ពេលវេលាចេះតែដើរទៅមុខឥតឈប់ឈរមិនដែលចាំនរណាឡើយបើក្រឡេកមកមើលទំនាក់ទំនងរបស់មនុស្សពីនាក់នេះវិញក៏កាន់តែស្និទ្ធស្នាលជាងមុនយល់ចិត្តគ្នាជាងមុន ស៊ុងហ៊ុនឧស្សាហ៍មករកជេគណាស់មួយអាទិត្យបីបួនដងក៏មានពេលខ្លះក៏គេងជាមួយជេគពេលខ្លះក៏ទៅវិញទាំងយប់...
"លោកនិងបង្ហាញខ្លួនឆាប់ៗនេះត្រូវទេ??"ជេគ
"ត្រូវហើយដល់ពេលដែលត្រូវប្រើជីវិតជាងផាកស៊ុងហ៊ុនពេញលេញហើយ"
"ម៉ាក់លោកប្រាកដជាសប្បាយចិត្តហើយ"ជេគនិយាយទាំងញញឹមសប្បាយចិត្តជំនួសអ្នកស្រីផាក
"សប្បាយចិត្តជំនួសម៉ាក់ក្មេក.."ស៊ុងហ៊ុនឆ្លៀតញ៉ោះទាល់តែបាន
"និយាយស្អីនិង..."ជេគនិយាយទាំងជ្រួញចិញ្ជើមនេះធ្វើអោយគេអៀនរហូតម៉ង
"ជេគសប្បាយចិត្តរឺអត់ដែលខ្ញុំនៅរស់??"
"ធម្មតា.."ជេគតបវិញទាំងធម្មតា តែតាមពិតសប្បាយចិត្តចង់ហោះទៅហើយ
"និយាយបែបនេះខ្ញុំអន់ចិត្តស្លាប់ហើយ"រាងក្រាសចាប់ផ្ដើមមុខក្រម៉ូវភ្លាមតែម្ដង
"Awwwក៏ការពិតហើយតើ ចាំបាច់ធ្វើមុខបែបនឹង"គេអន់ចិត្តហើយ
ស៊ុងហ៊ុនងាកមុខចេញលែងសួរនាំរឺនិយាយអ្វីទៀតហើយ គេអត់ចិត្តក៏ថាបាននេះគ្មានអារម្មណ៍អីសោះហេ
"អីយ៉ា...ផាកស៊ុងហ៊ុនចេះងរដែរហេស"ម្ដងនេះបានដៃជេគញ៉ោះហើយ
"...."ស្ងាត់
ជេគឃើញស្ងាត់ក៏លោមុខទៅជិតស៊ុងហ៊ុនហើយញញឹម
"ខឹងខ្ញុំមែនទេ??"
"អត់ទេ"
"អត់មិចមិននិយាយ"
"គ្មានអីនិយាយ"
"ខឹងហើយថាមិនខឹង"
"គ្មានទេ..."
"ខ្ញុំបង្ហើយការងារសិនលោកចង់ញ៉ាំបាយក៏ញ៉ាំមុនទៅ" ជេគថាហើយក៏ងើបក្រួសដើរទៅតុធ្វើការ
Skip***
"ចៅហ្វាយក្រុមហ៊ុនវាពេលនេះចំណាយច្រើនជាងចំណូលច្រើនណាស់ខ្ញុំថាឈរមិនបានយូរទេ"កូនចៅ