"អួយ..k'នូអើយធ្ងន់ណាស់"គ្មានជម្រើសទេមានតែនាំគ្នាលើកមែកឈើចេញតែធ្ងន់ខ្លាំងណាស់ម្នាក់ៗប្រឹងចង់លៀនសួតហើយ
"ហ៉ើយ...កម្មស្អីម្លេះ!!!"ស៊ូននូច្រត់ចង្កះរអ៊ូញើសហូរឡើងជោកទៅហើយ
"អេ!ឈប់សិនយើងតេទៅរកជំនួយល្អទេ យើងខលទៅនីគីសិន"ស៊ូននូលើកទូរស័ព្ទប្រុងខលហើយតែទីនេះគ្មានសេវាសូម្បីមួយកាំ
"អត់សេវា.."
"យើងសាកម្ដង....អត់ដូចគ្នា!!!!"ទាំងជេគទាំងស៊ូននូអស់សង្ឃឹមតែម្ដង មានតែផ្លូវមួយគត់គឺបកក្រោយ
"មោះ...ឡើងឡានវិញ"សម្លាញ់ទាំងពីររៀបនិងបើកទ្វាឡានទៅហើយស្រាប់តែមានរបស់អ្វីម្យ៉ាងមកភ្ជុងក្បាលគេ
"ស្ងៀម...បើមិនចង់ងាប់!!!!"បុរសបិទមុខនិយាយគម្រាម
"អឺ...អឺឯងត្រូវការអី នេះៗយកទៅ"ជេគទាញកាបូបលុយអោយពួកវា
"យើងត្រូវការជីវិតឯង!!!"
"កុំៗធ្វើអីពួកយើងអីណា៎..."
"ទៅដើរទៅ........!"ពួកវាក៏នាំជេគនិងស៊ូននូដើរទៅណា៎ក៏មិនដឹង ឯកាំភ្លើងនៅភ្ជុងក្បាលដដែល
ដើរទៅកាន់តែយូរកាន់តែងងឹតងាកឆ្វេងងាកស្ដាំសុទ្ធតែព្រៃស្ដុកគ្មានភ្លើងភ្លឺទេ ជេគនិងស៊ូននូកាន់តែភ័យទៅៗហើយពួកគេចេះតែលួចមើលមុខគ្នារហូតធ្វើមិចទើបរួចខ្លួន??
*****
"ចៅហ្វាយពួកគេបាត់ខ្លួនហើយទាន...."
"ឯងមើលគេយ៉ាងមិចហាស!!!!"សម្លេងស្រែកចេញពីទូរស័ព្ទម្ខាងទៀតឭស្ទើរបែកក្រដាសត្រចៀកស្ដាប់ក៏ដឹងថាគេខឹងប៉ុណ្ណាដែរ
"ខ្ញុំមកដល់ឃើញតែឡានទេចៅហ្វាយហើយមានមែកឈើបាំងផ្លូវទៀត.."
"ឯងរកមើលជុំវិញអោយនោះអោយសព្វតិចទៀតយើងទៅដល់"
ស៊ុងហ៊ុនមួម៉ៅខ្លាំងណាស់នេះពួកវាលេងមែនទែនហេស?គេលាក់ទំនាក់ទំនងគេជាមួយជេគជិតណាស់សូម្បីជេយ៍ក៏មិនដឹងផង ហើយនេះដោយទៅទាំងស៊ូននូទៀត បើពួកគេវង្វេងមិនអីទេតែបើពួកវាចាប់ពួកគេទៅគឺ ចប់ហើយ.....
"ចង្រៃយ៎...."ស៊ុងហ៊ុនទះតុមួយទំហឹងតាមចិត្តខឹងនាយទាញសោឡានហើយដើរទៅយកឡានទៅដោយខ្លួនឯង នេះម៉ោង10យប់ទៅហើយជេគមិនដឹងយ៉ាងមិចហើយទេ