Morning🌅
តុក...តុក!!!
"ជុងវ៉ុន!!រួចរឺនៅកូន"សម្លេងស្រ្តីវ័យរាងជ្រេស្រេកសួរកូនប្រុសបណ្ដូលចិត្តទាំងព្រឹក
ក្រាក!!!!
"បាទ...រួចហើយម៉ាក់"រាងតូចបើកទ្វាឡើងដោយព្យាយាមញញឹមបិតបាំងទឹកមុខក្រៀមក្រំ ពិសេសភ្នែកដែលហើមក្រហមនោះ
"កើតអីកូនម៉ាក់"អ្នកស្រីយ៉ាងគ្រាន់តែកូនបើកទ្វាមកឃើញមុខបែបនេះក៏សួរឡើងទាំងបារម្មណ៍
"អរ...គឺយប់មិញកូនធ្វើassignmentដល់យប់ជ្រៅពេកគេងមិនគ្រប់ទើបបែបនេះនោះម៉ាក់"ជ្រើសរើសការកុហុកសិនហើយព្រោះមិនដឹងប្រាប់ម៉ាក់យ៉ាងមិចទេ
"ប្រាកដអត់"អ្នកជាម្ដាយជ្រិមភ្នែកបែបចាប់កំហុសគាត់ចិញ្ជឹមគេតាំងពីបាត់ជើងក្រហមរងាលរឿងអីមើលមិនដឹងនោះ
"ម៉ាក់...ក៏ដឹងសល់មិនដល់បីខែទៀតទេកូនរៀនចប់ហើយចឹងហើយទើបមានកិច្ជការច្រើន..."ជុងវ៉ុនរាងអាក់សម្ដីបន្តិចព្រោះខ្លាចម៉ាក់ដឹងតែក៏សម្រេចថាកុហុកបន្តទៀតអោយសមជាងមុន
"អឺមម...ម៉ាក់ជឿក៏បាន!"ដឹងច្បាស់ថាកូនកុហុកហើយតែដោយសារមិនដឹងថាជុងវ៉ុនទៅជួបរឿងអីមោទើបគាត់មិនដេញដោល
"តោះ..កូនឃ្លានហើយ"ជុងវ៉ុនដើរចូលទៅអោបដៃម៉ាក់ញញឹមចេញថ្ពាល់ខួចចង់បញ្ជាក់ប្រាប់ម៉ាក់ថាគេគឺអូខេពិតមែន
"តោះ...កូនជេយ៍និងប៉ាចាំយូរហើយ!!"ជេយ៍??ជុងវ៉ុនឭឈ្មោះហើយស្នាមញញឹមមុននេះក៏រលាយបាត់បន្សល់តែទឹកមុខស្រពោនតែក៏ព្យាយាមធ្វើធម្មតាបំផុត
"បា...បាទម៉ាក់"
ចុះមកដល់ខាងក្រោមក៏មានលោកយ៉ាងនិងជេយ៍នៅអង្គុយចាំរួចជាស្រេច ជេយ៍និងលោកយ៉ាងទំនងជាកំពុងពិភាក្សាការងារជាមួយគ្នាឯជុងវ៉ុននិងម៉ាក់គេក៏ចូលទៅអង្គុយកន្លែងរៀងខ្លួនដោយជុងវ៉ុនអង្គុយជិតជេយ៍
"ម៉ែដោះរៀបចំអាហារមោ.."ដោយមកជុំគ្នាអស់ហើយលោកយ៉ាងក៏អោយម៉ែដោះរៀបចំបាយញ៉ាំជុំគ្នាតែម្ដង
ជុងវ៉ុនអង្គុយញ៉ាំបាយទាំងគ្មានព្រលឹងក្នុងខ្លួន អង្គុយសម្លក់ចានបាយមិនសូម្បីនិយាយអីមួយម៉ាត់ ឯជេយ៍នៅអង្គុយជិតនោះក៏ឆ្ងល់ដែររាល់ដងជួបនាយនិយាយច្រើនណាស់តែលើកនេះប្លែកណាស់