CH16

1.5K 138 18
                                    

Note : ដោយសារតែសរសេរតែម្តងមកនបានអានលើកទីពីរដើម្បីកែរសម្រួល អញ្ជឹងសុំទោសជាមុនចំពោះអក្ខរាវិរុទ្ធ បើខុសកន្លែងណាមួយអភ័យទោស ហើយអាចនិងមានកន្លែងឆ្គងច្រើន

   អាចភ្លាវតិចហើយព្រោះធុញ អារម្មណ៍អត់ល្អទេ:)
អត់ល្អមែនមានរឿងខ្លះត្រូវដោះស្រាយ ទាំងឈឺចិត្ត
__________________

ថ្ងៃថ្មីបានឈានចូលមកដល់ ដោយសារតែវាជាថ្ងៃឈប់សម្រាកអញ្ជឹងហើយ ជេម ក៏មិនបានចេញទៅណាឡើយព្រឹកនេះព្រោះគេមានរឿងដែលត្រូវត្រៀមសម្រាប់កម្មវិធីល្ងាចនេះជាមួយនិងមិត្តរបស់គេ រហូតមកដល់ពេលថ្ងៃត្រង់នេះដោយជាហេតុថាមិនបានជុំគ្នានៅខាងក្រៅទលបពួកគេកំពុងតែបានខលវីឌីអូដើម្បីនិយាយគ្នា។ ហើយកុំថាឡើយនៅខាងក្រៅឈ្លោះគ្នាទើសសម្តីគ្នា សូម្បីតែក្នុងទូរសព្ទ៍ក៏មិនលើកលែងដែរ...!!

( នែ៎ៗ អាជេមយ៉ាងម៉េចហើយវើយ៌?? ) ឃីម បានចូលមកក្រោយគេ ព្រោះមុននេះគេរវល់នៅក្នុងផ្ទះ ហើយគ្រាន់តែចូលមកភ្លាមក៏ស្រែកខ្លាំងៗសួរតាមទូរសព្ទ៍តែម្តង ជេម និង ភូវីន ដែលមើលសៀវរង់ចាំគេនោះក៏ផ្អើលទុកសៀវភៅចុះក្រឡេកមើលមកគេដូចគ្នា

( ធម្មតា ) ជេម ឆ្លើយទៅខ្លីៗហើយភ្នែកក៏មើលសៀវភៅតាមទម្លាប់របស់គេ

   ( អានេះចូលមកបង្អើលម្មងហាស៎!! ) ភូវីន ងាកមកសម្លក់បន្តិចព្រោះតែសម្លេង ឃីម គឺរំខានខួររបស់គេខ្លាំងណាស់

( អត់មានស្អីសោះម្មងក្រៅពីអាធម្មតានិង?? ) ឃីម បានបានដាក់មុខមកជិតទូរសព្ទ៍និងសួរបញ្ជាក់ទាំងមិនអស់ចិត្ត

( អឺ!! ហើយប្រុងឲ្យយើងថាម៉េច?? )

( អាល្ងង់យើងចង់សួរពូឯងមិនមែនឯង )

( ក៏ធម្មតា )

( អាជេមមមម!! ) ឃីម ស្រែកខ្លាំងតែម្តងព្រោះថាគេសូរចង់ឲ្យឆ្លើយថាពូគេនោះមានធ្វើអីអត់ក៏មកឆ្ល់យខ្លីៗដូចគ្មានរឿងអីកើតឡើង ហើយអាចិត្តគេនោះចង់ដឹងស្លន់តែម្តង

( បានឈប់ទៅពួកអាសត្វ មកជុំក្បាលគ្នានិយាយតែរឿងអត់ប្រយោជន៍អញធុញ ) ភូវីន ចងចិញ្ចើមសម្លឹងមកពួកគេដោយអារម្មណ៍មិនពេញចិត្ត ព្រោះថាមកខលនិយាយគ្នាហើយក៏មិនចេះនិយាយរឿងឲ្យមានប្រយោជន៍ខ្លះទេ រកតែរឿងថាឆ្កួតៗមកនិយាយគ្រប់ពេល...

𝒾𝓃١٥٧٤ 𝓌𝒾𝓉𝒽 𝒖𝒏𝒄𝒍𝒆𝟒୧ ចប់Where stories live. Discover now