៉ូហាននឹងជីងក៏បានកម្ចាត់ពស់នោះបានសម្រេចដោយវាយសម្លាប់តែម្តងមិនមែនដេញនោះទេ,តែពស់នឹងក៏ធំដែរមិនតូចនោះទេ
< ចៅហ្វាយ !!! > យ៉ូហានចាប់ពស់ក្នុងដៃហើយលើកមកអោយជុងហ្គុកមើលតែអ្នកណាទៅដឹងថាជុងហ្គុកក៏ខ្លាចពស់ទើបត្រូវរត់ឡើងលើបង់អង្គុយលេងយ៉ាងលឿន...
< ហាស់ ! ហាសហា៎ៗ អួយ៎..ខ្ញុំជឿហើយ ហាស់ហា៎..មើលចុះ ហាស់ហា😂😂...> ជីមីនសើចប្រកាច់ប្រកិនយ៉ាងសប្បាយមិនដឹងថាជុងហ្គុកកំពុងតែមើកមុខមកយ៉ាងហួសចិត្ត...ស្មានតែមនុស្សឆ្គួតនេះមិនចេះខ្លាច ! តែថាពស់ស្លាប់ហើយក៏នៅតែខ្លាចទៀត
YOU ARE READING
ជម្រៅស្នេហ៍បុរសបេះដូងដែក (ចប់)
ChickLitបែបម៉េចហៅថាស្នេហ៍? មនុស្សឈាមត្រជាក់ដូចយើងមិនយល់ពីវាទេហើយក៏មិនចង់ដឹងមិនចង់ឬ ឈប់និយាយ យើងមិនចង់ស្ដាប់ ហើយឆាប់ចេញពីមុខយើងប្រយ័ត្នយើងបាញ់បំបែកក្បាលឯង ចេញ !! " លោកនឹងដឹងថាអ្វីទៅការឈឺចាប់ "