ភាគ៦៩៖គ្រោះថ្នាក់!!

234 19 0
                                    

សារីសាព្យាយាមលើករឿងពីអតីតកាលដែលបានធ្វើជាមួយនាយ
ឲ្យនាយដឹងថាទំហំក្ដីស្រឡាញរបស់នាងវាលូតលាស់មកតាំងពី
នោះមក មិនមែនឃើញនាយជាអគ្គនាយកស្រឡាញ់ទេ ។
នាងស្រឡាញ់ចិត្ដរបស់គេដែលល្អ ពូកែចែករំលែក ហើយលាយ
លំនិងការអាណិតដែលនាយទទួលរងពីការធ្វើបាបអ្នកដទៃ នាង
បានលឺពីមាត់គេពីមុន នាយបានលោតទឹកសម្លាប់ខ្លួន ពេលនោះ
នាងភាំងស្មារតីអស់ហើយ ហេតុអ្វីមនុស្សល្អដូចគេគិតខ្លីទៅវិញ ។
" ឈប់និយាយទៅសារីស!!បញ្ចប់ត្រឹមហ្នឹងបានហើយ " នាយមិន
ចង់ដឹងមិនចង់លឺពីរឿងអតីតកាលអ្វីឡើយ ដឹងទេក្នុងខួរក្បាលគេ
វាផ្ទុះសឹងបែកហើយ ។
" ហ៊ឹក ហ៊ឹក!!អូនមិនឈប់ " ឲ្យនាងឈប់ធ្វើអ្វីទៀត ។
" ឈប់ទៅ អ្អាយ!! " សុខៗស្រាប់ក្បាលរបស់នាយឈឺដូចគេវៃ
អ៊ីចឹង វាឈឺងំពេញខួរក្បាល ដៃទាំងសងខាងប៉ះក្បាល ថ្ងូរនៃការ
ឈឺចាប់បន្លឺមកមួយទំហឹង ហើយដួលលើឥដ្ឋការ៉ូលឺសូរព្រូស ។
" ជុងហ្គុក!! " នាងស្ទុះរត់មកត្រកងនាយក្បាល ទះថ្ពាស់របស់នាង
តិចៗ ឧទានហៅគេ ម៉េចសុខៗស្រាប់សន្លប់អ៊ីចឹង ។
ឯនាយក្រាស់បានសន្លប់នោះ ក៏ទៅស្ថិតនៅកន្លែងរបស់វិញ្ញាណ
ជុងហ្គុករស់នៅទីនេះ ហ្អាហេតុអ្វីនាយត្រឡប់មកទីនេះមានរឿងអ្វី
ទៅ ម៉េចក្លាយជាអ៊ីចឹង ។
" បងប្រុស!! " សម្លេងនៃវិញ្ញាណបន្លឺឡើងមក នាយឃើញចិត្ដរឹង
ទទឹងរបស់បងប្រុស ហត់នឿយចំពោះអនាគតម្ដាយមើលចុះនាង
យំយ៉ាងសស្រាក់សស្រាំ ឃើញស្វាមីសន្លប់ស្ទុះមករកយ៉ាងលឿន
ចុះបងប្រុសនាយវិញគ្មានអ្វីក្រៅពីសោះអង្គើយ គំរោះគំរើយ ធ្វើ
ទារុណកម្មចិត្ដនាងដល់ពេលណាទៀត ។
" ហេតុអ្វីបងនៅទីនេះ!! " នាយងឿងឆ្ងល់សុខៗឈឺក្បាលហើយ
ងងឹតមុខឈឹង បើកភ្នែកមកវិញឃើញកំពុងនៅទីនេះឡើយ ។
" បងគួរលុបបំបាត់ចិត្ដមានះ រឹងទទឹងនោះចោលទៅ អាណិតនាង
ផងណាបងប្រុស សារីសាជាមនុស្សស្រីល្អ សន្ដានចិត្ដរបស់នាង
