Part13:ស្រដៀង!

308 35 0
                                    

រយះពេលមួយខែបានកន្លងផុតទៅយ៉ាងលឿនការចាក់ចេញរបស់មនុស្សម្នាក់ក៏យូរដែរហើយ ប៉ុន្តែរឿងរ៉ាវដូចជាមិនចប់សោះឃាតករនៅរកមុខមិនទាន់ឃើញ ឯជេគវិញមួយរយះនេះគេវិលខួរខ្លាំងណាស់ឪស្សាហ៍សុបិន្តឃើញស៊ុងហ៊ុនរហូតថឺក៏គេចង់ប្រាប់អ្វីដល់ជេគ??

"ម៉ាក់ទៅហើយជេគ ថែខ្លួនឭទេ"អ្នកស្រីសុីមផ្ដាំទៅជេគ រយៈពេលមួយខែនេះគាត់នៅមើលជេគជាប់រហូតព្រោះបារម្មណ៍ តែក៏បន្តយូរទៀតមិនបានព្រោះត្រូវទៅខេត្តបន្តការងារ។

"បាទម៉ាក់ថែខ្លួនផង"ផ្ដែផ្ដាំអស់ចិត្តហើយម៉ាក់ជេគក៏ឡើងឡានបាត់ទៅសល់តែជេគដើរចូលក្នុងផ្ទះរៀបចំឥវ៉ាន់បន្ត

ជេគសម្រេចថាឈប់នៅផ្ទះបន្តទៀតហើយនាយសុំម៉ាក់ប្ដូរទៅរស់នៅខន់ដូរវិញដើម្បីងាយស្រួលព្រោះនៅជិតក្រុមហ៊ុនស្រាប់ ណាមួយនៅខន់ដូរក៏ងាយស្រួលខ្លួនមួយសមល្មមនៅផ្ទះហៀលហាលខ្លាំណាស់។

"ហ៊ើយ!!រួចហើយ"ជេគនិយាយទាំងច្រត់ចង្កះលើកដៃជូតញើសដែលហូរមក គេត្រូវជញ្ជូនឥវ៉ាន់ពីផ្ទះហើយត្រូវរៀបចំខន់ដូរទៀតគិតទៅមួយថ្ងៃល្មម

ទីង!!ទីង...

"បងជេគ..."ជេគទាញទូរស័ព្ទមកមើលក៏លោតសារមកដែលមានសេវឈ្មោះជុងវ៉ុន

"មានអីមែនទេវ៉ុន"

"មាន...សំខាន់ទៀតផង"

"និយាយមោ!"

"គឺ...គឺមានគេឃើញមនុស្សស្រដៀងបងស៊ុងហ៊ុន"

"ស្រដៀង? តែនៅតែមិនមែន"ជេគនិយាយទាំងចងចិញ្ជើមចូលគ្នា

"គ្រាន់តែប្រាប់បង គ្រែងលបងបានជួបអីចឹងហា៎"

"អឹម!ចឹងបានហើយបងរវល់បន្តិច"

"បាទបងជេគខ្ជូត..."

ទឺត....ទឺត!!!!!

ស្រដៀង?តែនៅតែមិនមែន!មនុស្សស្លាប់ហើយតើគ្រាន់តែស្រដៀងតើ តែហេតុអីខ្ញុំមានអារម្មណ៍ថាគេមិនទាន់ស្លាប់តែគ្រាន់តែជាការគិត!ហ៊ើយតែក៏គួរអោយសង្ស័យដែរ បើមិនស្លាប់ក៏គង់តែជួបគ្នា ឈប់ៗកុំគិតច្រើនជេគឯងនៅតែឯងណា៎ មិចៗកុំមករកខ្ញុំណា!

ជេគគិតមួយសន្ទុះក៏ដាច់ចិត្តដើរចូលបន្ទប់ទឹកបាត់ គេគិតរាល់ថ្ងៃរាល់ពេលអារម្មណ៍ប្រាប់ថាស៊ុងហ៊ុនមិនទាន់ស្លាប់!!!!

Coincidence(JAKEHOON)[END]Where stories live. Discover now