ព័ត៌មានជួរមុខរបស់ប្រទេសkកំពុងចុះផ្សាយអំពីហេតុការណ៍ដែលកើតឡើងទៅលើកូនប្រុសពៅត្រកូកផាកពេលនេះល្បីពាសពេញប្រទេសខ្ទាតដល់ក្រៅប្រទេសទៀតផងកំពុងមានការវ៉ែកញ៉ែយ៉ាងច្រើនលើបណ្ដាញសង្គម តើការស្លាប់របស់ផាក ស៊ុងហ៊ុនពិតប្រកាដរឺអត់?? ពុំទាន់មាននរណាចេញមុខមកបញ្ជាក់នៅឡើយទេ!!!
"ហឹកៗ ហ៉ឺៗ អោយកូនខ្ញុំមោវិញមោ ហឹកៗ"សម្លេងត្រហូរយំរបស់អ្នកស្រីផាកបង្ហាញពីភាពឈឺចាប់ដែលបាត់បង់កូនប្រុសជាទីស្រលាញ់របស់គាត់
"ម៉ាក់..ស្ងប់អារម្មណ៍សិនទៅណា*"
"កូននិយាយត្រូវបងនិងជេយ៍ព្យាយាមដោះស្រាយហើយ"ទាំងលោកផាកទាំងជេយ៍អង្គុយលួងលោមអ្នកស្រីផាកមួយព្រឹកហើយគាត់យំឡើងសន្លប់ហើយដឹងខ្លួនហើយក៏យំទៀត
"ដោះស្រាយហើយកូនខ្ញុំត្រឡប់មកវិញទេ"អ្នកស្រីផាកស្រែកសួរប្ដីទាំងទឹកភ្នែកហូររហាម គាត់ធ្វើចិត្តមិនបានទេភ្លាមៗពេកនោះ
បំណែកសាកសពដែលប៉ូលីសរកឃើញពិតណាស់ជាស៊ុងហ៊ុនប៉ូលីសនិងគ្រូពេទ្យបានបញ្ជាក់រួចហើយតែដោយសារខាងគ្រួសារមិនទាន់ចេញមុខបញ្ជាក់ទើបមនុស្សគ្រប់គ្នាមិនទាន់ជឿជាក់100% ព្រោះអី??គ្រួសារផាកមានអំណាចមុខមាត់ហេតុអីសុខៗត្រូវគេលប់បាញ់ស្លាប់យ៉ាងរហ័សទៅវិញ ហើយព័ត៍មានខ្លះទៀតថាជារឿងប្រឌិតទៅវិញ...។
"ខ្ញុំជាអ្នកចេញមុខបញ្ជាក់លោកប៉ាកុំបារម្មណ៍ កូនចៅខ្ញុំកំពុងសើបហើយមិនយូរទេដឹងតម្រុយហើយ រឿងក្រុមហ៊ុនខ្ញុំអោយអេរិកចាត់ចែងរួចហើយ"ជេយ៍ប្រាប់ទៅប៉ាទាំងទឹកមុខស្រងូតស្រងាត់បំផុត
"អឹមម..ប៉ាជឿលើឯង ចាំប៉ានិយាយជាមួយប៉ូលីសបន្ថែម"លោកផាកលើកដៃទះស្មាកូនជាកំលាំងចិត្តគាត់ពិបាកចិត្តមិនចាញ់លោកស្រីផាកនិងជេយ៍ទេ តែគាត់ជាមេគ្រួសារត្រូវរឹងមាំ។
Skip************
"ម៉ាក់...!!!ឃើញព័ត៍មានរឺនៅ"សម្លេងតូចឆ្មាស្រែកសួរម៉ាក់ទាំងជើងញ៉ាប់ស្អេកចុះពីលើជណ្ដើរទាំងដៃកាន់ទូរស័ព្ទមករកម៉ាក់
"ថីនិងជុងវ៉ុនត្រហេបត្រហបម្លេះកូន"អ្នកស្រីយ៉ាងសួរកូនប្រុសដោយទឹកមុខឆ្ងល់