ពេលល្ងាច**
"ជេគរួចរឺនៅ"សម្លេងសួររបស់ស៊ុងហ៊ុនដាស់កំលោះតូចអោយងើបពីកុំព្យូរទ័រ
"នៅទេ មានអីមែនទេ...?"
"ខ្ញុំទៅមុនហើយចឹង ប្រញ៉ាប់ទៅផ្ទះផងឭទេ!!"
"ទៅញ៉ាំបាយនៅផ្ទះអានាគតប្រពន្ធមែនទេ??"
"ជេគចង់ត្រូវមែនទេ!!!"
"Awwwក៏និយាយការពិតតើ"
"ចង់អោយគេក្លាយជាប្រពន្ធខ្ញុំមែនទេ?"
"ក៏មុននឹងក្រោយក៏ត្រូវរៀបការដដែល"
"ដឹងមកពីណា??"
"អ..អឺ..គឺចេះតែស្មានៗលេងទៅ"
"កុំចេះតែផ្ដាស ខ្ញុំទៅហើយ!!!"
បន្ទាប់ពីស៊ុងហ៊ុនចេញទៅបាត់ជេគក៏បែរមកផ្ដោតលើការងារវិញព្រោះត្រូវទៅផ្ទះកុំអោយយប់ជ្រៅ តែមិញនេះនិយាយឡើងភ្លេចខ្លួនទៅហើយប៉ិសគេចាប់បានទៅហើយ ជេគដឹងរឿងជេននីនឹងស៊ុងហ៊ុនពីអ្នកណា??
បន្ទាប់ពីអង្គុយគិតបានបន្តិចជេគក៏ចាប់ផ្ដើមធ្វើការបន្តតែមិនទាន់បានធ្វើអីបន្តិចផងក័ឭសម្លេងបើកទ្វា
ក្រាក!!!!!!**
"ភ្លេចអីមែនទេ....!"ជេគសួរតែចម្ងល់ក៏កើតមានឡើងព្រោះអ្នកដែលចូលមកមិនមែនស៊ុងហ៊ុនទេតែជាគ្រប់គ្រង់ hyun sukទៅវិញ
"អ្នកគ្រប់គ្រង់មានការអីមែនទេ?"ចម្ងល់ក៏កើតមានទៀតហើយព្រោះចប់ម៉ោងការងារហើយស៊ុងហ៊ុនក៏ទៅបាត់ដែលជេគនៅនេះគ្រាន់តែបង្ហើយការងារបន្តិចប៉ុណ្ណោះតើគេមករកអី?
"មករកឯងនិងហើយ"
"ខ្ញុំ?"
"ខ្ញុំប្រាប់ឯងហើយមែនទេថារឿងចំណាយគ្រប់ហ៊ុនទុកខ្ញុំអ្នកស៉ើបឯងកុំមកលូកដៃ"
"ស៉ើបមិចនិងឃើញទៅបើអ្នកយកលុយគ្រប់ហ៊ុនគឺជាអ្នកស៉ើបនោះ"
"ឯងចង់មានន័យថាមិច??"
"ខ្ញុំនិយាយអីលោកដឹងខ្លួនហើយ ពេលមានភ័ស្តុតាងចាំនិយាយគ្នាទៀត"
"ជេគឯងទៅដឹងស្អីមោ? យើងធ្លាប់ប្រាប់ហើយមែនទេថាបើចង់នៅធ្វើការនៅទីនេះត្រូវស្ដាប់យើង ឯងចង់សុខខ្លួនកុំចេះដឹងច្រើនពេក"