Part37:❌

566 31 10
                                    

មួយអាទិត្យកន្លងផុតទៅយ៉ាងលឿនដូចគេកុហុក ថ្ងៃច័ន្ទលើកនេះខុសពីរាល់ដងព្រោះនៅភូមិគ្រឹះត្រកូលផាកថ្ងៃនេះអូរអរខុសពីរាល់ដងដោយមានមនុស្សម្នាច្រើននាក់សុទ្ធតែនាក់មានមុខមាត់ក្នុងសង្គម ឋានះខ្ពស់ៗ អ្នកជំនួញល្បី និយាយអោយស្រួលស្ដាប់គឺពោរពេញដោយអ្នកមានមុខមាត់។

ពីធីរៀបអាពារពិពាហ៍ដ៏ធំនេះត្រូវបានរៀបចំយ៉ាងប្រណិតនិងថ្លៃថ្នូរសំជាមួយមុខមាត់គ្រួសារទាំងពីរ ភ្ញៀរបន្តមកយ៉ាងច្រើនកុះករដើម្បីអបអរគូរស្វាមីភរិយាថ្មីថ្មោង នាពេលនេះគ្រួសារទាំងសងខាងកំពុងឈររ៉ាកទាក់ភ្ញៀរ។

"ជុងវ៉ុនមកឈរអីត្រង់នេះ?"ជេយ៍ឃើញរាងតូចនៅឈរអេះអុញនៅខាងមុខម្នាក់ឯងក៏ដើរមកសួរ

"អរគឺ..ចាំបងជេគ"

"ចាំខាងក្នុងទៅ...ប៉ាម៉ាក់គាត់សួររក.."

"បាទ!!!"

ការសន្ទាខ្លីក្រញេចក៏បានបញ្ជប់ដោយជុងវ៉ុនដើរចេញទៅបាត់ មិនចម្លែកទេព្រោះកន្លងមកតែងតែបែបនេះ រាងតូចមិនចង់ស្ដីរកឡើយលុះតាតែមានការប៉ុណ្ណោះ។

"អេកូនកំលោះ!!"នីគីដែលអង្គុយកៅអីជាមួយស៊ូនូក៏បក់ដៃហៅស៊ុងហ៊ុនមកជល់កែវអប់អរ

"អឺទៅ!!ស្អិតរមួតគ្នាសម្បើមណាស់ឯង"គ្រាន់តែមកដល់ភ្លាមក៏ដៀមដាមភ្លាមតែម្ដង

"គូរខ្ញុំចឹងហើយ គិតតែបងទៅថ្ងៃការមុខដូចថ្ងៃគេប្រហារជីវិតចឹង"ត្រូវហើយមុខកូនកំលោះយ៉ាប់មើលខ្លាំងណាស់

"សប្បាយមិនចេញទេ!!!!"រាងក្រាសតបទាំងមួម៉ៅ

"ចាំមើលការខ្ញុំវិញខ្ញុំញញឹមទាល់តែរហែកមាត់"នីគីញញឹមឌឺហើយឆ្លៀតទាញស៊ូនូមកអោបទៀត

"នីគីបងសើចលើគនរទុកគេហើយ!!"ស៊ូនូវាយដៃសង្សាតិចៗ

"ន៎ក លេខាសំណព្វចិត្តបងមកហើយ....!"នីគីងាកខ្វាចក៏ប្រទាក់ភ្នែកជាមួុយជេគដែលទើបតែដើរចូលក្នុងកម្មវីធី

ស៊ុងហ៊ុនក៏ញញឹមដាក់ស៊ូនូបន្តិចមុននិងដើរចេញទៅ ប្រាកដជាទៅរកជេគមិនខានទេ

"អេ!!បងញញឹមដាក់សង្សាខ្ញុំធ្វើអី!!!" នីគីស្ដេចប្រច័ន្ទ

ស៊ុងហ៊ុនដើរសំដៅទៅរកជេគដែលឈរនិយាយជាមួយជុងវ៉ុន តែដើរមិនទាន់ដល់ផងក៏អ្នកស្រីផាកមកហៅដើម្បីទៅជួបភ្ញៀររបស់គាត់

Coincidence(JAKEHOON)[END]Where stories live. Discover now