"ស៊ុងហ៊ុន...ឈ..ឈាម!!!!"ជេគស្លន់ស្លោដូចមាន់រកពងមុខវិញស្លេកអស់ហើយឃើញឈាមស្រស់ពេក
ស៊ុងហ៊ុនរហ័សលើកដៃខ្ទប់ពោះទាំងឈឺចាប់ ឯជេគឃើញចឹងក៏ហ័សជួយគ្រាស៊ុងហ៊ុនចូលទៅអង្គុយលើសាឡុង
"លោកចាំទីនេះហើយ ខ្ញុំទៅយកថ្នាំមកលាងរបួសសិន"
មួយភ្លេតក្រោយមកជេគរត់មកវិញដោយមានប្រអប់ថ្នាំលាងរបួសក្នុងដៃនាយតូចក៏ប្រញ៉ាប់ប្រញ៉ាលមកលាងអោយស៊ុងហ៊ុន
"លោ..លោកជួយដោះអាវចេញទៅទើបលាងរបួសកើត"
ស៊ុងហ៊ុនមិនប្រកែកច្រើនក៏ប្រលេះលែវអាវម្ដងមួយគ្រាប់ៗរហូតដល់អស់បង្ហាញអោយឃើញសាច់ខ្លួនសដូចសម្លីជាមួយក្បាលពោះកង់ៗសមជាបុរសនៅចំពោះមុខជេគ
"ជេញកើតអីនិង?"ស៊ុងហ៊ុនអោនមុខមកសួរជេគព្រោះឃើញថាជេគអោនមុខចុះរហូត នេះកុំប្រាប់ថាអៀនស៊ុងហ៊ុន!!
"គ..គ្មានទេ..មោះខ្ញុំលាងអោយ" ថាហើយជេគក៏ចាប់ផ្ដើមលាងរបួសដោយយកចិត្តមើលទៅរបួសជ្រៅគួរសមសំណាងណាស់មិនដាច់ថ្នេរកុំអីសយធំហើយ
ជេគអោនផ្ជិតផ្ជង់លាងរបួសឯរាងក្រាស់ឯនេះវិញអង្គុយសម្លឹងមុខកូនកំលោះគេឡើងម្លឹកលែងដឹងឈឺអស់ហើយ តែជេគកាន់តែមើលកាន់តែស្អាតពិសេសបបូរមាត់និងតែម្ដងនាយធ្លាប់បានថើបម្ដងហើយចាំរសជាតិមិនភ្លេចទេ បើនិយាយពីសាច់មុខវិញម៉ត់ឈឹងគ្មានស្នាមសូម្បីបន្តិច អង្គុយវិភាគសុខក៏ភ្ញាក់នឹងសម្លេងជេគហៅ...
"ស៊ុងហ៊ុន..!!!! យ៉ាងមិចហើយ"ជេគហៅគេពីរបីមាត់ហើយតែគេនៅផ្លឹកមិនព្រមឆ្លើយជេគក៏វាយដើមដៃគេតិចៗ
"អរ..គឺ.មិន..មិនអីទេ!"ឆ្លើយទាំងរដាក់រដុប
"អូខេចឹងរួចរាល់ហើយ ខ្ញុំយកថ្នាំទៅទុកសិន"
"អឹមម.."
ជេកដើរចេញទៅផុតស៊ុងហ៊ុនក៏ងើបគ្រួសដើរទៅចង្រ្កានបាយក៏ឃើញអាហារលើតុស្រាប់នាយមិនបង្អុងយូរចូលអង្គុយញ៉ាំតែម្ដង
"នែ៎! ញ៉ាំរបស់គេគ្មានការអនុញ្ញាតចឹង"ជេគមកពីយកថ្នាំទុកវិញមិនឃើញស៊ុងហ៊ុនតែឭសំលេងនៅផ្ទះបាយក៏ដើរមកមើល ហើយក៏ចំពេលស៊ុងហ៊ុនអង្គុយញ៉ាំបាយគេល្មម