ភូមិគ្រឹះYang**
"កូនចង់និយាយអីនិយាយមោ...!"អ្នកស្រីយ៉ាងសួរទៅកូនប្រុសតែមួយគត់របស់គាត់មើលទៅទឹកមុខជុងវ៉ុនមិនល្អសោះ
"គឺ...តែម៉ាកសន្យាណា៎ថាត្រូវនិងជួយកូន"
"បើកូនមិននិយាយផងម៉ាក់មិចនិងអាចជួយបាន!"
"កូន...កូនចង់ទៅហ្វឹកហាត់ការងារនៅក្រុមហ៊ុនប៉ានៅបារាំងវិញម៉ាក់.....ណាមួយចង់បានបទពិសោធន៍ថ្មីផង!!"
"•••••••"អ្នកស្រីយ៉ាង់ស្ងាត់សម្លឹងមុខជុងវ៉ុនទាំងចម្ងល់
"ម៉ាក់...មិចមិនឆ្លើយ!"
"មិចសុខៗក៏ស្រាប់តែចង់ទៅ???"
"គឺ....គឺកូនរកអ្វីថ្មីៗខ្លះណា៎ម៉ាក់ រៀននៅទីនេះយូរហើយចង់ទៅទីនោះម្ដង!!!ម៉ាក់ជួយនិយាយជាមួយប៉ាផងទៅណា៎.."រាងតូចខិតជិតម៉ាក់អង្រួតដៃគាត់តិចៗទាំងទឹកមុខអង្វរក
"ម៉ាក់ដឹងថាកូនកំពុងពិបាកចិត្ត...ជាមួយជេយ៍មែនទេ?? និយាយប្រាប់ម៉ាក់បានទេថាមានអ្វីកើតឡើង.."គាត់យល់ពីចិត្តពីកូនបើគ្មានរឿងអីទេមិនមែនជុងវ៉ុនមកសុំគាត់ទៅទេ ធម្មតាជុងវ៉ុនចង់នៅជិតជេយ៍ណាស់
"គ្មាន...គ្មានទេម៉ាក់!!!!ខ្ញុំចង់ទៅបារាំងច្រើនជាង..."
"មិនប្រាប់ម៉ាក់ក៏មិនអីដែរ...តែបើចង់ទៅកូនត្រូវសុំប៉ាដោយខ្លួនឯងព្រោះរឿងនេះប៉ាជាអ្នកសម្រេច ម៉ាក់ព្រមតែម្នាក់ឯងមិចនិងបាន"
"តែម៉ាក់ជួយនិយាយផងទៅ....ណា៎ៗម៉ាក់!!!!"
•••••••••••••••••••••••••••••••••••••••••••••••••
Villa's part••
បន្ទាប់ពីខានទៅភូមិគ្រឹះប្រហែលមួយសប្ដាហ៍ដោយសាររវល់ការងារថ្ងៃនេះរាងក្រាស់ស៊ុងហ៊ុនក៏បានត្រឡប់មកភូមិគ្រឹះវិញដោយចង់សួរសុខទុកប៉ានឹងម៉ាក់..តែគ្រាន់តែនាយឈានជើងចូលដល់ក្នុងផ្ទះលោកផាកបានបោះរូបថតលើតុមួយទំហឹងឭសូរផាំងដោយទឹកមុខមាំហាក់កំពុងខឹងយ៉ាងចឹង.....
ផាំង!!!!!
"ប៉ាមានរឿងអី???"ចញ្ជើមក្រាសចងចូលគ្នាទាំងមិនយល់ន័យហេតុអីគាត់មើលទៅខឹងម្លេះ!!