"អាចង្រៃ!!!!!🤬"ជេគលើកដៃជូតថ្ពាល់ទាំងសងខាងស្រែកជេរស៊ុងហ៊ុនទាំងមិនសុខចិត្ត នេះថើបគេតាមចិត្តចឹងហេស
"ជេរមួយម៉ាត់ស្មើមួយខ្សឺត.."រាងក្រាស់ញញឹមទាំងទឹកមុខព្រាន
"អា...អា...ហ៊ើយ!!!"ជេគបម្រុងជេរហើយតែស៊ុងហ៊ុនលោមុខកាន់តែជិតគេលែងហ៊ានហើយខ្លាចខាតទៀតណាស់
"សាកមើលទៅ!"
"ស្អប់លោកណាស់"ជេគថាហើយដើរបបុកស្មាស៊ុងហ៊ុនចូលបន្ទប់ទឹកបាត់ ឯរាងក្រាស់ឈរញញឹមម្នាក់ឯងទាំងហួសចិត្តពេលបានញ៉ោះជេគនាយសប្បាយចិត្តណាស់
Skipp**
"បងជេយ៍អាទិត្យក្រោយសាលាមានដំណើរកំសាន្តទៅកោះណា៎បងចាប់អារម្មណ៍ចង់ទៅរឺអត់?"ជុងវ៉ុនសួរជេយ៍ទាំងសប្បាយចិត្តគេខានដើរលេងយូរហើយ ខាងសាលាក៏អនុញ្ញាតអោយអ្នកក្រៅចូលរួមបានដែរចឹងទើបគេបបួលជេយ៍បានជាគ្នា..
"អត់...!"មួយម៉ាត់យ៉ាងខ្លី
"មិនអីទេចាំបបួលបងជេគនិងបងស៊ូននូក៏បាន"ទឹកមុខញញឹមមុននេះក៏ប្រែមកជាធម្មតាវិញនាយអន់ចិត្តមិនស្ទើរទេខំតាំងចិត្តបបួលមុនគេហើយបែរជាបដិសេធទៅវិញ
"គេសុទ្ធតែរវល់ធ្វើការទៅរំខានគេធ្វើអី"ជេយ៍និយាយក៏ត្រូវជេគឥលូវរវល់ខ្លាំងណាស់រកពេលសម្រាកគ្មានឯស៊ុននូក៏ចូលធ្វើជាលេខាផ្ទាល់ខ្លួននីគីគេច្បាស់ជាមិនអោយស៊ុននូទៅទេ
"អឺមម..."ជុងវ៉ុនក៏ងក់ក្បាល់ខាំមាត់ខ្លួនឯងតិចៗ នេះជេយ៍ប្រយោលចង់ថាអោយជុងវ៉ុនរំខានច្បាស់ណាស់
ចំណាយពេលរាងយូរគួរសមឡានសេរីទំនើបក៏លូនចូលដល់ភូមគ្រឹះរបស់ជុងវ៉ុន តែមុខជុងវ៉ុនវិញមោនបាច់មើលទេនេះបើទៅតែឯងយំបាត់ហើយតែនាយខំទប់ព្រោះមិនចង់អោយជេយ៍ថានាយរំអួយ
"អរគុណ..!"និយាយហើយចុះពីលើឡានដើរក្នុងផ្ទះទាំងស្មឿកៗ
"ចំជាក្មេងមែន"ជេយ៍តាមមើលដំណើរនាយតូចហើយក្រវីក្បាល់ តាមពិតគេមិនមែនមិនចង់ទៅជាមួយជុងវ៉ុនទេតែនាយរវល់ដកឃ្លាសឹងមិនបានក្រុមហ៊ុនមួយនាយរវល់សឹងអីហើយចុះឥលូវក្រុមហ៊ុនដល់ទៅពីរនោះគិតមើលទៅ នាយក៏មិនចង់អោយរាងតូចបបួលអ្នកផ្សេងដែរព្រោះគេសុទ្ធតែរវល់រៀងខ្លួន...