Flash back to ថ្ងៃកើតហេតុ
ក្រឡេកមកមើលថ្ងៃកើតហេតុវិញនៅពេលដែលស៊ុងហ៊ុនត្រូវគេលប់បាញ់ហើយឡានបានផ្ទុះនោះពេលនោះស៊ុងហ៊ុនសន្លប់មែនតែមានមនុស្សម្នាក់បានអូសគេចេញពីឡានទាន់ពេល ម្នាក់នោះគឺជាកូនចៅរបស់នីគីដែលបន្លប់ខ្លួនធ្វើការជាមួយជីសុកគេស្គាល់ស៊ុងហ៊ុនព្រោះនីគីនិងស៊ុងហ៊ុនក៏ស្និតគ្នាខ្លាំងដែរ បន្ទាប់ពីនីគីបានដឹងភ្លាមគេហោះពីជប៉ុនមកភ្លាមដោយមិនប្រាប់អ្នកណាឡើយសូម្បីស៊ុននូ ស៊ុងហ៊ុនចំណាយពេលកន្លះខែជាងដើម្បីព្យាបាលខ្លួនដោយមិនអោយអ្នកណាដឹងដោយមាននីគីជួយជ្រោមជ្រែង ស៊ុងហ៊ុនដឹងគ្រប់យ៉ាងដែលកើតឡើងទាំងពីធីបុណ្យសពគេផងដែរ។ គេសម្រចចិត្តលាក់ខ្លួនរៀបចំផែនការសម្លាប់ជីសុកព្រោះជីសុកជាអ្នកបញ្ជាអោយកូនចៅមកសម្លាប់គេ គេដឹងថាគ្រួសាររបស់គេពិបាកទទួលយកនៃការស្លាប់របស់គេតែសុខចិត្តសម្រេចចិត្តលាក់ខ្លួនដើម្បីសកសឹង..។ឆ្ងល់រឺអត់ថាហេតុអីជេយ៍មិនសូវមានប្រតិកម្មពីការស្លាប់របស់ស៊ុងហ៊ុន?? គេដឹងថាស៊ុងហ៊ុននៅរស់ពេលដែលធ្វើពីធីបុណ្យសពរួចរាល់ដោយនីគីជាអ្នកផ្ដល់ដំណឹងប្រាប់ ហើយការស្លាប់របស់ជីសុកជេយ៍ក៏រួមគំនិតជាមួយស៊ុងហ៊ុនដែរ...ជេយ៍ក៏សម្រេចថាជួយលាក់បាំងការពិតពីគ្រប់គ្នាព្រោះពួកគេទាំងពីរកំពុងរួមគំនិតគ្នាវែកមុខរកជនក្បត់ក្នុងគ្រុបហ៊ុនស៊ុងហ៊ុន។
"ប៉ាសង្ស័យថាបងជាអ្នកបញ្ជូនកូនចៅអោយទៅសម្លាប់អាជីសុក"ជេយ៍ចាប់ផ្ដើមនិយាយឡើង
"ចុះបងប្រាប់ប៉ាថាមិច?"
"គ្មានហេតុផលអីត្រូវសម្លាប់គេទេ ព្រោះគ្មានភ័ស្តុតាង.."
"ចុះប៉ាមានសង្ស័យទៀតទេ..?"
"គ្មានទេ...រឿងឯងបិតជិតល្អណាស់កុំបារម្មណ៍"ជេយ៍លើកដៃអង្អែលស្មាស៊ុងហ៊ុន
"កូនចៅខ្ញុំរាយការណ៍មកថាពេលនេះប្រពន្ធរបស់វាសម្រេចិត្តអោយប្អូនប្រុសអាជីសុកឡើងកាន់តំណែងជំនួស"នីគីដែលស្ងាត់ជាយូរក៏និយាយឡើងមក
"Kim jungdang មែនទេ?"ស៊ុងហ៊ុន
"បាទ..អាម្នាក់នេះមិនធម្មតាទេវាកាន់កាប់ខាងនាំចេញនាំចូលទំនិញហើយការងារម៉ត់ចង់ណាស់ កូនចៅខ្ញុំប្រាប់ថាវាធ្វើការកម្របរាជ័យណាស់.." នីគីក៏រាយរាប់ប្រាប់ស៊ុងហ៊ុននិងជេយ៍