Part15:ឆ្នាស់ម្លេះ

345 33 1
                                    

"ស....ស៊ុ..ស៊ុងហ៊ុន!!!!!"

ជេគហៅឈ្មោះអ្នកម្ខាងទៀតទាំងញ័រមាត់រាងកាយគេហាក់គាំងលែងដំណើរការចង់លើកដៃក៏លើកមិនរួចនិយាយក៏និយាយមិនចេញ

"ហឹកៗ..ខ្ញុំខ្លាចហើយកុំលងខ្ញុំអី"ជេគលើកដៃសំពះទាំងទឹកភ្នែកដាបថ្ពាល់ ឯស៊ុងហ៊ុនឈរគាំងតែម្ដងនេះចាត់ទុកគេជាខ្មោចចឹងហេស?

"ជេគ..ជេគ! ខ្ញុំមិនមែនខ្មោចទេ"ស៊ុងហ៊ុនចូលទៅចាប់ដៃជេគ ព្យាយាមនិយាយតែអ្នកខាងនោះគិតតែពីយំមិនឈប់

"ហឹក..បើមិនមែនខ្មោចជាអី"

"ក៏ជាមនុស្ស...សាកប៉ះខ្ញុំមើលទៅ"

ជេគឭបែបនេះក៏ស្ងាត់មាត់ឈប់យំសន្សឹមៗលើកដៃទៅប៉ះមុខស៊ុងហ៊ុនទាំងញ័រៗ ឯស៊ុងហ៊ុនឃើញចឹងក៏ចាប់ដៃជេគមកប៉ះមុខគេ

"ឃើញទេមនុស្សតើ!!"

"ខ្ញុំ....ខ្ញុំមិនបានយល់សប្តិទេមែនទេ"ជាថ្មីម្ដងទៀតទឹកភ្នែកកលរកចេញតាមកន្ទុយភ្នែក

"ក្លូស......**"ស៊ុងហ៊ុនលើកដៃខោកជេគមួយក្រញ៉បញ្ជាក់ថានេះមិនមែនយលឭសប្ដិ

"អូយយ ឈឺ!"ជេគលើកដៃអង្អែលក្បាល

"ហឹក..ហឹកកៗ មនុស្សចង្រៃ!!"ទឹកភ្នែកហូរមាត់ក៏ជេរឯដៃលើកទៅអោបកអ្នកនៅចំពោះមុខទាំងយំសសឹក

ស៊ុងហ៊ុនក៏លើកដៃអោបជេគវិញទាំងក្ដីនឹករលឹកឃើញអ្នកចំពោះមុខយំក៏លើកដៃអង្អែលក្បាលលួងលោមទាំងញញឹម....

ប្រហែលមួយសន្ទុះក៏សម្រេចចិត្តលែងពីការអោប ជេគនៅងើយសម្លឹងមុខអ្នកមានកម្ពស់ខ្ពស់ជាងខ្លួនទាំងភ្នែកក្រហមនៅដកដង្ហើមមិនដល់គ្នាទៀត

"ឈប់យំបានហើយ!!"ស៊ុងហ៊ុនលើកដៃជូតទឹកភ្នែក

"មនុស្សចង្រៃ ហឹក.ហឹកៗ"យំបណ្ដើរលើកដៃវាយស៊ុងហ៊ុនបណ្ដើរ

"ជេគ!!ស្ងប់អារម្មណ៍ និយាយគ្នាសិន.."

****

"មិចក៏លោកកុហុកគ្រប់គ្នាបែបនេះ"ក្រោយពីសម្រួលអារម្មណ៍រួចជេគនិងស៊ុងហ៊ុនក៏អង្គុយនៅរានហាលនិយាយគ្នា

"ខ្ញុំមានហេតុផងរបស់ខ្ញុំ ចាំពេលសមស្របខ្ញុំនិងនិយាយប្រាប់ជេគ"

Coincidence(JAKEHOON)[END]Where stories live. Discover now