មានគុណណាស់លើខ្ញុំកាលនៅរស់ នាងជាមនុស្សម្នាក់គត់ដែល
បានលើកទឹកចិត្ដដល់ខ្ញុំ បងមេត្ដាចំពោះនាងផង ផ្ដល់ក្ដីស្រឡាញ់
ផ្ដល់ភាពកក់ក្ដៅ និងសុភមង្គលឲ្យនាងផងតើបានទេបងប្រុស "
គេកម្រស្នើរសុំអ្វីណាស់ លើកនេះគេពិបាកភ្នែកមើលណាស់ហេតុ
អ្វីចាំបាច់ផ្ដាច់ការចិត្ដរឹងដាក់នាង ក្រែងសារីសាជាប្រពន្ធរបស់គាត់
មិនអ៊ីចឹង ត្បិតរូបរាងនោះជារបស់គេ តាំងពីខ្លួនបានស្លាប់រាងកាយ
ចិត្ដគំនិតបេះដូងជារបស់បងប្រុសជេឃេទាំងអស់ ។
" បង!! " មកដល់ត្រឹមហ្នឹងនាយគាំងអណ្ដាតនិយាយអ្វីលែងចេញ
នៅពេលដែលប្អូនប្រុសរបស់នាយដាក់ចំៗអ៊ីចឹង ។
" បញ្ឈប់ទៅណាបង ខ្ញុំសូមអង្វរកុំធ្វើបាបនាង អាណិតនាងផង "
នាយមិនដែលឃើញមនុស្សស្រីណាអត់ធ្មត់ ពូកែខាំមាត់សង្កត់ចិត្ដ
អត់ទ្រាំដូចសារីសាទេ នាងពូកែទ្រាំណាស់ តាំងពីរៀបការតាម
ប្រពៃណីអ្នកភូមិ ស្របតាមនាយដោយចុះអេតាស៊ីវិល ព្រមទៀត
នាយទៅណាមកណាមិនប្រាប់ក៏មិនមាត់ស៊ូយំហើមភ្នែកក៏មិនហ៊ាននិយាយទៅកាន់បងប្រុសគេ ប៉ុន្ដែម្ដងនេះប្រហែលដល់ក
របស់នាយហើយទើបយំរៀបរាប់ពីទុក្ខឈឺផ្សារក្នុងចិត្ដ ។
" ហ៊ឹម!!បងហាក់គ្មានអារម្មណ៍ទាំងអស់នោះឡើយប្អូនប្រុស " អ្វី
ដែលប្អូនប្រុសនាយពន្យល់ គេស្ដាប់មិនយល់សោះ អ្វីទៅការរឹង
ទទឹងចិត្ដរឹងមិនព្រមទទួលនាង ទាំងចិត្ដគេទទេស្អាត ។
" ចិត្ដរបស់បង បេះដូងរបស់បង!!ហេតុអ្វីមិនបើកទទួលនាង? "
នាយចោទសួរ រឿងប៉ុណ្នឹងសោះពន្យាពេលដល់ណា ឬរង់ចាំសារី
សាស្លាប់បាត់សិនទើបស្ដាយក្រោយ ។
" ទទួលយកធ្វើអ្វី!!បងមិនស្រឡាញ់នាងផង " អៅឲ្យនាយទទួល
យករប្រៀបណា ទាំងចិត្ដទាំងបេះដូងរបស់នាយគ្មានសូប្បីថាពាក្យ
ស្រឡាញ់ គ្មានឡើយសេចក្ដីស្នេហា ។
" បងប្រុសអើយ!!ហេតុអ្វីពិបាកយ៉ាងនេះ " នាយចង់បោកក្បាលឲ្យស្លាប់ម្ដងទៀតទេ ពុទ្ធោខំរៀបរាប់ឡើងចុកបបូរមាត់នៅមិនចូល
ត្រចៀករបស់គេទៀត ?
