Note : ដោយសារតែសរសេរតែម្តងមកនបានអានលើកទីពីរដើម្បីកែរសម្រួល អញ្ជឹងសុំទោសជាមុនចំពោះអក្ខរាវិរុទ្ធ បើខុសកន្លែងណាមួយអភ័យទោស ហើយអាចនិងមានកន្លែងឆ្គងច្រើន
__________________
ថ្ងៃថ្មីបានឈានចូលមកដល់ ព្រឹកប្រលឹមតែម្តងនៅក្នុងភូមិគ្រឹះក៏កំពុងតែរៀបចំសម្អាតក៏ដូចជារៀបចំឡានសម្រាប់ឲ្យចាហ្វាយពួកគេចាកចេញទៅធ្វើការងារដូចគ្នាផងដែរ។
មិនយូរប៉ុន្មានដំណើរយ៉ាងស្រស់សង្ហា ក្នុងជំហាននីមួយៗបង្ហាញនៅភាពអស្ចាស្យនិងអំណាចបានដើរចុះមកពីខាងលើជាមួយនិងសម្លៀកបំពាក់យ៉ាងស្រស់ស្អាត សមសួនក្នុងនាមជាអ្នកដឹកនាំមនុស្សទាំងពួង។
គ្រាន់តែគឹចុះមកដល់ខាងក្រោមភ្លាម ហ្វត បានសម្លឹងទៅខាងក្រៅទ្វាក៏បានឃើញវត្តមានរបស់អ្នកប្រុសតូចដែលមកដល់ហើយក៏រញ៉េរញ៉ៃពេញបរិវេណភូមិគ្រឹះ គ្មានសណ្នាប់ធ្នាប់ខ្លាំងណាស់ ហ្វត ឃើញហើយក៏ទើសចិត្តយកតែម្តង ហើយក៏បានដើរទៅយ៉ាងរហ័សដើម្បីមើលស្ថានការណ៍។
« មានរឿងស្អីនិង?? » ហ្វត បានសួរខណៈពេលដែលមកដល់ ហើយអ្នកដែលជាកូនចៅក៏ប្រលែងដៃរបស់ ជេមមីណាយ៍ ជំនួសដោយមកឱនគោរព ហ្វត វិញក៏ដូចជាឆ្លើយនៅសំណួរដែល ហ្វត បានសួរមកដូចគ្នា៖
« គឺអ្នកប្រុសគាត់ស្រវឹងចាហ្វាយ » ចម្លើយដែលឆ្លើយចេញមក ហ្វត ដល់ថ្នាក់យកដៃឈ្លីក្បាលហើយសម្លឹងមើលសភាពរបស់ ជេម តាំងពីក្បាលដល់ចុងជើងនិងតាំងពីចុងជើងដល់គល់សក់វិញ។ ហើយខោអាវរញ៉េរញ៉ៃ សក់ក្បាលគ្មានរបៀប ជាពិសេសទឹកមុខដូចជាមនុស្សដែលមិនបានបាយរាប់ឆ្នាំ
« ស្អុយស្រាណាស់ ឆាប់យកអ្នកប្រុសពួកឯងទៅសម្អាតចេញទៅ » ហ្វត បានរអ៊ូទាំងធុញទ្រាំ ហើយក៏សឹងតែមិនអាចនៅជិត ជេម បានព្រោះតែខ្លិនស្រាដែលភាយចេញមកពីក្នុងខ្លួនរបស់ ជេម វាធ្វើឲ្យគេសឹងតែទ្រាំមិនបាន ចង់ក្អួតធំខ្លាំងពេកហើយ ទោះស្រាខ្លាំងក៏មិនធំដល់ថ្នាក់ ជេម ពេលនេះផងដែរ
« ពូហ្វត.... » ជេម មិនត្រឹមតែហៅឈ្មោះរបស់ ហ្វត នោះទេ គេថែមទាំងបានចូលទៅបម្រុងនិងចាប់ ហ្វត យកមកអោបក្នុងដៃដូចគ្នា ដោយសារអារម្មណ៍ពេលនេះគេគ្រាន់តែចង់អោបនិងឲ្យពូរបស់គេមកនៅក្បែរៗនោះឯង។
YOU ARE READING
𝒾𝓃١٥٧٤ 𝓌𝒾𝓉𝒽 𝒖𝒏𝒄𝒍𝒆𝟒୧ ចប់
Fantasyទំនាក់ទំនងរវាងក្មួយនិងពូដែលចាប់ផ្តើមឡើងមកដោយពាក្យថាធុញ!! ធុញគ្រប់ពេលដែលឃើញមុខគ្នា ធុញគ្រប់ពេលដែលនិយាយមិនចេះស្តាប់ហើយក៏រំខាន់ការងារ ប៉ុន្តែសុខសុខ ក្មួយប្រុសដ៏សែនល្អក៏ទទួលយកភាពគួរឲ្យស្រឡាញ់របស់ពូខ្លួនឯងមិនបាន តើវានិងមានរឿងអ្វីកើតឡើង???