________New day
PSH GROUP**
"លោកប្រធាននេះឯកសារប្លង់ដីនៅជាយក្រុង"ជេគហុចឯកសារប្លង់ដីអោយទៅស៊ុងហ៊ុនតាមពិតគេធ្វើហើយតាំងពីម្សិលតែចង់ពិនិត្យអោយគ្រប់ជ្រុងជ្រោយសិន
"ចុះគម្រោងសាងសង់នោះធ្វើហើយរឺនៅ"ស៊ុងហ៊ុន៧
"បាទ រួចរាល់ហើយលោកប្រធានពិនិត្យឥលូវតែម្ដងទេ?"
"អឹម...យកទាំងពីរមក" ជេគក៏ហុចឯកសារទៅអោយ
ស៊ុងហ៊ុនពិនិត្យមើលឯកសារយ៉ាងយកចិត្តទុកដាក់គេលួចសរសើរជេគដែលទើបធ្វើលើកទី1សោះគេធ្វើបានល្អនិងល្អិតល្អន់ណាស់សមឈ្មោះជានិសិត្សឆ្នើមមែនទាំងប្លង់ដីទាំងគម្រោងសាងស់គេរើសយកជេគត្រូវហើយ
"ចាត់ទុកថាឯងធ្វើបានល្អចុះ គម្រោងនេះនឹងធ្វើនៅដើមខែក្រោយឯងត្រូវទៅពិនិត្យមើលជាមួយខ្ញុំ"
"ខ្ញុំ...ត្រូវទៅដែរហេស?"ជេគលើកដៃចង្អុលខ្លួនឯងទាំងឆ្ងល់រឿងអីគេត្រូវទៅដែរនោះ
"ឯងរៀបចំគម្រោងឯងត្រូវទៅមើល រឺចង់តវ៉ា??"ស៊ុងហ៊ុនលើកចិញ្ជើ
មសួរ
"អត់ទេៗ ខ្ញុំនឹងទៅ"ជេគប្រញ៉ាប់បដិសេដភ្លាម
"តែ..តើត្រូវទៅពេលណាដែរលោកប្រធាន"ជេគ
"ប្រហែលស្អែកឯងត្រៀមខ្លួនអោយល្អទៅ"
"បាទ ចឹងបើអស់អីហើយខ្ញុំទៅធ្វើការហើយ"
"អឹម..."ស៊ុងហ៊ុនមិនតបអ្វីទៀតគ្រាន់តែងក់ក្បាល់បញ្ជាក់
__________***
"អៅ ជុងវ៉ុនមកហើយហេស មោះញ៉ាំបាយសិន"លោកស្រីយ៉ាងជាម្ដាយរបស់ជុងវ៉ុន
"ចុះប៉ានោះអ្នកម៉ាក់"រាងតូចដាក់គូទអង្គុយមិនទាន់ក៏សួររកប៉ាព្រោះថ្ងៃនេះមិនឃើញគាត់ញ៉ាំបាយជុំគ្នា
"លោកប៉ាមានប្រជុំសំខាន់គាត់ទៅក្រុមហ៊ុនហើយកូន"Mrs yang
និយាយគ្នាតែប៉ុណ្នឹងក៏បន្តញ៉ាំបាយតែពីរនាក់ម៉ាក់កូនគេទៅ
***
ជុងវ៉ុនគឺជាកូនទោសរបស់លោក yang jonghan និងអ្នកស្រី yang yeri ដែលជាគ្រួសារអ្នកមានមុខមាត់ក្នុងសង្គមនិងជាអ្នកជំនួញល្បីឈ្មោះផងដែរ គាត់ក៏ជាដៃគូរសហការរបស់ក្រុមហ៊ុនជេយ៍នឹងស៊ុងហ៊ុនដែរ គ្រួសារជេយ៍នឹងជុងវ៉ុនស្និតស្នាសគ្នាណាស់ពិសេសអ្នកម៉ាក់អ្នកទាំងពីរដល់ថ្នាក់ផ្សំភ្គុំជេយ៍និងជុងវ៉ុនអោយរៀបការទៀតផងតែដោយសារជុងវ៉ុននៅក្មេងពេកណាមួុយនៅរៀនទៀតទើបសម្រេចចិត្តភ្ជាប់ពាក្យទុកសិនដោយរឿងនេះមានតែគ្រួសារទាំងពីរដឹងប៉ុណ្ណោះ សូម្បីជេគក៏មិនដឹងរឿងដែរព្រោះជុងវ៉ុនគេមិនទាន់ចង់ប្រាប់នរណា កាលដែរជេយ៍ឧស្សាហ៍ទៅយកជុងវ៉ុននៅសាលាព្រោះម៉ាក់គេជាអ្នកអោយទៅតាមពិតជេយ៍គេមិនសូវចូលចិត្តជុងវ៉ុនទេ តែជុងវ៉ុនយើងនៀកស្រលាញ់កូនប្រុសគេតាំងពីមិនទាន់មានចាស់ៗផ្សំផ្គុំទៅទៀត តែហេតុមិនចង់អោយគេដឹងខ្លួនខំធ្វើជាស្អប់ជេយ៍ទៅ៕
![Coincidence(JAKEHOON)[END]](https://img.wattpad.com/cover/356735022-64-k519781.jpg)