" អៅ!!បងនិយាយខុសត្រង់ណា "
" ត្រូវដំបងឥឡូវហើយ!! "
" ទៅវិញទៅ!!ខ្ញុំមិនឈឺក្បាលជាមួយទេ " នាយហត់និងបរិយាយ
ឲ្យនាយយល់ណាស់ បានហើយបញ្ឈប់ត្រឹមនេះទៅចុះ ។
" អៅ!!យើងខុសអីគ្រាន់សួរប៉ុណ្នឹងសោះ " នាយមិនយល់សោះ
ចង់នាំមកក៏ហៅមកយ៉ាងប្រញាប់ដល់ពេលអស់តម្លៃដេញឲ្យនាយ
ទៅវិញ យីស្អីក៏ទំនេរម្ល៉េះលោកប្អូន ។
ជុងហ្គុកសន្លប់បាត់មាត់ឈឹង នាងតូចភ័យណាស់ចាប់អ្វីលែងត្រូវ
នាងក៏ក្រោកឡើងបម្រុងនិងទៅខាងក្រៅហៅគេឲ្យមកជួយមើល
នាយហើយស្រាប់ត្របកភ្នែករបស់ជុងហ្គុកបើកឡើង ។
" បង!! " នាងយំឡើងខ្សោះកម្លាំងហើយបានត្រឹមឲ្យនាយកើយ
ភ្លៅធ្វើជាខ្នើយប៉ុណ្ណោះ ។
" ហ៊ឹម!! " នាយប្រឹងបើកភ្នែកម្ដងទៀតឃើញខ្លួននៅក្នុងបន្ទប់ ។
" បងយ៉ាងម៉េចហើយ!! " អារម្មណ៍ឈឺចាប់ការចង់និយាយចេញ
មកខាងក្រៅរលាយអស់កាលដែលបុរសកំពូលដួងចិត្ដសន្លប់បាត់
ស្មារតីដូច្នេះ ។
" យើងមិនអីទេ!! " នាយគ្រវីដៃតិចៗ ហ៊ឹម សុខៗសន្លប់ទៅចួបមុខ
ប្អូនប្រុសត្រូវគេស្ដីឲ្យឡើងហឹងត្រចៀកមកវិញឃើញសារីសានៅ
ចំពោះមុខ ។
" បងមិនអីល្អហើយ!!ក្រោកមកអូនគ្រាយ៍បងទៅសម្រាក "
" ឃើញយើងអ៊ីចឹងនាងមិនទៅចោលយើងទៅសារីសា!! " នាង
អាចទុកគេចោល ដោយទៅណាក៏បានហេតុអ្វីមកព្រួយបារម្ភពី
ខ្លួនទៅវិញ ។
" ដោយសារបងជាស្វាមីរបស់អូន ជាមនុស្សជាទីស្រឡាញ់របស់
អូន បងកើតអ្វី!!អូនមានចិត្ដឯណាទៅចោលបងនោះ លោកប្ដី "
នាងញញឹមស្រាលៗភ្នែកនៅប៉ោងឡើយ នាងយំឆ្អែតឃើញស្វាមី
សន្លប់ទុកការឈឺចាប់នោះមួយឡែកសិន នាងស្រវាចាប់ក្រសោប
នាយវិញ ។
" ហេតុអ្វីស្រឡាញ់យើង!! " ម៉េចមកស្រឡាញ់ខ្លួន នាយមានចំនុចអ្វីដែលពិសេសទៅ វាគ្មានឡើយសូប្បីតែមួយ ។
" មានច្រើនណាស់ឲ្យអូនរៀបរាប់មួយយប់ក៏មិនអស់ដែរ!! " ឲ្យ
នាងរៀបរាប់ពីក្ដីស្រឡាញ់ចំពោះគេ មូលហេតុអ្វីបាក់ចិត្ដទៅលើ
គេវាមានច្រើនណាស់តែនាងមិនដឹងគួរនិយាយពីចំណុចណាទៅ
មុខឡើយ ។
