ថ្មិចបើកៗពេលវេលាដើរលឿនណាស់ ព្រឹកថ្ងៃល្ងាចយប់មួយពព្រិចភ្នែករយះពេលមួយអាទិត្យកន្លងមកនេះអ្វីគ្រប់យ៉ាងហាក់ប្រសើរឡើងបន្តិច ជេយ៍តែងតែនាំជុងវ៉ុនទៅនេះទៅនោះហើយក៏យល់ចិត្តគ្នបានច្រើនតែមិនមែនមានន័យថាមិនឈ្លោះគ្នាទេ គឺនៅម្ដងម្កាលដែរ។
"ហ៉ើយ...!"បើរាប់វិញមិនដឹងជាដង្ហើមធំលើកទីប៉ុន្នានទេជុងវ៉ុនអង្គុយដកដង្ហើមបែបនេះយូរហើយ
"យ៉ាងមិចនិង..???!"ជេយ៍អត់ទ្រាំមិនសួរមិនបាន
"គ្មានទេគ្រាន់តែភ័យ..!"
"ភ័យរឿងអី..?"ចិញ្ជើមស្អាតចងចូលគ្នាជេយ៍ឆ្ងល់ណាស់ភ័យរឿងអី
"គឺ....រៀបការនោះ បងអត់ភ័យទេហេស..?!"
"គ្រាន់តែរៀបការមានអីភ័យ?"
"បងមិនមែនខ្ញុំបងមិនយល់...!"
"ភ័យបានធ្វើប្រពន្ធបងមែនទេ.??"ជេយ៍អស់សំណើចនេះបានចំជាក្មេងមែន
"ត្រូវហើយសុខៗក៏បាត់បងភាពនៅលីវរបស់ខ្ញុំ ជាប្រពន្ធបង បងធុញស្លាប់ហើយ.!"ជុងវ៉ុនមុខស្អុយរៀបរាប់យ៉ាងលំបាក
"ចឹងមិនបាច់ការទេ!!!ប្រាប់ម៉ាក់វិញទៅ.."
"អេ!!ខ្ញុំថាភ័យមិនមែនថាមិនការឯណា..!"យីខ្លាចគេអត់ការជាមួយ
____________
ថ្ងៃថ្មីបានចូលមកដល់អ្វីគ្រប់យ៉ាងនៅដូចធម្មតាតែត្រកូលផាកហាក់មិនធម្មតាដូចរាល់ដងទេ ភូមិគ្រឹះវឹកវរបន្តិចដែរដោយសារមានរឿងត្រូវដោះស្រាយជេននីត្រូវបានស៊ុងហ៊ុនចាប់បានដោយនាងបានព្យាយាមលួចយកភ័ស្តុតាងដែលពាក់ព័ន្ធជាមួយជុងដាំង សបញ្ជាក់ថានាងមានអ្វីពាក់ព័ន្ធគ្នាមិនខាន។
ភ័ស្តុតាងមួយទៀតសំខាន់ណាស់ដោយយ៉ុនសុកព្រមសារភាពថាខ្លួនពិតជាបានរួមគំនិតជាមួយជុងដាំងពិតមែនអ្នកដែលនៅពីក្រោយមួយទៀតគឺលោកដូយ៉ុងនិងលោកកាំតែពួកគេលាក់ល្អណាស់ គ្រប់គ្នាត្រូវគេចាប់បានអស់ហើយនៅឡើយតែលោកកាំងប៉ុណ្ណោះព្រោះគ្រប់គ្នាគ្មាននរណានិយាយទេ។
[ថ្ងៃ០២ខែមីនាឆ្នាំ២០២៤]
ជុងដាំងបានបញ្ជូនកូនចៅអោយទៅសម្លាប់យ៉ុនសុកបំបិទមាត់ក៏ប៉ុន្តែវាចំពេលដែលរ៉េនកំពុងតែព្យាយាមចាប់ខ្លួនយ៉ុនសុកសួរចម្លើយដូចគ្នា ចឹងហើយទើបរ៉េនជួយយ៉ុនសុកពីកូនចៅរបស់ជុងដាំង ដោយមានជេយ៍និងស៊ុងហ៊ុនជម្រិតសួរចម្លើយទៀតនោះយ៉ុនសុកក៏ព្រមសារភាពគ្រប់យ៉ាងព្រមទាំងរឿងលោកកាំងផងដែរ..។