បន្ទាប់ពីJungkookធ្វើដំណើរមកកាន់សហរដ្ឋអាមេរិចរួចហើយនោះពេលនេះអ្នកកម្លោះកំពុងតែស្ថិយនៅក្នុងCondoរបស់ខ្លួននាជាន់ទី33ដែរខ្ពស់ជាងគេបង្អោះ។ នាយសង្ហាអង្គុយនៅលើវេរ៉ងដាដែរស្ថិតនៅក្នុងខាងមុខបន្ទប់ផ្ទាល់ខ្លួនរួចក៏សម្លឹងមើលទៅកាន់ទេសភាពនៃទីក្រុង New York នាពេលល្ងាចយ៉ាងស្រស់ស្អាត...
ប៉ុន្តែអារម្មណ៍របស់អ្នកដែរកំពុងតែអង្គុយមើលព្រះអាទិត្យលិចនោះហាក់ដូចជាយ៉ាប់យ៉ឺនបំផុតនៅពេលនេះ។ នាយសង្ហាទាញយករូបភាពមួយសន្លឹកចេញពីកាបូបលុយរបស់ខ្លួនមកមើលនឹងអង្អែលលើរូបនោះយ៉ាងយកចិត្តទុកដាក់
" ខ្ញុំគ្មានអារម្មណ៍នឹកនាដល់ឯងទេ តែបេះដូងខ្ញុំជាអ្នកបញ្ជា! អរគុណដែលការពារខ្ញុំ បើពេលនេះឯងមានជីវិតរស់នៅមិនដឹងល្អយ៉ាងណាទេ " Jungkook និយាយបណ្ដើរសម្លឹងមើលរូបថតរាងតូចបណ្ដើរបូករូមជាមួយអាកាសធាតុយ៉ាងត្រជាក់ដែរបានមកពីកម្លាំងខ្យល់ធ្វើអោយនាយសង្ហាកាន់តែមានអារម្មណ៍ថាឯកានឹងចង់ជួបរាងតូចជាខ្លាំង
" ប្រហែលជាក្រៅពីឯង យើងគ្មានអារម្មណ៍លើអ្នកណាទៀតទេ ឯងគួរតែអរគុណទៅដែរធ្វើអោយបេះដូងយើងខ្វះឯងមិនបាន តែពេលនេះឯងគ្មានរូបរាងទៀតទេ " Jungkookអង្គុយនិយាយម្នាក់ឯងតែចិត្តនឹកនារាងតូចខ្លាំងបំផុតដែរខ្លួនមិនធ្លាប់មានរួចក៏យករូបទុកវិញព្រោះJungkookបានឮសម្លេងដូចជាមានអ្នកចូលមក
" សុំអនុញ្ញាតចៅហ្វាយ មានភ្ញៀវមករកចៅហ្វាយមកដល់ទីនេះទាន គេកំពុងតែរងចាំនៅខាងក្រោមឮថាជាមិត្តភក្តិរបស់ចៅហ្វាយ " Jay ដែរជាកូនចៅឡើងមកជំរាបដល់ចៅហ្វាយដល់បន្ទប់តាមបញ្ជារបស់អ្នកដែលអះអាងថាខ្លួនជាមិត្តសម្លាញ់របស់Jungkook
" ឯងទៅមុនទៅ " Jungkookបញ្ចប់ប្រយោគរួចក៏ដើរចុះទៅខាងក្រោម
" សុំចាំបន្តិចលោក " jay
" អាពេទ្យ ! ម៉េចក៏ដឹងថាយើងនៅទីនេះ ? " Jungkookមកដល់ក៏លាន់មាត់ភ្ញាក់ផ្អើលនៅពេលដែរឃើញវត្តមានរបស់មិត្តខ្លួនចូលមករកដល់Condo
" បើផ្ទះមិននៅមានតែនៅCondo យើងមិត្តភក្តិឯងមិនមែនយើងមិនដឹងទេ ឯងមិនមើល Missed call ប៉ុន្មានដង? ជាង30ដងហើយណាហើយរវល់ធ្វើអីបានមិនលើកទូរស័ព្ទ? " អ្នកជាមិត្តភក្តិប្រដីឡើងមកធ្វើអោយJungkookភ្ញាក់ព្រឺតប្រញាប់ទាញយក ទូរស័ព្ទមកមើលទើបឃើញថាMissed call 30ដងពិតមែន
YOU ARE READING
ជម្រៅស្នេហ៍បុរសបេះដូងដែក (ចប់)
Chick-Litបែបម៉េចហៅថាស្នេហ៍? មនុស្សឈាមត្រជាក់ដូចយើងមិនយល់ពីវាទេហើយក៏មិនចង់ដឹងមិនចង់ឬ ឈប់និយាយ យើងមិនចង់ស្ដាប់ ហើយឆាប់ចេញពីមុខយើងប្រយ័ត្នយើងបាញ់បំបែកក្បាលឯង ចេញ !! " លោកនឹងដឹងថាអ្វីទៅការឈឺចាប់ "