" ហេតុអ្វី!! " សំនួរដដែលចេញពីមាត់នាយ ។
" គ្មានហេតុអ្វីឡើយ!!ក្ដីស្រឡាញ់របស់អូន គ្មានពណ៍គ្មានក្លិនគ្មាន
រសជាតិ ដឹងត្រឹមថាអូនស្រឡាញ់ពេញចិត្ដបងតែម្នាក់ទៅ " នាង
តូចញញឹមដាក់នាយ ក្ដីស្រឡាញ់ដែលនាងមានចំពោះនាយវាមាន
ច្រើន នាងមិនដឹងយ៉ាងម៉េចដែលអ្នកឃើញសង្ហាមានជាងនាយ
ច្រើនដែលមកសុំទាក់ទងនាង អាចថានាងមានជម្រើសចិត្ដ ប៉ុន្ដែ
នាងសុទ្ធចិត្ដជ្រើសរើសយកនាយ ។
" ហ៊ឹម!! "
" សម្រាកទៅ!!នាងហត់ហើយ " ជុងហ្គុកស្រដីប៉ុណ្នឹងទៅងូតទឹក
សម្អាតកាយ តាំងពីមកដល់នាយត្រូវឈរមើលនាងយំមួយឆ្អែត
ទើបបានរំដោះខ្លួនចេញមក នរណាថាមានគ្រួសារស្រណុកសុខ
ស្រួល វាគ្មានឡើយសម្រាប់គេនោះ ។
" ហេតុអ្វីមានអារម្មណ៍ទាំងនោះមកអ៊ីចឹង!!ម៉េចក៏ចង់រករឿងឲ្យគេ
យល់ចិត្ដ ក្រែងឯងសន្យាថាមិនរញ៉ែរញ៉ៃរំខានគេមិនអ៊ីចឹង " សារី
សាឃើញជុងហ្គុកទៅបន្ទប់ទឹកបាត់ លួចសួរខ្លួនឯងម៉េចក៏ចិត្ដនាង
ឆាប់ទន់ជ្រោយម្ល៉េះ មិនចាំការសន្យាពីមុនទេឬ ?
" ហេតុអ្វីបញ្ចេញវាមកសារីសា!!ហេតុអ្វីទៅ? " សំនួរមួយនេះសួរ
ខ្លួនឯងរហូត ម៉េចក៏ក្លាយជាអ៊ីចឹងអស់ទៅនាងបានធ្វើអ្វីហ្នឹង ។
" ឯងឆ្គួតទេដឹង!! " នាងតូចស្ដីបន្ទោសខ្លួនឯងមិនគួរណាធ្វើខ្លួនចឹង
ទេនាងគួរទ្រាំបន្ដទៀតក្រែងគ្រប់យ៉ាងល្អប្រសើរឡើងមកណា ។
" ហ៊ឹម!!មិនគួរសោះ សារីសាអើយសារីសា " នាងញីសក់ក្បាលខ្លួនឯងទាំងមិនយល់ លើករឿងរ៉ាវពីមុនមកធ្វើស្អីមានប្រយោជន៍
ដែលសម្រាប់ទំនាក់ទំនងប្រេះបែករបស់ពួកគេ ។
ឯជុងហ្គុកនៅបន្ទប់ទឹកក៏មិនខុសពីនាងដែល ម៉េចក៏និយាយស្រាប់
មានអារម្មណ៍ថាចុកទ្រូងពេលឃើញនាងយំ តើនោះជាអារម្មណ៍
អ្វីទៅ គ្រប់យ៉ាងនាយមិនបញ្ចេញមក មិនមែននាយមិនឈឹទេ ។
" សុខៗវាស្រាប់តែឈឺ តើអាការះនោះជាស្អីទៅ!! " នាយងឿងឆ្ងល់ជាខ្លាំងពីដើមឡើយ នាយមិនដែលមានសោះការឈឺចុកទ្រូង
អួលណែលចន្លោះពេលនាងតូចយំនោះ ។
