ភាគទី12:ឈប់រំលឹកពីជីមីន

237 28 0
                                    

/ប៊ូសាន/

នាម៉ោង8ព្រឹកមានអ្នកកាសែតជាច្រើនឈរត្រៀតត្រា មុខកន្លែងកើតហេតុន័យការផ្ទុះឃ្លាំងនឹងកាស៊ីណូរបស់គ្រួសារគីម។ពួកគេរងចាំការធ្វើបទសម្ភាសន៍ទៅកាន់យ៉ុនហេដែរជាម្ចាស់ហិរញ្ញវត្ថុទាំងអស់នោះនឹងសួរនាំពីការផ្ទុះឃ្លាំងនេះដោយគ្មានមូលហេតុ...

< នោះលោកគីមមកហើយ > ក្រោយលិចនៅវត្តមានរបស់យ៉ុនហេដើរចេញពីឡានភ្លាមអ្នកកាសែតរត់ឆ្លេឆ្លាទៅរកយ៉ុនហេតែត្រូវបានអ្នកយាមរបស់យ៉ុនហេឃាត់

< លោកសូមលោកជួយបកស្រាយបានទេថាតើមានរឿងអីកើតឡើងទៅ ហេតុអ្វីបានជាមានការផ្ទុះខ្លាំងខ្លាបែបនេះលោកគីម ? > ពួកគេនាំគ្នាសួរម្នាក់ម្តងៗទៅកាន់យ៉ុនហេចង់ដឹងពីមូលហេតុតែថាសំណួរច្រើនពេកមិនដឹងឆ្លើយមួយណាហើយសូម្បីតែសមីខ្លួនគេក៏មិនដឹងដូចគ្នា

< លោកតើមានការប៉ន់ប៉ងពីអ្នកណាមែនទេ? >

< លោកតើមានកំហុសបចេ្ចកទេសឬយ៉ាងណាព្រោះការផ្ទុះនេះគឺធ្វើអោយខូចខាតស្ទើរតែទាំងស្រុង ហើយក៏មានមនុស្សរបួសច្រើនដូចគ្នា >

< លោកគីមតើវាយ៉ាងម៉េចសូមជួយបំភ្លឺផងលោក ដើម្បីអោយប្រជាពលរដ្ឋបានដឹងផង >

< ចំពោះបញ្ហានេះខ្ញុំក៏មិនទាន់ប្រាកដដូចគ្នាដែរហើយខ្ញុំក៏មិនហ៊ានហាមាត់ចោទប្រកាន់អ្នកណាម្នាក់ដែរនៅពេលនេះ ក៏ព្រោះតែក្នុងការរកស៊ីវាតែងតែមានការស្អប់ការស្រឡាញ់ដូច្នេះនៅពេលដែរខ្ញុំប្រមូលភស្តុតាងបាននៅពេលណាខ្ញុំនឹងឆ្លើយប្រាប់អ្នកទាំងអស់គ្នាវិញ > យ៉ុនហេនិយាយតបតទៅអ្នកសារព័ត៌មានរួចខ្លួនក៏ដើរចូលទៅខាងក្នុងដែរជាកន្លែងហាមឃាត់មិនអោយអ្នកណាចូលក៏ព្រោះតែដើម្បីរក្សារសុវត្ថិភាព ចំណែកអ្នកកាសែតក៏នាំគ្នាបំបែកគ្នាអស់ មានអ្នកខ្លះនៅផ្សាយបន្តផ្ទាល់បន្តអ្នកខ្លះថតនេះថតនោះដើម្បីចុះជាព័ត៌មាន

< ជី-ជីមីន ? ជីមីន ជីមីនឈប់សិន > ហារាដែរជាអតីតមិត្តភក្តិរបស់ជីមីនដែរធ្លាប់រស់នៅក្នុងមណ្ឌលកុមារកំព្រាជាមួយគ្នានាងក៏នៅកន្លែងកើតហេតុដែរព្រោះអ្នកណាមិនល្បីមួយប៊ូសាននេះថាមានការផ្ទុះកន្លែងរកស៊ីរបស់គ្រួសារគីម

ជម្រៅស្នេហ៍បុរសបេះដូងដែក (ចប់)Where stories live. Discover now