ត
< លែងទៅ លែងខ្ញុំខ្ញុំមិនទៅទេ ជុងហ្គុកលោកជួយខ្ញុំផងសូមមេត្តា លែង...! អាចង្រៃ > ទោះបីជាយ៉ុនហេខ្លាំងយ៉ាងណាក៏មិនឈ្នះជីមីនដែរពហរោះជីមីនពូកែខាងរើទើបធ្វើអោយរបូតដៃទាល់តែបានទើបជីមីនប្រញាប់រត់ទៅរកជុងហ្គុក
ជុងហ្គុកក៏មិននៅស្ងៀមបន្តទៀតគេក៏ស្ទុះឱបរាងតូចនឹងទាញរាងតូចទៅក្រោយខ្នងខ្លួនមុននឹងយ៉ុនហេចូលមករកគេ
< បើហ៊ានចូលមួយជំហានទៀតយើងនឹងបាញ់បំបែកក្បាលឯង > ជុងហ្គុកដៃម្ខាងភ្ជុងកាំភ្លើងដៃម្ខាងចាប់រាងតូចជីមីនដែរញ័រដូចកូនសត្វជាប់
< អោយមនុស្សរបស់យើងមកវិញបើមិនចឹងទេកន្លែងរបស់ឯងនឹងត្រូចខ្ទិច > យ៉ុនហេ
< សាកមើលទៅ សាកមើលទៅ > ជុងហ្គុកបញ្ជួសថែម
< អោយក្មេងនោះមកយើងវិញ > យ៉ុនហេមិនខ្លាចគ្រាប់កាំភ្លើងអ្វីបន្តិចគេមានតែដើរចូលថែម
< ពិតជាមិនខ្លាចស្លាប់ពិតមែន? > ជុងហ្គុកអស់សំណើច
< អោយជីមីនមកវិញ ឆាប់ឡើងយើងមិនចូលចិត្តនិយាយច្រើននោះទេអាជុង > យ៉ុនហេភ្ជុងកាំភ្លើងបណ្តើរដើរចូលបណ្ដើរ
ផាំង...!
មួយគ្រាប់ដោយស្នាដៃរបស់ជុងហ្គុកបាញ់ទៅលើជើងស្ដាំយ៉ុនហេ
< មួយគ្រាប់នេះវាល្មមអោយឯងចេញបានហើយ ឆាប់ចេញទៅ > ជុងហ្គុកបាញ់មួយគ្រាប់ទៅលើជើងរបស់យ៉ុនហេមុននឹងស្រែកដេញគេឲ្យចេញ
< អាជុង !! បានឯងចាំមើលចុះ > យ៉ុនហេមានអារម្មណ៍ថាឈឺខ្លាំងដែរទើបប្រញាប់ដកខ្លួនទៅវិញទាំងមិនភ្លេចសងមួយគ្រាប់វិញទៅលើរាងតូចបម្រុងបាញ់យកកណ្ដាលក្បាលតែត្រូវជុងហ្គុកទាញរាងតូចទាន់ហើយក៏មានវត្តមានគ្នីគ្នារបស់ជុងហ្គុកចេញមកពេញកន្លែងធ្វើការរបស់ជុងហ្គុក
ដោយគ្នារបស់ជុងហ្គុកច្រើនជាងគ្នារបស់ខ្លួនយ៉ុនហេក៏ព្រមចេញទៅវិញទាំងខឹងចិត្តមិនស្ទើ
< ចៅហ្វាយមានត្រូវកន្លែងណាដែលទេ > ជីងក្រោយពេលស្ថានភាពស្ងប់ស្ងាត់វិញជីងក៏សួរទៅជុងហ្គុកដែរកំពុងតែត្រកងរាងតូចក្នុងដៃ
YOU ARE READING
ជម្រៅស្នេហ៍បុរសបេះដូងដែក (ចប់)
ChickLitបែបម៉េចហៅថាស្នេហ៍? មនុស្សឈាមត្រជាក់ដូចយើងមិនយល់ពីវាទេហើយក៏មិនចង់ដឹងមិនចង់ឬ ឈប់និយាយ យើងមិនចង់ស្ដាប់ ហើយឆាប់ចេញពីមុខយើងប្រយ័ត្នយើងបាញ់បំបែកក្បាលឯង ចេញ !! " លោកនឹងដឹងថាអ្វីទៅការឈឺចាប់ "