" ហ៊ឹម!!ឆ្គួតស្លាប់ឥឡូវហើយ " នាយញីសក់ទាំងតប់ប្រមល់ ។
ជុងហ្គុកបន្ដការងូតទឹកអស់ជាច្រើននាទីចូលចន្លោះ៣០នាទីទើប
នាយរួចរាល់ចេញមកខាងក្រៅវិញ សារីសាអង្គុយចាំនៅលើពូក
របស់ពួកគេ ។
" ចាំធ្វើអ្វី!!ម៉េចមិនគេងទៅ "
" អូនចាំបង!! "
" ចាំធ្វើអ្វីទៅលុបមាត់ទៅ!!មុខនាងសុទ្ធដាបទឹកភ្នែក " ជុងហ្គុក
ដេញឲ្យនាងទៅលុបមុខចេញ ឯខ្លួនយកស្រោមខ្នើយដែលនាង
យំជោគនោះទៅទុកមួយឡែក ដោយផ្លាស់ប្ដូរស្រោមខ្នើយថ្មី ។
" បង!! " នាងតូចមកវិញជូតមុខស្ងួតលាបលេយប់រួចមកចាប់ដៃ
នាយជាប់ក្នុងដៃ ។
" ហ៊ឹម!! "
" បងមានអារម្មណ៍ថាធុញអូនទេ!! " នាងក្លាហានហ៊ានសួរគេតាម
ត្រង់ តើមានដែរទេ ។
" ហ៊ឹម!!ខ្លះៗដែរ " មិនមែនមែនទាំងស្រុង ប៉ុន្ដែខ្លះៗអំឡុងនាយធ្វើ
ការត្រូវការសមាធិ ឬមកពីធ្វើការងារហត់នាងរករឿងច្រើនគួរឲ្យ
ធុញទ្រាន់ជាខ្លាំង ។
" ចុះបងមានអារម្មណ៍ថាដោះលែងអូនទេ!! " សារីសាបើកភ្នែកភ្លឹសៗទៅកាន់នាយ តើធ្លាប់មានចិត្ដអ៊ីចឹងអត់ ?
" តាសញឹកញាប់!! " អារម្មណ៍ពិតសម្ដីពិតមិនកុហកឡើយ ។
" ញឹកញាប់!! " អ៊ីចឹងនាងគួរឲ្យធុញទ្រាន់ណាស់សម្រាប់គេទើប
នាយនិយាយមកថាញឹកញាប់ដូច្នេះ ។
" បានហើយឈប់គិត ចូលគេងមកយប់ជ្រៅហើយនាងនៅដល់
ណាទៀតសារីសា!! " ជុងហ្គុកបបួលនាងចូលគ្នា នៅដល់ណា
នេះយប៊ណាស់ហើយបម្រុងពេញមួយយប់ភ្នែកឈរចោលចឹង ។
" អោបអូនបានទេ!! "
" ម៉ោះ!! " នាយបើកដៃឲ្យនាងចូលក្នុងរង្វង់ដៃរបស់ខ្លួន ។
" ថើបអូនផង!! "
" សឺត!! " ប៉ុណ្នឹងនាងគេងស្កប់ស្កល់ហើយ ស្រីតូចបិទភ្នែកស្ថិត
នៅក្នុងរង្វង់ដៃតបស់បាយ ។
ដូចគេថាគ្រួសារប្រាដកជាប៉ះទង្គិចគ្នាម្ដងកាលដូចជុងហ្គុកនិងសារី
សាអ៊ីចឹងឈ្លោះគ្នាស្រែកគំហក សម្លុត តម្លើងសរសៃករៀងខ្លួន
ចុងក្រោយបែបមកឱបក្រសោបគ្នានៅក្នុងរង្វង់ដៃរបស់នាយ ។
ពួកគេមិនបានសម្រួលគ្នារួចរាល់ទេ គ្រាន់វាយប់ណាស់ហើយម្នាក់ៗក៏អស់កម្លាំងដែលសូមសម្រាកយកកម្លាំងតតាំងគ្នាបន្ដទៀតនៅ
