"អា...អាប្រុសហេងស៊យ អាគម្រក់ អាជ្រុយ អា..អា អឹមម.."🌚🌚
"ល...លែង មនុស្សចង្រៃ"មាត់មានសេរីភាពមិនទាន់ស្រួលបួលផងចាប់ផ្ដើមជេរទៀតហើយ
"ជេរមួយម៉ាត់ថើបមួយខ្សឺត ល្អទេ?"ស៊ុងហ៊ុនខិតមុខទៅជិតជេគម្ដងទៀតថែមទាំងធ្វើមុខច្រឡើម
"ល្អ ក្បាលលោកស្អី ចេញទៅៗ"
"មិនចេញ ឯងចង់យ៉ាងមិច?"
"ហឹក...ហឹក លោ..លោកឯងមកផ្លន់ស្នាមថើបដំបូងរបស់ខ្ញុំ ខ្ញុំប្ដឹង"ដំបូងនៅតវ៉ាជាមួយស៊ុងហ៊ុនទេ តែសុខៗក៏យំចេញមក ស៊ុងហ៊ុនតាមជេគមិនទាន់ទេ
"អេៗ ចាំបាច់យំ"
"លោកមិនយល់ទេ ហឹកៗខ្ញុំឈប់ចង់ធ្វើការទីនេះទៀតហើយ ឈប់ធ្វើឈប់ស្អីហើយ"ជេគរៀបរាប់ទាំងពេកមាត់ផងយំផង ការងារថ្ងៃដំបូងនាយខាតខ្លាំងណាស់
"អ..អឺ...គឺ...គឺកុំទាន់និយាយគ្នាសិន ឯងឈប់យំសិនទៅ"ស៊ុងហ៊ុនដល់ពេលចឹងក៏គាំងនិងចរឹកជេគដែរមុននេះនៅតមាត់ប៉ាច់ៗសោះហើយឥលូវមកយំដូចកូនក្មេងវិញ
"មិននិយាយ មិនស្ដាប់ ខ្ញុំចង់ទៅផ្ទះ" ជេគថាហើយបម្រុងដើរចេញទៅហើយតែស៊ុងហ៊ុនចាប់ដៃជាប់
"ឯងមិនចង់បានលុយទេហេស"
"លុយវាចេះតែចង់បានហើយ តែបើលោកមកបំពាន់ខ្ញុំៗលែងចង់បានហើយ"
"ចេះចុះប្រាក់ខែឯងខែនេះខ្ញុំគុណនឹងបីហើយ ចាត់ទុកជាការសុំទោស អូខេដែេទេ??"ជាធម្មតាស៊ុងហ៊ុនមិនចេះនិយាយច្រើនរឺអង្វរកអ្នកណាទេ ចង់ចេញក៏ចេញទៅគេមិនខ្វល់ទេតែថាលើកនេះជាមួយជេគគេបែរជានិយាយលួងលោមជេគទៅវិញ
ជេគស្ងាត់មាត់មួយសន្ទុះសម្លឹងមើលមុខស៊ុងហ៊ុនទាំងស្មើធេងមិនដឹងគិតអីអោយប្រាកដ ឯស៊ុងហ៊ុនក៏នៅស្ងៀមព្រោះគិតថាប្រហែលជេគកំពុងពិចារណាសំណើរគេហើយ
"មុននេះលោកនិយាយថាមិច"ក្រោយស្ងាត់មួយសន្ទុះជេគក៏សួរបញ្ជាក់ម្ដងទៀត
"ខ្ញុំថាខ្ញុំនឹងគុណប្រាក់ខែអោយឯងនឹងបីចាត់ទុកជាការសុំទោស"ស៊ុងហ៊ុនក៏និយាយម្ដងទៀតមួយៗច្បាស់ៗហើយសម្លឹងមុខជេគចាំស្ដាប់ចម្លើយ