Part26:ភាសាស្នេហ៍

725 45 8
                                        

"ហឹក..ហឹក..មនុស្សចង្រៃ"គ្រាន់តែស៊ុងហ៊ុននិយាយចប់ជេគស្រែកយំតែម្ដង

"យំធ្វើអី??"ស៊ុងហ៊ុនជ្រួញចិញ្ជើមចូលគ្នា

"ហឹក....បើគ្រាន់តែធ្វើខុសហើយទទួលខុសត្រូវមិនបាច់ទេ...ចេញទៅ!!"

"Awwជេគ បងនិយាយអីខុស?"គឺឆ្ងល់ខ្លាំងតែម្ដងគេខំនិយាយឡើងមានទំនួលខុសត្រូវ

"ចេញទៅៗ...ហឹកៗ"

"ជេគ.....!!!!"

"ហឹក..លោកមិនស្រលាញ់មិនបាច់ទទួលខុសត្រូវស្អីទេ ខ្ញុំមិនត្រូវការហឹក..អាតាចាស់ហឹកៗ"

"មានបានថាមិនស្រលាញ់ឯណា៎ និយាយតែខ្លួនឯង"

ជេគសម្លឹងមើលមុខស៊ុងហ៊ុនម៉ក់ដូចកូនឆ្កែសម្លឹងមើលម្ជាស់ ជេគឈប់យំហើយនៅតែដកដង្ហើមហើតហក ច្រមុះឡើងក្រហមព្រោះតែយំមុននេះ

"ឈប់យំ!!! និយាយគ្នាអោយដឹងរឿង!!"ស៊ុងហ៊ុនលើកដៃជូតទឹកភ្នែកថ្នមៗនាយព្យាយាមនិយាយលួងលោមជេគអោយស្ងប់អារម្មណ៍ព្រោះជេគនេះណា៎ដូចកូនក្មេងចឹងបើបានយំហើយយំឃាត់មិនស្ដាប់ទេ...

Skip*****

"បើលោកចង់ចាត់ការស៊ុងហ៊ុនទាំងម្ដងវាពិបាកណាស់..លោកក៏ដឹងមនុស្សគ្រួសារផាកមួយៗគឺតាន់ណាស់ មើលទៅលើកមុនល្បីថាស្លាប់ហើយសុខៗក៏លេចមុខមកវិញ.."

"ចឹងក៏ចាត់ការមនុស្សសំខាន់វាមុនទៅ!"

"រឹតតែពិបាកព្រោៈវាគ្មានសង្សារដូចមុនទេ"

"ចុះជេននីនោះ?"

"យកជេននីធ្វើឈ្នាន់មិនកើតទេ ព្រោះវាមិនស្រលាញ់នាងនោះទេ ហើយបើយើងធ្វើអីជេននីបញ្ហាកាន់តែធំព្រោះលោកកាំងក៏មិននៅស្ងៀមដែរ...."

"ហ៉ើយ..ឯងស៉ើបអោយដឹងថាវាមានទំនាក់ទំនងអ្នកណាខ្លះ"

"មនុស្សវាពិបាកស្មានណាស់ធ្វើតែការងារមិនដែលបង្ហាញជិវិតជាសារធារណះទេ"

"ចឹងហើយទើបអោយឯងស៉ើបនោះទេ.."

"បើតាមខ្ញុំគិតមានតែលេខាវាទេដែរវាស្និតជាមួយវាជាងគេ"

"លេខា?"

"ត្រូវហើយ ម្នាក់ដែលខ្ញុំប្រាប់លោកមុន"

Coincidence(JAKEHOON)[END]Where stories live. Discover now