នៅក្នុងប្រទេសថៃ ទីក្រុងបាំងកក អ្នកណាទៅដែលមិនស្គាល់គ្រួសារត្រកូល ឃុនវីឆៃគុនប្រាសិដ្ឋ ដែលជាត្រកូលមួយមានអំណាចខ្លាំងបំផុតនៅក្នុងប្រទេសថៃ!! ទាំងមុខជំនួញនិងការងារក្នុងសង្គមងងឹត គ្រាន់តែថាការងារទាំងពីរមុខនេះត្រូវបានកាន់កាប់ដោយមនុស្សផ្សេងគ្នា ដោយបងប្អូនប្រុសរបស់ពួកគេគឺចរិកខុសគ្នាបែបនេះតាំងដើមស្រាប់ទៅហើយទើបនៅក្នុងពេលនេះអ្នកដែលកាន់កាប់ជំនួញទាំងមូលនោះគឺជាបងប្រុស ចំណែកក្នុងសង្គមងងឹត ជួយដូរវត្ថុខុសច្បាប់និងមាននាមជាម៉ាហ្វៀនោះផងដែរគឺជាប្អូនប្រុស។ ហើយរហ័សនាមសម្រាប់អ្នកដែលមាននាមជាម៉ាហ្វៀគឺហាក់ដូចជាត្រកូលរងដើម្បីជាជំនួយដល់ប្រមុខត្រកូលក្នុងការរកស៊ីមុខជំនួញឲ្យកាន់តែរីកចម្រើន និងធ្វើឲ្យគ្រប់គ្នាកោទខ្លាចមិនមាននរណាហ៊ានលូកដៃចូលមកប៉ះពាល់!
ក្រឡេកមកមើលនៅវិមានដ៏ធំស្គឹមស្គៃមួយស្ថិតនៅឯជាយក្រុង អ្នកណាក៏ដឹងថាជារបស់ត្រកូល ឃុនវិឆៃប្រាសិដ្ឋ ហើយបើសម្លឹងមើលពីខាងក្រៅទៅក៏ឃើញមានរូបរាងយ៉ាងប្រណិត ចំណែកបរិវេណក៏ធំទូលាយ ប៉ុន្តែមានអ្នកស្នាក់នៅតែ២នាក់តែប៉ុណ្ណោះ ជាមួយនិងអ្នកបម្រើដែលស្ថិតនៅផ្ទះតូចខាងក្រោយមួយចំនួនផងដែរ។
ដំណើរយ៉ាងហំហានរបស់បុរសម្នាក់ដែលស្ថិតក្នុងសម្លៀកបំពាក់ក្រហ្សេពណ៌ខ្មៅបានដើរឡើងទៅខាងលើដោយទឹកមុខយ៉ាងមុតម៊ាំ នៅដំណើររបស់គាត់នោះដែរក៏មានអ្នកបម្រើនៅគោរពសងខាងដូចគ្នា។ ពេលដែលគាត់បានដើរមកដល់មុខបន្ទប់របស់កូនប្រុសគាត់ហើយគាត់បានគោះទ្វា តិចៗដើម្បីឲ្យកូនប្រុសរបស់គាត់បានដឹងថាគាត់បានមកដល់។
តុក-តុ-តុក
ទ្វាបន្ទប់ត្រូវបានបើកបន្ទាប់ពីរង់ចាំបន្តិចមក អ្នកម្លោះដែលស្ថិតក្នុងឈុតគេងឈប់បានឈរញីភ្នែកមើលទៅលោកប៉ារបស់គេ ដែលកំពុងឈររង់ចាំនៅចំពោះមុខ។ គ្រាន់តែគេបានដឹងថាមនុស្សនៅចំពោះមុខនេះគឺជាប៉ារបស់គេភ្លាម គេពិតជាមិនពេញចិត្តឡើយដោយសារតែគេបានដឹងយ៉ាងច្បាស់ថាអ្នកបម្រើពេញផ្ទះបែរជាមិនប្រើឲ្យមកគោះទ្វាបន្ទប់គេ តែគាត់បែរជាមកខ្លួនឯងទៅវិញ ណាមួយដោយហេតុតែថាគេមិនមានទំនាក់ទំនងល្អជាមួយប៉ារបស់គេ បូករួមទាំងការដែលមិនពេញចិត្តនិងប៉ាគេផងនោះ ទើបគេបាននិយាយទៅប៉ារបស់គេទាំងទឹកមុខដែលមើលទៅគឺហាក់ដូចជាស្មុគខ្លាំងណាស់។
![](https://img.wattpad.com/cover/359953307-288-k199532.jpg)
YOU ARE READING
𝒾𝓃١٥٧٤ 𝓌𝒾𝓉𝒽 𝒖𝒏𝒄𝒍𝒆𝟒୧
Fantasyទំនាក់ទំនងរវាងក្មួយនិងពូដែលចាប់ផ្តើមឡើងមកដោយពាក្យថាធុញ!! ធុញគ្រប់ពេលដែលឃើញមុខគ្នា ធុញគ្រប់ពេលដែលនិយាយមិនចេះស្តាប់ហើយក៏រំខាន់ការងារ ប៉ុន្តែសុខសុខ ក្មួយប្រុសដ៏សែនល្អក៏ទទួលយកភាពគួរឲ្យស្រឡាញ់របស់ពូខ្លួនឯងមិនបាន តើវានិងមានរឿងអ្វីកើតឡើង???