New day**
ជាថ្មីម្ដងទៀតព័ត៍មានដ៏ក្ដៅកគុកកំពុងត្រូវបានផ្សព្វផ្សាយពេញប្រទេសដោយប្រហែលមួយខែមុនមានអ្នកជំនួញល្បីត្រូវបានលបបាញ់សម្លាប់ដោយរកមុខឃាតករមិនឃើញ ឥលូវនេះក៏មានរឿងស្រដៀងគ្នានេះម្ដងទៀតតែខុសត្រង់ថាម្ដងនេះចូលសម្លាប់ដល់ក្នុងផ្ទះតែម្ដង ធ្វើអោយមានការវែកញ៉ែកជាថ្មីម្ដងទៀត...
ភូមគ្រឹះត្រកូលផាក**
"ជាស្នាដៃឯងមែនទេជេយ៍"ឳពុកកូនពីរនាក់អង្គុយនិយាយគ្នាបន្ទាប់ពីមើលព៍ត័មានហើយ លោកផាកហារមាត់សួរកូនប្រុស
"មិនមែនទេប៉ា"ជេយ៍បដិសេធភ្លាមព្រោះគេមិនបានធ្វើពិតមែន
"ចុះអ្នកណាជាអ្នកធ្វើទៅ ស្អាតល្អយ៉ាងនៀក"គាត់និយាយសំដៅលើភ័ស្តុតាងព្រោះគ្មានឃើញតម្រុយបន្សល់ទុកសោះ
"វានមានសត្រូវច្រើនណាស់ មិនដឹងម្នាក់ណាទេ"ជេយ៍និយាយឡើងព្រោះនាមជាអ្នកជំនួញសត្រូវជុំទិស
"អឹមម...ឯងនិយាយត្រូវ"លោកផាកងក់ក្បាលយល់ស្រប់ជាមួយកូនប្រុស
"ដំបូងខ្ញុំក៏សង្ស័យថាជាវាអ្នកបញ្ជូនមនុស្សអោយទៅសម្លាប់ស៊ុងហ៊ុន តែក៏គ្មានអីបញ្ជាក់ថាជាវា"និយាយអោយចំគ្រួសារត្រកូលផាកនេះទោះជាម៉ាហ្វៀរពិតមែនតែរឿងប៉ះអ្នកណាមុននោះគឺគ្មានទេ បើមិនប៉ះគេគេក៏មិនប៉ះវិញដែរ
_________________
"kim jisukត្រូវបានគេលបសម្លាប់ដល់ក្នុងផ្ទះចឹងហេស?"ជេគអង្គុយអានព័ត៍មានអំពីការស្លាប់របស់ជីសុក
"ចំឡែកណាស់ មានថ្នាក់នេះកូនចៅយាមពេញផ្ទះបែរជាត្រូវគេលបសម្លាប់ដល់ក្នុងផ្ទះភ័ស្តុតាងក៏គ្មាន"អានហើយអង្គុយឆ្ងល់ម្នាក់ឯង
"ណាស់ហើយរឿងគេទេកុំខ្វល់ច្រើនទៅផ្សារវិញល្អជាង"ថ្ងៃនេះថ្ងៃអាទិត្យក៏សម្រេចចិត្តទៅផ្សារទិញរបស់របសខ្លះដាក់ទូរទឹកកកនិងរបស់ប្រើប្រាស់ផ្សេង រាល់ដងបបួលស៊ុននូរឺជុងវ៉ុនបានជាគ្នាតែថ្ងៃនេះគេរវល់ទាំងពីរនាក់ទើបសម្រេចចិត្តទៅម្នាក់ឯង
****
"ធ្វើការបានល្អ"បុរសអាថ៍កំបាំងនោះនិយាយសសើរកូនចៅដែលធ្វើការងារបានល្អ