"អេៗ លោកធ្វើអីនិង ជួយផងៗ" jakeស្រែកផង វាយខ្នងស៊ុងហ៊ុនផងជើងខ្វៃៗស្រែកអោយគេជួយ
"នៅអោយស្ងៀមបើមិនចង់បាក់ចង្កះ"កាលដែលជេគស្រែកមុននេះគឺដោយសារស៊ុងហ៊ុនលើកជេគដាក់លើស្មាធ្វើអោយជេគកាន់តែភ័យលើសដើម
"ឆ្កួតស្ងៀមយ៉ាងមិចលោកចាប់ខ្ញុំទាំងមូលអោយនៅស្ងៀមទៀត"ត្បិតថានៅលើស្មាគេមែនតែនៅតែឆ្លៀតតមាត់បានទៀត
"ផ្លាប់" មួយដៃកណ្ដាលគូទដោយស្នាដៃស៊ុងហ៊ុន
"អាយយយយ អារកចិត្ត អាគម្រក អាជ្រុយ ហឹកៗ"ជេកទាំងខឹងទាំឈឺ ពិសេសខឹងចិត្តតែម្ដងមិនដែលមានអ្នកណាមមវាយគូទគេបែបនេះទេ
"ស្ងាត់បើមិនចង់ត្រូវខ្លាំងជាងនេះ" មិនត្រឹមតែនិយាយទេស៊ុងហ៊ុនធ្វើជាចង់ទម្លាក់ជេកទៀតផង ម្ដងនេះបានផលមែនជេគនៅស្ងៀមលែងហ៊ានកំរើកនិងតមាត់ទៀតហើយ
មកដល់ក្នុនឡានស៊ុងហ៊ុនដាក់ជេគអោយអង្គុយអោយស្រួលបួលហើយក៏ប្រាប់អោយជេគដាក់ខ្សែក្រវ៉ាត់អោយត្រឹមត្រូវផងដែរ ជិះបានយូរគួរសម ដោយស្ងាត់ពេកស៊ុងហ៊ុនក៏ដាច់ចិត្តសួរទៅជេគ
"ឯងឈ្មោះអី"តែគ្មានការឆ្លើយតប
"ណែឮយើងសួររឺអត់?"
"......"ស្ងាត់គ្មានការឆ្លើយតបដដែរ
"យើងរាប់មួយដល់បីបើមិនឆ្លើយទេដឹងគ្នាមិនខាន" sunghoon
"1.......2...."
"គ្រែងមុននិងអោយនៅអោយស្ងៀមហី ខ្ញុំធ្វើតាមលោកហើយតើចង់យ៉ាងមិចទៀត"jakeសួរទាំងជ្រួញជញ្ជើមនេះស្អីគេទៀតហើយរករឿងរហូត
"អោយស្ងៀមតែយើងសួរក៏ឆ្លើយទៅវាយ៉ាងមិច" ស៊ុងហ៊ុនរាងខឹងដែរនេះស្ដាប់បញ្ជារឺឌឺអោយប្រាកដ
"លោកមិនបានប្រាប់ចឹងផង"ជេគនិយាយទាំងលើកដៃព័ន្ធទ្រូង
"អឺៗ ឥឡូវឆ្លើយបានហើយរឺនៅ?" sunghoon
"ឆ្លើយអី?" Jake សួរទាំងធ្វើមុខបែបមិនដឹងអី
"ឈ្មោះស្អី" ធម្មតាបើអ្នកផ្សេងវិញពេលនេះប្រហែលលែងមានដង្ហើមហើយ ស៊ុងហ៊ុនស្អប់ណាស់មនុស្សផ្គើន
"ឈ្មោះ........." jake និយាយអូសបន្លាយយ៉ាងវែង មិនព្រមប្រាប់ឈ្មោះ
"ឯង....."sunghoon លើកដៃប្រុងខោកក្រញ៉ជេក នេះជួបក្មេងនេះមិនទាន់បានមួយម៉ោងផងគេខឹងរាប់ភ្លេចទៅហើយ