Part31:ខ្ញុំខុសអី?

422 35 14
                                    

ថ្ងៃថ្មី****

ព្រះអាទិត្យរះពីទិសខាងកើតបំភ្លឺផែនដីទាំងមូលអោយស្រស់បំព្រង់ដាស់អោយមនុស្សម្នាភ្ញាក់ឡើងទទួលយកថ្ងៃថ្មីជាមួយអារម្មណ៍ល្អព្រោះនេះជាថ្ងៃទីមួយនៃរដូវរងារតែមិនណាស់ណាទេព្រោះទើបតែឈានចូលខែរងារប៉ុណ្ណោះ

ថ្ងៃច័ន្ទដើមទ្រព្យត្រូវជាថ្ងៃដែលស៊ុងហ៊ុននិងជេគត្រូវហោះហើរទៅបារាំងដើម្បីបំពេញការងាររួមទាំងនីគីនិងស៊ូនូផងដែរពួកគេរៀបចំរបស់របរនិងរៀបខ្លួនរួចជាស្រេចដើម្បីឡើងលើយន្តហោះឆ្ពោះទៅកាន់គោលដៅ

"អូនរងាររឺអត់?"សម្លេងសួរខ្សឹបៗរបស់ស៊ុងហ៊ុនបន្លឺក្បែរត្រជៀកជេគនាយមិនហ៊ានសួរឮទេខ្លាចពីរនាក់ទៀតដឹងបែបកការអស់ហើយ

"មិនអីទេ!"ជេគក៏តបវិញបែបធម្មតា

"ពីរនាក់នៀកខ្សឹបខ្សាវរឿងអីនិង?"ស៊ូនូអង្គុយជាប់ស្មាជេគក៏សួរទាំងឆ្ងល់មានរឿងអីចាំបាច់ខ្សឹប

"គ្មានទេរឿងការងារនិងណា៎!!!!"ជេគ

បន្ទាប់ពីអង្គុយចាំប្រហែលដប់ប្រាំនាទីសម្លេងប្រកាសរបស់នារីអាកាសចរណ៍ក៏បន្លឺឡើងជាដំណឹងថាយន្តហោះនិងចាប់ផ្ដើមហោះហើរនៅដប់នាទីខាងមុខនេះហើយ...

"តោះ!!!"ពួកគេក៏ចាប់ផ្ដើមរៀបចំ check in ដើម្បីចូលទៅខាងក្នុង

យន្តហោះក៏បានចេញដំណើរឆ្ពោះទៅកាន់គោលដៅដែលគ្រោងទុកគឺទីក្រុងប៉ារីសប្រទេសបារាំងដោយលើកនេះស៊ុងហ៊ុននិងនីគីសម្រេចិត្តមិនជិះយន្តហោះផ្ទាល់ខ្លួនឡើយគឺជិះយន្តហោះទូទៅដោយជេគអង្គុយជាប់ស៊ុងហ៊ុនហើយនីគីនិងស៊ូនូមិនបាច់និយាយទេគេដឹងតែជិតគ្នារហូតហើយ...

"អូនឃ្លានទេ?ហ៉ឹម...!"ចំណាយពេលជិះបានបន្តិចនីគីកំលោះសង្ហារបានសួរសង្សាបណ្ដូកចិត្តជាធម្មតាស៊ូនូញ៉ាំច្រើនណាស់ទើបគេសួរបែបនេះ

"មិនសូវឃ្លានទេ...តែចង់ញ៉ាំ..ហឹសៗ"ស្ដាប់ឃ្លាដំបូងប្រហែលគិតថាមិនញ៉ាំទេតែចុងក្រោយញ៉ាំដដែល

"ចំមែនក្មេងនេះ"នីគីសើចហួសចិត្តនេះគ្មានថាម្ដងណាដែលថាមិនញ៉ាំទេ

Coincidence(JAKEHOON)[END]Where stories live. Discover now