"ពួកយើងប្រឹងអស់ពីសម្ថភាពហើយ...អ្នកជំងឺ..រួចផុតពីគ្រោះថ្នាក់ហើយ..តែសភាពរបួសធ្ងន់ធ្ងរហូរឈាមអស់ច្រើនបណ្ដាលអោយអ្នកជំងឺខ្សោយ.....ចឹងហើយយើងមិនអាចសន្និដ្ធានថាអ្នកជំងឺដឹងខ្លួនពេលណាទេអាស្រ័យទៅលើសុខភាពអ្នកជំងឺ...!!!"លោកគ្រូពេទ្យក៏រៀបរាប់ពីអាការះជេគស្ដាប់ដំបូងរាងភ័យតែស្ថានភាពអាចទទួលយកបានអោយតែជេគមិនអីគឺល្អបំផុតហើយ
"អរគុណខ្លាំងណាស់លោកគ្រូពេទ្យ.."ពួកគេទាំងបីអោនគោរពលោកគ្រូពេទ្យទាំងដឹងគុណ
"មិនអីទេ..ជាតួនាទីខ្ញុំស្រាប់ហើយ"លោកគ្រូពេទ្យក៏ញញឹមតបវិញ
"ខ្ញុំអាចចូលមើលគេបានទេ?"ស៊ុងហ៊ុន
"បាទបាន!!!"
ស៊ុងហ៊ុនឭបែបនេះក៏ប្រញ៉ាប់ចូលខ្លួនទៅខាងក្នុងគេបារម្មណ៍ពីជេគស្ទើរស្លាប់ទៅហើយឯជេយ៍និងជុងវ៉ុនក៏ចូលមកដូចគ្នាអ្នកទាំងពីរបានត្រឹមអាណិតជេគហើយមើលទៅស៊ុងហ៊ុនពិបាកចិត្តខ្លាំងណាស់គេមិនហ៊ានសួរនាំច្រើនទេព្រោះមើលទៅសភាពស៊ុងហ៊ុនមិនទាន់អូខេទេ...
"បងសន្យាថាពួកវានឹងទទួលលើសអូនមួយរយដង..."ស៊ុងហ៊ុនអង្គុយអង្អែលដៃជេគហើយសម្លឹងមុខជេគទាំងទឹកភ្នែកដក់នៅនឹងភ្នែក ពាក្យទាំងប៉ុន្នានគេបានសច្ជាក្នុងចិត្តរួចហើយ...
"បងថាឯងទៅប្ដូរសម្លៀកបំពាក់សិនទៅ រឿងផ្សេងចាំគិតតាមក្រោយ..."ជេយ៍និយាយក៏ត្រូវអាវស៊ុងហ៊ុនដាមសុទ្ធតែឈាមរបស់រាងតូចតែម្ដង
"មែនហើយបងចាំខ្ញុំមើលបងជេគអោយ!!"ស៊ុងហ៊ុនមើលមុខពួកគេទាំងពីរហើយក៏ដកដង្ហើមធំគេចង់នៅមើលជេគណាស់តែណាស់ហើយគេមានរឿងផ្សេងត្រូវចាត់ការ
"បងផ្ញើរផងជុងវ៉ុន!"
"បាទបង..."
"បងជេយ៍ទៅជាមួយខ្ញុំ!"ស៊ុងហ៊ុន
"អឹម...."ងក់ក្បាល
ស៊ុងហ៊ុនដើរចេញទៅបាត់សល់តែជេយ៍និងជុងវ៉ុនប៉ុណ្ណោះជេយ៍សម្លឹងមុខជុងវ៉ុនបន្តិចរៀបដើរចេញទៅហើយ
"រកបងស៊ូនូអោយឃើញណា៎...!"
"អឹម..."ជេយ៍ក្រហឹមហើយលើកដៃអង្អែលក្បាលជុងវ៉ុនមុននិងដើរចេញទៅ