+ភូមិគ្រឹះផាក
នៅលើតុអាហារមានម្ហូបគ្រប់មុខត្រៀបត្រាពេញតុ ល្ងាចនេះគ្រួសារផាកនិងគ្រួសារយ៉ាងបានញ៉ាំបាយល្ងាចជុំគ្នាហើយក៏និងនិយាយរឿងសំខាន់មួយផងដែរ។
ការជួបជុំញ៉ាំបាយប្រព្រឹត្តទៅយ៉ាងរលូនពិសេសចាស់ៗតែម្ដងញញឹមបិទមាត់មិនជិតទេព្រោះជិតបានកូនប្រសារថែមម្នាក់ទៀតហើយ ពួកគាត់មើលទៅសប្បាយចិត្តណាស់លើកលែងតែសមីខ្លួនប៉ុណ្ណោះធ្វើមុខស្ញយៗតែមិនហ៊ានម៉ាត់បានត្រឹមញញឹម។
ឯស៊ុងងហ៊ុនវិញអង្គុយដូចមនុស្សគ្មានវិញ្ញាណគេកំពុងគិតពីភ័ស្តុតាងជាច្រើនដែលនៅនិងប៉ូលីសនាយក័ចាប់ផ្ដើមស្អប់ជេននីខ្លាំងដូចគ្នា ហេតុអីមនុស្សពូកែសម្ដែងយ៉ាងនេះ??
"កូនជេយ៍គិតថាខែក្រោយយ៉ាងមិចដែរ??"អ្នកស្រីយ៉ាង
"តាមតែអ្នកម៉ាក់ចុះ"ជេយ៍ញញឹមស្រាល
"ម៉ាក់និងត្រៀមគ្រប់យ៉ាងតែម្ដង ការហើយទៅហាននីម៉ូននៅបារាំងមួយខែពេញតែម្ដងព្រោះកូនវ៉ុនចូលចិត្តទីនោះ មែនទេជុងវ៉ុន!!"
"អរ..បាទម៉ាក់..."
"ចុះកូនហ៊ុននៀករៀបការរួចហើយពេលណាទៅហាននីម៉ូនទៅ"អ្នកស្រីយ៉ាង
"ខ្ញុំរវល់ណាស់អ្នកមីង ចាំមានពេលវេលាគ្រប់គ្រាន់"រាងក្រាសតប
"ម៉ាក់ថាហាននីម៉ូនជាមួយការងារទើបត្រូវជាមួយស៊ុងហ៊ុន.."អ្នកស្រីផាកចម្អន់កូនប្រុសពៅធ្វើអោយគ្រប់គ្នាសើច
"ម៉ាក់!!!!!!!"
_____________
"សួស្ដីលោកពូ ខានជួបគ្នាយូរហើយ"ស៊ុងហ៊ុនថ្ងៃនេះមករកពូរបស់គេដល់កន្លែងធ្វើការតែម្ដង
"អីយ៉ា!!!ខ្យល់អីបក់ក្មួយពូមកដល់ទីនេះ?"លោកដូយ៉ុង
"ខ្យល់នឹករលឹកនោះអី ពូមកវិញមិនប្រាប់ខ្ញុំសោះ"
"ពូថាទៅរកឯងដែរតែចេះតែរវល់ ឥលូវឯងក៏មកលេងល្មម"
"អរ....លោកប៉ាប្រាប់ថាទំនេរអោយលោកពូទៅរកគាត់ផង ព្រោះមានរឿងដោះស្រាយជាមួយ..!"
"ដោះស្រាយ??រឿងអីទៅ??"
"អឺ...ខ្ញុំថាលោកពូទៅនិងដឹងហើយ ខ្ញុំនិយាយពេលនេះមិនសមទេ!"ស៊ុងហ៊ុនញញឹមហើយដើរចេញទៅ។