ថ្ងៃស្អែក ។
ព្រឹកប្រលឹមឡើងជុងហ្គុកក៏ដកដៃទាញនាងចេញពីកាយ នាយត្រូវ
ទៅហាត់ប្រាណនិងធ្វើការងារពីប្រលឹមអ៊ីចឹងហើយគ្មាបពេលច្រើនទៀតទេ នាយហាត់ប្រាណរួចងូតទឹកសម្អាតកាយតុបតែង
ខ្លួនទៅក្រុមហ៊ុនបាត់ រឿងនៅមន្ទីរពិសោធន៍ទម្រាំដោះស្រាយ
ទំនិញឲ្យភ្ញៀវអស់ នាយនិងអ្នកពិសោធន៍មួយចំនួនសឹងដួលសន្លប់
ទៅហើយ ។
ជុងហ្គុកទៅធ្វើការងារមួយសន្ទុះធំទើបសារីសាភ្ញាក់តាមក្រោយ
នាងក្រោកមកទាំងមីងមាំង តើជុងហ្គុកទៅណាម៉េចមិនឃើញគេ
សោះអ៊ីចឹង នាងពុតខ្លួនប្រាណបន្ដិចហើយងើបចេញពីគ្រែសម្ដៅ
ទៅបន្ទប់ទឹកលាងសម្អាតកាយ ។
" ការងាររៀបចំតាមហ្នឹងហើយ!!ទឹកអប់ត្រូវបញ្ជូលឲ្យទៅកាន់
ម៉ូយរាល់ដង " ជុងហ្គុកបើកមើលបញ្ជីឈ្មោះរបស់អ្នកកម្ម៉ង់នាយ
ឲ្យគេបញ្ចេញអ៊ីវ៉ាន់ទៅកាន់ម៉ូយដុំៗជាមុន ។
" ហើយមួយចំនួនទៀតផ្ញើតាមទីតាំងដែលអតិថិជនកម្ម៉ង់ទៅ "
ទឹកអប់របស់នាយរាល់ជើងមិនក្រោមពីមួយរយប្រអប់ឡើយ វា
ជាតួលេខច្បាស់លាស់ កត់ចំណាំរបស់បុគ្គលិក ។
" បាទទាន!! "
" ហើតថែមរបស់ខ្លះជូនជាកាដូរចំពោះភ្ញៀវផង!! " កុំផ្ញើអ្វីទៅ
ដោយទទេស្អាត គ្មានសម្ភារះតិចតួចជាប់ជាមួយឲ្យសោះ ។
" បាទទាន!! "
" ហ៊ឹមល្អណាស់!! "
" ម្ចាស់តូច!!ផ្កាចូលស្ដុកលើកនេះច្រើនណាស់ទាន " ជូវិតដែល
នៅចាំឃ្លាំងស្ដុកផ្កា មករាយការណ៍ប្រាប់នាយ ។
" ហ៊ឹម!! " នាយដើរបណ្ដើរនិយាយគ្នាបណ្ដើរសុខៗស្រាប់តែអំពូលភ្លើងស្រាប់តែរបូតមកទាំងផ្ទាំង ចំពេញៗនៃការដែលជុងហ្គុក
បានឈរនោះ ។
ប្រាវ ប្រាវ!!សម្លេងធ្លាក់បែករបស់បន្លឺឡើង វាជាអំពូលភ្លើងតាំង
នៅចំកណ្ដាលនៃឃ្លាំងៗសុខៗរបូតចុះមកធ្វើឲ្យមនុស្សម្នាងាកមក
ចាប់អារម្មណ៍គ្រប់គ្នា ។
" លោកអគ្គនាយក!! "
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន
សរសេរដោយ៖ម៉ូ

Mr.Jeon ( រដូវកាលថ្មី ) វគ្គ០១Where stories live. Discover now