"ជេគ........!!!!!!!"
សម្លេងស្រែមួយទំហឹងតាមចិត្តភ័យរាងក្រាសបែកញើសជោក នាយស្ទុះភ្ញាក់កន្រ្ទាក់ខ្លួនមួយទំហឹង តាមពិតមុននេះនាយយល់សប្ដិតើវាមិនមែនការពិតទេ អរគុណណាស់ដែលមិនមែនជាការពិត។
រាងក្រាស់សម្រួលអារម្មណ៍និងជូតញើសហើយងើបចេញពីតុធ្វើការព្រោះមុននេះជ្រុលខ្លួនដេកមិនដឹងពីពេលណា ស៊ុងហ៊ុនដើរទៅយកទូរស័ព្ទខលទៅជេគទាំងយប់តែម្ដង។
ទឺតៗ...
"អាឡូ ជេគ..!"
"បាទ?? បងកើតអីខលមកទាំងយប់និង..??"សម្លេងឆ្លើយរបស់អ្នកម្ខាងទៀតគឺជាជេគមួយរយភាគរយមិនដូចការយល់សប្ដិមុននេះទេ
"បងទៅរកអូនឥលូវនេះ..!"នាយដាក់ទូរស៍ព្ទចុះ ទឹកក៏មិនងូតទាញសោរឡានបើកសំដៅទៅខន់ដូររបស់ជេគទាំងយប់
ក្រាក..!!
"ជេគ....!!!"ទ្វាបើកកាលណារាងក្រាសស៊ុងហ៊ុនស្ទុះទៅអោបទាំងទាន់ហន់ ធ្វើអោយអ្នកខាងក្នុងភ្ញាក់បន្តិចដែរតែខំសម្រួលអារម្មណ៍បានវិញ
"បងយ៉ាងមិចនិង??!"ជេគថប់ដង្ហើមស្ទើរស្លាប់ទៅហើយអោបដូចខ្លាចជេគរត់ចឹង
"បង...យល់សប្ដិមិនល្អ..!"ស៊ុងហ៊ុននិយាយទាំងទឹកមុខមិនទាន់បាត់ភ័យនៅឡើយ
"យល់សប្ដិតើ បងកុំធ្វើមុខចឹងមើល អូននៅត្រង់នេះតើ..!"ជេគអស់សំណើចនិងទឹកមុខស៊ុងហ៊ុនមើលចុះឡើងស្លេកអស់ហើយ ខ្លួនក៏ព្យាយាមលួងគេដូចគ្នា
"សឺត...ជុប..*"ស៊ុងហ៊ុនងក់ក្បាលហើយក៏ឆ្លៀតថើបថ្ពាល់និងមាត់រាងតូចផងដែរ។
(គេយល់សប្ដិសោះឯងម្នាក់ៗសេដនោះសេដ🤣)
__________________
ពេលវេលាមួយខែបានកន្លងផុតទៅយ៉ាងរហ័សលឿនពិតជាលឿនខ្លាំងណាស់ រីឯបញ្ជានានាដែលចូលមកក៏ត្រូវបានដោះស្រាយនិងបញ្ជប់ ពេលនេះនៅសល់តែទិដ្ធភាពមួយដែលសប្បាយអ៊ូរអរប៉ុណ្ណោះ។
ភូមិគ្រឹះផាកត្រូវបានរៀបចំយ៉ាងស្អាត ត្រចេះត្រចង់មើលពីជ្រុងណា៎ក៏ត្រជាក់ភ្នែក ពោរពេញទៅដោយផ្កាស្រស់គ្រប់ពណ៍ផ្ដល់ខ្លិនក្រអូបភាយចូលច្រមុះ ត្បិតថាជាពិធីរៀបអាពាហ៍ពិពាហ៍របស់កូនច្បងត្រកូលផាកនិងកូនមាសកូនពេជ្យតែមួយគ្រាប់របស់ត្រកូលយ៉ាង គ្រប់យ៉ាងពិតជាពិសេសពិសាលខ្លាំងបំផុត។
YOU ARE READING
Coincidence(JAKEHOON)[END]
Roman d'amourចុងបញ្ជប់នៃការជួបគ្នាដោយចៃដន្យតើនឹងទៅជាយ៉ាងណា?