ក្រោយពីបានបញ្ចប់នៅការងារដែរចៅហ្វាយឃោរឃៅខ្លួនបញ្ជារួចមកJingក៏ទាញយកទូរស័ព្ទផ្ទាល់ខ្លួនចុចCallទៅyuhanដែរកំពុងតែជាប់ភារកិច្ចនៅ Busanអំពីសកម្មភាពចៅហ្វាយរាល់ថ្ងៃនេះ
" Yuhan ឯងរួចរាល់កិច្ចការហើយឬនៅ? យើងមានការចង់និយាយជាមួយឯងបន្តិច " Jing
[ ទើបតែរួចរាល់ មើលទៅយើហដូចជាមិនបានទៅSeuolវិញទេព្រោះការងារទីនេះច្រើនណាស់ ហើយចង់សួរពីរឿងអី ]
" ឯងមិនដឹងទេថាចៅហ្វាយអីឡូវខុសប្លែកខ្លាំងណាស់ ឃោរឃៅជាងមុន ត្រូវសម្លាប់គឺសម្លាប់មិនថាប្រុសមិនថាស្រី អំបាញ់មិញយើងទើបតែអូសសាកសពស្រីម្នាក់យកទៅដុតចោល "
[ ហ៊ឹម...យើងមិនដឹងថាចៅហ្វាយកើតអីទេតាំងពីក្មេងនោះស្លាប់ទៅចៅហ្វាយដូចខ្មោចចូលចឹង ហើយឯងមានដឹងទេថាYoobinនាងស្លាប់បាត់ហើយ ស្លាប់ដំណាលគ្នាជាមួយJimin ]
" ថាម៉េច? ចុះចៅហ្វាយដឹងទេ? "
[ យើងមិនដឹងទេ ហើយយើងក៏ទើបតែដឹងដូចគ្នាដែរចំណែកប្អូនប្រុសគេដែរបាត់ខ្លួនជាង10ឆ្នាំក៏រកមិនឃើញ ]
" ហ៊ឹម...យើងមិនយល់ទេ ហើយថ្ងៃស្អែកនេះចៅហ្វាយត្រូវទៅក្រៅប្រទេសទៀតប្រហែលវាមិនបានត្រឡប់មកវិញទេ
[ ថាម៉េច? ចុះការងារនៅទីនេះនោះវាគរដូចភ្នំហើយដឹងទេ ]
" យើងដឹង មានតែធ្វើដូចនេះទេទើបធ្វើអោយចៅហ្វាយមិនមានអារម្មណ៍ថានឹកនាដល់Jiminហើយអាធ្វើអោយគាត់មិនឃោឃៅដូចមុន "
[ ឯងធ្វើដូចមិនដឹងពីចរិករបស់គាត់ចឹង ឃោឃៅនៅតែឃោឃៅ ]
" យ៉ាងណាក៏ដោយកុំអោយគាត់នៅទីនេះធ្វើបាបអ្នកមិនដឹងអី "
[ បើចឹងឯងឆាប់ត្រឡប់មកកូរ៉េវិញផង យើងមិនចង់នៅគ្រប់គ្រងការងារម្នាក់ឯងទេ ]
" យើងនឹងឆាប់មកវិញ បើចឹងប៉ុន្នឹងបានហើយយើងទៅមើលចៅហ្វាយសិន "
[ អឺ...ទៅចុះ ]
ក្រោយពីបញ្ចប់ការសន្ទនារួចរាល់Jingក៏ត្រឡប់ទៅខាងលើផ្ទះវិញដើម្បីទៅប្រាប់រឿងដែរបានដឹងដល់ចៅហ្វាយឃោឃៅរបស់ខ្លួន
តុ...តុ..
" ចៅហ្វាយពេលនេះខ្ញុំទទួលដំណឹងមកថាYoobinស្លាប់ហើយ ស្លាប់ដំណាលគ្នាជាមួយនឹងJimin " Jing
YOU ARE READING
ជម្រៅស្នេហ៍បុរសបេះដូងដែក (ចប់)
ChickLitបែបម៉េចហៅថាស្នេហ៍? មនុស្សឈាមត្រជាក់ដូចយើងមិនយល់ពីវាទេហើយក៏មិនចង់ដឹងមិនចង់ឬ ឈប់និយាយ យើងមិនចង់ស្ដាប់ ហើយឆាប់ចេញពីមុខយើងប្រយ័ត្នយើងបាញ់បំបែកក្បាលឯង ចេញ !! " លោកនឹងដឹងថាអ្វីទៅការឈឺចាប់ "