CH12

1.5K 137 23
                                    

   Note : ដោយសារតែសរសេរតែម្តងមិនបានអានលើកទីពីរដើម្បីកែរសម្រួល អញ្ជឹងសុំទោសជាមុនចំពោះអក្ខរាវិរុទ្ធ បើខុសកន្លែងណាមួយសូមអភ័យទោសជាមុន ហើយអាចនិងមានកន្លែងឆ្គងច្រើន។
ភ្លាវ ប៊ីចេង...
__________________

នៅក្នុងបន្ទប់ដ៏ធំទូរលាយយើងក៏បានឃើញថាក្នុងនេះគឺមានសុទ្ធតែសម្ភារៈឆើតឆាយមានតម្លៃថ្លៃៗ ហើយបើមើលទៅកាន់រសនិយមរបស់ម្ចាស់បន្ទប់មួយនេះក៏ចូលចិត្តអ្វីប្លែកៗ។ ក្នុងបន្ទបៀក៏មានតែមនុស្សពីរអ្នក ដោយម្នាក់កំពុងតែអង្គុយពិនិត្យឯកសាតនិងម្នាក់ទៀតឈរយាមជាប់នៅក្បែរនោះ។

   « អាឃីង » សម្លេងហៅថើរៗទៅកាន់ កូនចៅជំនិតបានបន្លឺឡើងចេញបបូរមាត់កម្លោះម៉ាហ្វៀហៅទៅកាន់កូនចៅ

   « បាទចាហ្វាយ » ឃីង បានប្រញាប់ឆ្លើយយ៉ាងលឿន ព្រោះថាគេឈរក៏យូរមកដែលហើយក្រែងលោចាហ្វាយគេប្រើចេញក្រៅគេក៏អាចអង្គុយសម្រាកបានខ្លះ

   « រៀបចំឡាន ថ្ងៃរសៀលម៉ោង៣នេះយើងទៅពិនិត្យឃ្លាំងនៅឯជាយក្រុង » ហ្វង បានដាក់បញ្ជាទៅទាំងដែលកែវភ្នែកគេក៏កំពុងតែមើលបញ្ជីទិញចេញចូលពីប្រទេសចិនមកយ៉ាងរញ៉េរញ៉ៃ

   « បាទចាហ្វាយ!! »

   « ទៅប្រាប់អាព្រីនឲ្យវាមើលក្មួយរបស់យើងផង កុំឲ្យនាំស្រីរបស់វារញ៉េរញ៉ៃក្នុងផ្ទះ!! » ហ្វត បានប្រាប់បន្ថែមព្រោះតែគេមិនបានទុកចិត្តជាមួយនិងនារីម្នាក់នោះឡើយ មើលទៅក៏ឃើញថាវាមិនស្រួលទាល់តែសោះ

   « បាទ...ហើយចាហ្វាយ!! ចំណែក២ថ្ងៃទៀតមានកម្មវិធីនៅផ្ទះគ្រួសារឌីនយ៉ារ៉េកាន!! ចាហ្វាយចង់ឲ្យពួកយើងត្រៀមអ្វីដែលឬទេ? » ឃីង បានសួរបន្ថែមព្រោះតែគេនឹកដល់កម្មវិធីជួបជុំដ៏ដែលពួកគេក៏បានអញ្ជើញចាហ្វាយរបស់គេដូចគ្នា

   « អឺ!! ចេញទៅយើងត្រូវការពេលសម្រាក!! » ហ្វត ឆ្លើយខ្លីៗនិងប្រញាប់ដេញឃីញឲ្យចាកចេញព្រោះតែគេត្រូវការសម្រាកយកកម្លាំងដើម្បីចេញទៅធ្វើការរសៀលនេះបន្តទៀត

   ងាកមកមើលនៅកន្លែងអាហែលទឹកខាងក្រោយវិមានវិញ ពេលនេះ ជេម ជាមួយនិង លីលី កំពុងតែនាំគ្នាមកហែលទឹកលេងយ៉ាងសប្បាយ បើមើលទៅស្នាមញញឹមរបស់ លីលី ក៏អាចបញ្ជាក់បានថានាងសប្បាយចិត្តនិងអារម្មណ៍មួុយនេះខ្លាំងណាស់!

𝒾𝓃١٥٧٤ 𝓌𝒾𝓉𝒽 𝒖𝒏𝒄𝒍𝒆𝟒୧ ចប់Where stories live. Discover now