Part21: Park Sunghoon!!

444 33 0
                                    

"បងជេគ........."សម្លេងទ្វាបើកបានបន្លឺឡើងអមដោយសម្លេងស្រួយស្រះរបស់រាងតូចស៊ុននូ

ស្ងាត់..ក្នុងបន្ទប់គ្មាននរណានៅទេតែឭសម្លេងទឹកផ្កាឈូកបញ្ជាក់ថាជេគកំពុងនៅក្នុងបន្ទប់ទឹក

"នៅក្នុងបន្ទប់ទឹកមែនទេ"ស៊ុននូនិយាយងាកក៏ងាកទៅឃើញកុំព្យូរទ័របើកចោលនិងឯកសារនៅលើតុប្រហែលរវល់ធ្វើការហើយទើបតេមិនលើកសោះ

អង្គុយចាំមួយសន្ទុះទើបលេចវត្តមានរាងតូចដើរចេញពីបន្ទប់ទឹកដោយស្លៀកពាក់រួចជាស្រេច

"Awwwស៊ុននូ..មកពីពេលណា"ជេគធ្វើជាភ្ញាក់ផ្អើល

"ឆឹស..មានមុខសួរទៀត ណាត់ម៉ោង6ឥឡូវ6:30ហើយ"ស៊ុននូមិនឆ្លើយសំណួរជេគទេបែរជានិយាយរឿងណាត់គ្នាទាំងទឹកមុខខឹង

"អរ..គឺបងបង្ហើយការងារនិងណា៎"ជេគសើចទាំងមិនសមរាងតូចកីលើកដៃទាញថ្ពាល់ទន់របស់ស៊ុននូលេងតិច

"ទៅៗ..រៀបចំហើយនៅឆាប់បានទៅឃ្លានណាស់"ស៊ុននូខ្ជិលស្ដាប់លេះដោះសារដដែលណាស់ក៏ដេញអោយទៅរៀបចំខ្លួន

"ដឹងហើយ!!!"ជេគថាហើយក៏ដើរទៅរៀបចំខ្លួនបាត់

"អឺ..!ស៊ុុននូហ៎ាចេញទៅចាំបងនៅក្រៅទៅបងជិតរួចហើយ"ជេគស្រែកប្រាប់ស៊ុននូ

"យី...ចាំយូរហើយមោដេញអីណា៎"ស៊ុននូសែនខ្នាញ់ខំតែបងទេកុំអីកួកទួកសាច់ហើយ

ស៊ុននូដើរចេញទៅផុតជេគប្រញ៉ាប់ស្ទុះទៅបើកទូខោអាវភ្លាម នេះជិតកន្លះម៉ោងហើយអ្នកក្នុងនោះមិនដឹងទៅជាយ៉ាងណាហើយទេ

flashbacks ***

"ស៊ុននូមកហើយ...ធ្វើមិចទៅ"ជេគឆ្លេឆ្លាធ្វើអីមិនត្រូវ

"ស៊ុង...ចូលក្នុងទូរសិនទៅ"ជេគមិនអោយគេតបទាន់បើកទូខោអាវរុញចូលតែម្ដង

"ហាមចេញបើមិនចឹងស៊យទាំងអស់គ្នាមិនខាន"ជេគនិយាយគម្រាម

ជេគក៏រត់ចូលបន្ទប់ទឹកបើកទឹកឮៗបំណងចង់អោយស៊ុននូគិតថានាយនៅងូតទឹកទើបមិនបើកទ្វា..

At the moment**

"លោ..លោកយ៉ាងមិចហើយ" ជេគបើកទូហើយសួរទៅនាយក្រាសដែលអង្គុយស្ងៀមបែកញើសជោគខ្លួន

Coincidence(JAKEHOON)[END]Where stories live. Discover now